ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធាថៃប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លា.ក់គ្រា.ប់បែ.កលើទឹកដីកម្ពុជា នៅខេត្តព្រះវិហារ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​វាយប្រហារ​មក​លើ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​វាយប្រហារ​មក​លើ​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ ភ្នំ​ខ្មោច ពាក់​ស្បែក ខេត្តព្រះវិហារ នា​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ ៖

ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា នៅ​ម៉ោង ០៩:៥១​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ក្នុងភូមិ​សាស្ត្រ ភ្នំ​ខ្មោច ។

-ម៉ោង ១០:០៧​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ក្នុងភូមិ​សាស្ត្រ ពាក់​ស្បែក ។

កងកម្លាំង​កម្ពុជា​បាន​នឹង​បន្ត​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត និង​នៅ​តែ តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​តតាំង​ជាមួយ​សត្រូវ​ឈ្លានពាន និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ដោយ​អង់អាច​ក្លាហាន ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ