ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង២ខួប ឆ្លងផ្លូវទៅរកទិញនំ និងឈរមុខ​ឡាន​ បញ្ឆេះចោល លុះម្ចាស់ឡើងបើកកិ.នយ៉ាងរន្ធ.ត់

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ រថយន្តម៉ាកធុនត្រាមួយគ្រឿង​បើកកិនក្មេងស្រីម្នាក់អាយុ២ខួប បណ្តាល​ឱ្យ​

ខេត្ត​បន្ទាយមានជ័យ ៖ រថយន្តម៉ាកធុនត្រាមួយគ្រឿង​បើកកិនក្មេងស្រីម្នាក់អាយុ២ខួប បណ្តាល​ឱ្យ​ស្លា.ប់ភ្លាមៗ នៅពេលនាងតូចរត់ឆ្លងផ្លូវទៅរកទិញនំ ហើយឈរនៅ​មុខរថយន្តដែលបញ្ឆេះចោល លុះអ្នកបើកបរឡើងបើកមិនបានមើល ក៏កិនក្មេងស្រីរងគ្រោះតែម្តង ។​

ហេតុការណ៍ខាងលើនេះ​បានបង្កការភ្ញាក់​ផ្អើល​កើត​ឡើងនៅថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៤ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍បានប្រាប់ថា​ មុនពេលកើតហេតុ មានរថយន្តធុនត្រា១គ្រឿង ពាក់ផ្លាក់លេខភ្នំពេញ 2BS-4100 បានបញ្ឆេះនិង​ចតចោលនៅមុខផ្ទះ ហើយក៏​មានក្មេងស្រីម្នាក់​អាយុ២ខួប បានរត់ឆ្លងផ្លូវទៅរកទិញនំ និង​ឈប់មុខរថយន្តនោះ លុះ​ពេលម្ចាស់ឡើងបើកបររថយន្តមិនបានមើលមុខ ក៏បានកិនក្មេងស្រី បណ្តាល​ឱ្យ​ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ​ចំណែក​ឪពុកម្តាយស្រែកទ្រហោយំយ៉ាងស្លត់ចិត្តជាទីបំផុត។

តាមសំដីសាច់ញាតិរបស់ក្មេងស្រី​រងគ្រោះ​បានរៀបរាប់ឱ្យ​ដឹង​ថា មូលហេតុដែលក្មេងស្រីត្រូវបានរថយន្តកិនស្លាប់ គឺនាង​បានរត់ឆ្លងផ្លូវមករកទិញនំនៅ​ម្ខាងផ្លូវ ហើយឈនៅពីមុខរថយន្តធុនត្រាដែលម្ចាស់បញ្ឆេះចតទុកចោលនៅក្បែរចិញ្ចើមផ្លូវ លុះ​អ្នកបើកបរមិនបានមើលខាងមុខ ក៏បានកិនក្មេងស្រីរងគ្រោះ បណ្តាល​ឱ្យ​ស្លាប់ភ្លាមៗតែម្តង។

ក្រោយក្មេងស្រីអាយុ២ខួបត្រូវរថយន្តកិនស្លាប់ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានចុះមកពិនិត្យវាស់វែង និង​ប្រគល់សាកសពក្មេងស្រីជូនឪពុកម្តាយយកទៅ​ធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

តាមប្រភព​ព័ត៌មានទទួលបាននៅ​ល្ងាចម្សិលមិញ​បាន​ឱ្យដឹងថា រថយន្តធុនត្រាដែលកិនក្មេងស្រីស្លាប់ ក្រោយសមត្តកិច្ចយករថយន្តទៅរក្សា​ទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាប់តែល្ងាចម្សិលមិញ គេ​ឃើញរថយន្តដែលបង្ក​នោះ​បានបើកជាធម្មតា ដែលស្គាល់រថយន្តធុនត្រា ពាក់ផ្លាក់លេខ ភ្នំពេញ2BS-4100 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ