ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុងធំៗនៅអាស៊ាន រួមទាំងភ្នំពេញផង សុទ្ធតែជន់លិច ពេលភ្លៀងខ្លាំងបន្តិច

1 ខែ មុន
  • ភ្នំពេញ

បណ្តា​រដ្ឋធានី​នៅ​បណ្តា​ប្រទេស​អាស៊ាន​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​គ្មាន​រដ្ឋធានី​ណាមួយ​អាច​គេច​ផុត​ពី​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​បាន​ឡើយ​ឲ្យ​តែ​កម្រិត​ទឹកភ្លៀង​បង្អុរ​ធ្លាក់​មក​ចាប់ពី​កម្រិត​ជាង​១០០​ម​.​ម រយៈពេល​ចាប់ពី​ជាង​កន្លះ​ម៉ោង​ឡើង​លើ ។ មក​ដល់​ពេល​នេះ​មិន​ថា​ រាជធានី​ភ្នំពេញ រាជធានី​បាងកក ឫរដ្ឋធានី​ហាណូយ ទីក្រុង​សិង្ហ​បុរី ឫក៏​ហ្សា​កា​តា…

បណ្តា​រដ្ឋធានី​នៅ​បណ្តា​ប្រទេស​អាស៊ាន​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​គ្មាន​រដ្ឋធានី​ណាមួយ​អាច​គេច​ផុត​ពី​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​បាន​ឡើយ​ឲ្យ​តែ​កម្រិត​ទឹកភ្លៀង​បង្អុរ​ធ្លាក់​មក​ចាប់ពី​កម្រិត​ជាង​១០០​ម​.​ម រយៈពេល​ចាប់ពី​ជាង​កន្លះ​ម៉ោង​ឡើង​លើ ។

មក​ដល់​ពេល​នេះ​មិន​ថា​ រាជធានី​ភ្នំពេញ រាជធានី​បាងកក ឫរដ្ឋធានី​ហាណូយ ទីក្រុង​សិង្ហ​បុរី ឫក៏​ហ្សា​កា​តា និងវៀង​ច័ន្ទ​នោះ​ឡើង ​គឺ សុទ្ធតែ​ធ្លាប់​ទទួល​រង​នូវ​ជំនន់​ទឹកភ្លៀង​ជា​បន្តបន្ទាប់​ ។

ជាក់ស្តែង​ដូច​ជា រាជធានី​ភ្នំពេញ ភ្លៀង​ដែល​បាន​ទម្លាក់​ចុះ​មក​ក​ម្រាស​​ប្រមាណ​ជា ១៥៣​ម​.​ម កាលពី​ថ្ងៃ​ទី០៣ ខែកក្កដា កន្លង​ទៅ​ថ្មី​ៗ​នេះ ​ប្រមាណ​ជា​ជាង​កន្លះ​ម៉ោង គឺបង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​យ៉ាង​ខ្លាំងនៅ​កណ្តាល​ខណ្ឌ​សែន​សុខ មាន​ជ័យ ច្បារ​អំពៅ ពោធិ៍​សែន​ជ័យ ហើយ​នៅ​កណ្តាល​ទីប្រជុំជន​ក៏​មាន​ផ្លូវ​ខ្លះ​លេច​ទឹក​សឹង​អណ្តែត​ម៉ូតូ និងរថយន្ត​ផង​ដែរ ។ សម្រាប់​ប្រទេស​ថៃ នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ អាជ្ញាធរ​រាជធានី​បាងកក​ក៏​បាន​ព្រមាន​ទុកជា​មុន​ផង​ដែរ​ អំពី​ហានិភ័យ​នានា​ពាក់ព័ន្ធ​នឹង​ជំនន់​ទឹកភ្លៀង​រដូវវស្សា​នេះ ។

យោង​តាម​សារព័ត៌មាន the Nation បាន​ឲ្យ​ដឹង​ថា ករណី​ដូច​ជា​ភ្លៀង​ កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣ ដែល​បាន​ធ្លាក់​ចុះ​មក​ត្រឹម​ប្រមាណ​ជា១៤០,៥ ម​.​ម រយៈពេល​ប្រមាណ​ជាជិត​មួយ​ម៉ោងវា​បាន​ពន្លិច​សង្កាត់​មួយ​ចំនួន ជា​ពិសេស​ គឺ​ផ្លូវ​នៅ​ម្តុំ​សុខុម​វីត ដែល​ជា​ជា​កន្លែង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ថៃ និងវិ​ថី​នៅ​តាម​សង្កាត់​ជា​ច្រើន ។

ដោយឡែក ​តាម​ការ​រាយការណ៍​របស់​រ៉​យ​ទ័​រ នៅ​ខែកញ្ញា​ ឆ្នាំ​២០២៣ រដ្ឋធានី​ហាណូយ​របស់ប្រទេស​វៀតណាម ជំនន់​ទឹកភ្លៀង​កម្រិត​២៥០​ម​.​ម​បាន​ពន្លិច​ដងផ្លូវ នៅ​សង្កាត់​មួយ​ចំនួន ។ នៅ​ប្រទេស​សិង្ហ​បុរី​ឯណោះ​វិញ​ កាលពី​អំឡុង​ខែកញ្ញា​ ឆ្នាំ​២០២៣ ដដែល​ក៏​មាន​សេចក្តីរាយការណ៍​ចេញពី​សារព័ត៌មាន​នានា​ថា បាន​ទទួល​ជំនន់​ទឹកភ្លៀង​លេច​សង្កាត់​មួយ​ចំនួន​នៅ​ទីក្រុង​នេះ​ផង​ដែរ ។

សេចក្តីរាយការណ៍​នៅ​ពេល​នោះ ​គឺថា វា​គឺជា​ទឹកជំនន់​ទឹកភ្លៀង​ដំបូង​ក្នុង​រយៈពេល១២ឆ្នាំ​ ដែល​ទីក្រុង​ដ៏​ទំនើប​នេះ​ត្រូវ​បាន​រាយការណ៍​អំពី​ជំនន់​ទឹកភ្លៀង នៅ​ពេល​ដែល​ភ្លៀង​បាន​ធ្លាក់​ត្រឹម​កម្រិត​១០៤,១ ម​.​ម ចាប់ពី​ម៉ោង៣.០៥នាទី ដល់ម៉ោង​៤.២០នាទី ។
ក្រៅពី​នេះ រដ្ឋធានី​ផ្សេង​ៗ​ទៀត​ដូច​ជា វៀង​ច័ន្ទ នៃ​ប្រទេស​ឡាវ ក៏​មាន​សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​ការ​ជន​លិច​រយៈពេល​ខ្លី​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​ផង​ដែរ ។

ចំណែក​ទីក្រុង​ហ្សា​កា​តា​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​វិញ គឺជា​រឿង​ធម្មតា​ហើយ​ដែល​ត្រូវ​ជន​លិច​នៅ​ពេល​ភ្លៀង​ធ្លាក់​រហូត​ដល់​រដ្ឋាភិបាល​ប្រកាស​រើ​រដ្ឋធានី​ហើយ​កសាង​រដ្ឋធានី​ថ្មី​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ