ឡាន១គ្រឿងកំពុងបើកបរសុខៗ ស្រាប់តែឆេះផ្អើលផ្លូវវេងស្រេង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើកបររថយន្តពេលមេឃកំពុងធ្លាក់ភ្លៀង សង្ស័យឆ្លង
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើកបររថយន្តពេលមេឃកំពុងធ្លាក់ភ្លៀង សង្ស័យឆ្លង
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើកបររថយន្តពេលមេឃកំពុងធ្លាក់ភ្លៀង សង្ស័យឆ្លងចរន្តខ្សែភ្លើង បណ្ដាលឲ្យឆាបឆេះ ផ្អើលប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់រលត់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាម បណ្ដោយផ្លូវវេងស្រេង ទល់មុខនិងរោងចក្រកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងខាងលើម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BP-9658 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែឆ្លងចរន្តភ្លើង បណ្ដាលឲ្យឆេះហុយទ្រលោម ។ បន្ទាប់មក អ្នកបើកបររថយន្តបានឈប់ និងស្រែកអោយគេជួយ ។ ភ្លាមៗនោះប្រជាពលរដ្ឋឃើញដូច្នេះក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់រលត់អស់ភ្លាមៗត្រឹមតែ១បំពង់ប៉ុណ្ណោះ ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តជាជនជាតិចិនខាងលើបានហៅម៉ូតូកង់បីជិះចេញទៅបាត់ដោយទុករថយន្តចោលនៅលើចិញ្ចើមផ្លូវ ។ បន្ទាប់មកត្រូវបានខាងម្ចាស់ដើមជាជនជាតិខ្មែរដែលជួលអោយជនជាតិចិនជិះបានមកអូសយកទៅជួសជុលដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ