ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​​របស់​៧​មុខ​នេះ ធានា​ថា​ស្បែក​នឹង.​ស ដោយមិនបាច់​ប្រើ​ឡេ​

1 ខែ មុន

ប្រសិនជាអ្នកចង់ឱ្យស្បែកអ្នកស អ្នកអាចពិសាអាហារទាំងនេះបាន ព្រោះវាអាចធ្វើឱ្យស្បែកសដោយ

ប្រសិនជាអ្នកចង់ឱ្យស្បែកអ្នកស អ្នកអាចពិសាអាហារទាំងនេះបាន ព្រោះវាអាចធ្វើឱ្យស្បែកសដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?

ត្រសក់ អ្នកអាចពិសាបាន ព្រោះវាសម្បូរទៅដោយសារធាតុដែលអាចជួយធ្វើឱ្យស្បែកអ្នកថ្លា ស បំបាត់ស្បែកដែលខ្លោចព្រោះកម្តៅថ្ងៃ ថែមទាំងអាចជួយធ្វើឱ្យស្បែកអ្នកមិនងាយប្រតិកម្មទៀតផង។

នៅក្នុងឆៃថាវ សម្បូរទៅដោយវីតាមីនសេ ដែលអាចជួយជម្រះស្បែកខ្មៅ ដោយធ្វើឱ្យស្បែកអ្នកមានលក្ខណៈស និងម៉ត់រលោងទៀតផង នៅពេលដែលអ្នកពិសាច្រើន។

ដំឡូងផ្អែម នឹងអាចជួយធ្វើឱ្យស្បែកអ្នកសបាន ព្រោះនៅក្នុងនោះក៏មានផ្ទុកវីតាមីនសេច្រើន និងសារធាតុដទៃទៀត ដែលអាចជួយស្បែកអ្នកឱ្យភ្លឺចែងចាំងផងដែរ។

ផ្លែននោង អ្នកគួរតែញ៉ាំឱ្យបានច្រើន ព្រោះបន្លែមួយប្រភេទនេះ អាចជួយធ្វើឱ្យស្បែកអ្នកម៉ត់ ថែមទាំងអាចការពារស្បែកអ្នកមិនឱ្យងាយជ្រួញមុនអាយុនោះទេ។ ដូច្នេះ ស្បែកអ្នកនឹងមានលក្ខណៈក្មេងជានិច្ច។

នៅក្នុងការ៉ុត មានសារធាតុដែលអាចជួយធ្វើឱ្យស្បែកអ្នកប្រែជាទន់រលោង ដោយមើលឃើញចេញជាពណ៌ស៊ីជម្ពូតែម្ដង។

ចំណែកសណ្តែកបណ្តុះវិញ អាចជួយបំបាត់ស្នាមអ៊ុចខ្មៅ ធ្វើឱ្យស្បែកប្រែជាស ក្រោយពេលដែលអ្នកបរិភោគរួច។ ដូច្នេះ អ្នកអាចពិសាច្រើនបាន ព្រោះវាជំនួយដល់ស្បែកអ្នកខ្លាំងណាស់។

សម្បុកត្រចៀកកាំ សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនជាច្រើន ដោយអាចជួយពន្យារភាពចាស់របស់អ្នក ធ្វើឱ្យស្បែកអ្នកប្រែជាស និងស្អាតខ្លាំងណាស់។ ដូច្នេះ អ្នកអាចពិសាអាហារទាំងឡាយខាងលើនេះបាន ដើម្បីធ្វើឱ្យស្បែកអ្នកប្រែជាស្អាតខុសពីនារីធម្មតា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ