ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ជាមុខសញ្ញាកាច់​សោ​.ក​ម៉ូតូ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​លេខ​៩០ កែង​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​លេខ​៩០ កែង​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ភូមិ​១១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​លួច (​យក​ដែក​សំប៉ែត​ចុង​ស្រួច ដើម្បី​កាច់​សោ​-​ក​ម៉ូតូ​) ។

ជនសង្ស័យ​ចំនួន​០៣​នាក់ រួម​មាន ៖
១. ឈ្មោះ រមណី រិ​ទ្ធី ហៅ​ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ
២. ឈ្មោះ ធី ទី ហៅ​ចាម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ
៣. ឈ្មោះ មាស ធា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ។

បើ​តាម​សមត្ថកិច្ច បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៤ ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​SUZUKI ពណ៌​ខៀវ​លាយ​ខ្មៅ ស្លាក​លេខ កណ្តាល 1C-7744 គោលបំណង ដើម្បី​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ពេល​ជិះ​មក​ដល់​ចំណុច​ខាងលើ ជនសង្ស័យ​ទាំង​០៣​នាក់ ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​ប្រជាពលរដ្ឋ​ទុក​នៅ​ចិញ្ចើម​ផ្លូវ​បម្រុង នឹង​លួច ភ្លាម​នោះ​សមត្ថកិច្ច​ជំនាញ ដែល​បាន​ល្បាត​តាម​ផ្លូវ បានឃើញ​មុខសញ្ញា​សង្ស័យ​លួច​ឆក់ និង​បាន​ឆែក​ត្រួតពិនិត្យ​បាន​រក​ឃើញ មាន​ដែក​សំប៉ែត​ចុង​ស្រួច សម្រាប់​កាច់​សោ​.​ក​ម៉ូតូ ចំនួន​០១ និង​ឧបករណ៍​ផ្សេង​ទៀត​សម្រាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ក៏​បាន​ឃាត់ខ្លួន នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ពី​ធ្វើការ​សាក​សូរ​ជនសង្ស័យ​ទាំង​០៣​នាក់ ក៏​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ ដើរ​ធ្វើ​សកម្មភាព​រក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ