ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា-​ថៃ​នឹង​ចុះហត្ថលេខា​លើ​អនុស្ស​រណៈ​​​ការ​យោគយល់​គ្នា​លើ​ឯក​សារ​មួយ​ចំនួន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​សម​ភាគី​រដ្ឋសភា​ក​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា-​ថៃ នឹង​ធ្វើការ​ចុះ​ហត្ថលេខា​លើ​អនុ​ស្សរ ណៈ​នៃ​ការ​យោគយល់​គ្នា (MoU) លើក​ឯកសារ​មួយ​ចំនួន​។ ការ​អនុស្សា​រណៈ​នេះ​ ខណៈ​សម្តេច​មហារដ្ឋសភា​ធិ​ការ​ធិ​បតី ឃួន សុដារី ប្រធានរដ្ឋសភា…

រាជធានី​ភ្នំពេញ​៖​សម​ភាគី​រដ្ឋសភា​ក​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា-​ថៃ នឹង​ធ្វើការ​ចុះ​ហត្ថលេខា​លើ​អនុ​ស្សរ ណៈ​នៃ​ការ​យោគយល់​គ្នា (MoU) លើក​ឯកសារ​មួយ​ចំនួន​។

ការ​អនុស្សា​រណៈ​នេះ​ ខណៈ​សម្តេច​មហារដ្ឋសភា​ធិ​ការ​ធិ​បតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ព ស់​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ទៅ បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​ថៃរយៈពេល​២​ថ្ងៃ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤​នេះ​បាន​ឲ្យ​ដឹង​ថា សម្តេច​មហា រដ្ឋសភា​ធិ​ការ​ធិ​បតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ រដ្ឋសភា​ទៅ​បំ ពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​ថៃ ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ តប​តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម វ៉ា​ន់​មូ​ហា​ម៉ាត់​ណ័​រ មៈ​ថា ប្រធាន​សភាតំណាងរាស្ត្រ និង​ជា​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​។

ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​រដ្ឋសភាធិបតី នឹង​ចូល​ក្រាប​បង្គំ​គាល់ ព្រះបាទ មហា វ៉ា​ជី​រ៉ា​ឡុ​ង​កន ព្រះ​វ៉ា​ជី​រ៉ា​ក់​ខ្លៅ​ចៅ​យូ​ហួរ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​ថៃ និង សម្តេច ព្រះ​មហាក្សត្រី សុធី​តាឡុ​ង​កន នៅ​ព្រះ​បរមរាជវាំង​។

ទស្សនកិច្ច​នេះ​ដែរ​សម្តេច​រដ្ឋសភាធិបតី ក៏​គ្រោង​នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម ឯកឧត្តម​សាស្ត្រាចារ្យ វិសេស ផ​ន​កេ​ត វិ​ឈិ​ត​ធុន​ឆៃ ប្រធាន​ព្រឹទ្ធសភា និង​ជួប​ប្រាស្រ័យ​ជា មួយ​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​។

ជាង​នេះ​ សម្តេច​រដ្ឋសភាធិបតី ឃួន សុដារី នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម​វ៉ា​ន់​មូ​ហា​ម៉ាត់​ណ័​រមៈ​ថា ដើម្បី​បន្ត​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រ​តិ ប​ត្តិ​ការ​ដែល​មាន​ស្រាប់​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ ប្រទេស​ទាំង​ពីរ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ក៏​ដូច​ជា​បន្ត​ជំរុញ​បន្ថែម នូវ​វឌ្ឍនភាព និង​កាលា នុ​វត្ត​ភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ និង ស៊ីជម្រៅ នៅ​គ្រប់​កម្រិត ទាំង​កម្រិត​ថ្នាក់ដឹកនាំ គណៈកម្មការ​ជំនាញ ក្រុម​មិត្តភាព ក្រុម​សមាជិក​ស ភា​ជា​ស្ត្រី សមាជិក​-​សមាជិកា​រដ្ឋសភា និង​កម្រិត​អគ្គលេខាធិការដ្ឋាន​រដ្ឋ សភា​នៃ​រដ្ឋសភា​ទាំង ពីរ​ ។ ទន្ទឹម​នឹង​នេះ សម​ភាគី រដ្ឋសភា​ទាំង​ពីរ​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ យល់​គ្នា (MoU) រវាង​រដ្ឋសភា នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ​។

ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជិតខាង​ភូមិ​ផង​របង​ជាមួយ​គ្នា​របស់ សម្តេច​រដ្ឋ​សភា​ធិ​បតី នៅ ព្រះរាជាណាចក្រ​ថៃ នា​ពេល​ខាង​មុខ​នេះ នឹង​ជំរុញ​បន្ថែម​នូវ​ទំនាក់ទំនង​ទ្វេភាគី ក្នុង​ស្មារតី​ភាត​រភាព​ជា​អ្នក ជិតខាង​ល្អ ចំណងមិត្តភាព​ជា​ប្រពៃណី និង​ភាព​ជា​ដៃគូ​យុទ្ធ​សា ស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​រវាង ប្រទេស​ទាំង​ពីរ​។

ទំនាក់ទំនង​ដ៏​ល្អ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​-​ថៃ មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ដល់ វិស័យ​ការទូត សភា​នោះ​ទេ ថែម​ទាំង​ចូលរួម​ចំណែក​ដល់​ការ​លើកកម្ពស់​គ្រប់​ទិដ្ឋភាព​ទាំងអស់ រួម​មានទំនាក់​ទំនង​ល្អ​រវាង ប្រជាជន​និង​ប្រជាជន ការ​ធ្វើ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទេសច រណ៍​ជាដើម ដែល​នឹង​នាំ​មក​នូវ ផលប្រយោជន៍​រួម ព្រមទាំង​រួម​វិភាគទាន​ដ ល់​ការ​រក្សា​បាន នូវ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព​ទាំង ក្នុង​និង​ក្រៅ​តំបន់ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ