ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្ដន្ទាទោស​ជនជាតិ​ឡាវ១ និងថៃ​២​នាក់ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីរសៀល​ថ្ងៃ​ទី​៩ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៤ ​ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ជនជាតិ​ឡាវម្នាក់ និង​ថៃ​២នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​កំណត់​អស់​មួយ​ជីវិត…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីរសៀល​ថ្ងៃ​ទី​៩ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៤ ​ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ជនជាតិ​ឡាវម្នាក់ និង​ថៃ​២នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​កំណត់​អស់​មួយ​ជីវិត និង​បង្គាប់​ឲ្យ​បង់ប្រាក់​ពិន័យ​ម្នាក់​៨០លាន​រៀល ពី​បទ​​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រមាណ​ជាង​១០០​គីឡូក្រាម ។ ជនជាប់ចោទ​ទាំង​៣ នាក់​មាន ៖

១.​ឈ្មោះ ចេ​ង វឿ​ត (CHENG VEUT) ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ​ជនជាតិ​ឡាវ ។
២.​ឈ្មោះ វ៉ា​ស៊ី​ន សែក​គឺ (WASIN SAEKUE) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ថៃ ។
៣.​ឈ្មោះ ជី​ន​ណា​វ៉ា​ត សែ​លី (CHINNAWAT SAELI) ភេទ ប្រុស អាយុ​១៩ ឆ្នាំ ជនជាតិ​ថៃ ។ សាលក្រម​បាន​ប្រកាស​ចំពោះ​មុខ និង​ទុក​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០ ២៣ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លលេ​ខ ៦៤៦២ ចុះ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែល​មាន​ជនសង្ស័យ​ចំនួន ៣​នាក់ ៖

១-ឈ្មោះ ចេ​ង វឿ​ត (CHENG VEUT) ភេទ​ប្រុស ជនជាតិ​ឡាវ ២-​ឈ្មោះ វ៉ា​ស៊ី​ន សែក​គឺ (WASIN SAEKUE) ភេទ​ប្រុស ជនជាតិ​ថៃ ៣-​ឈ្មោះ ជី​ន​ណា​វ៉ា​ត សែ​លី (CHINNAWAT SAELI) ភេទប្រុស ជនជាតិ​ថៃ ត្រូវ​បាន​សង្ស័យ​ប្រព្រឹត្ត​បទល្មើស រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន នៅ​រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ឆ្លងកាត់​ភព​ស្រាវជ្រាវ​ស់​សមត្ថកិច្ច​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្លាំង​ជំនាញ​ការិ យាល័យ​នីតិវិធី​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង ញៀន និង​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ពី​តំណាង​អយ្យការ បាន​ធ្វើការ​បង្ក្រាប​ករ​ណ៍​ខាងលើ ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​«មេ​តំ​ហ្វេ​តា​មីន»​ចំនួន ១០១​ដុំ មាន​ទម្ងន់១០១គីឡូក្រាម នឹង៤៤៩,២០ក្រាម បន្ទាប់​មក​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យ ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ផ្អែក​តាម​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ខាងលើ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បើក​ការ​ស៊ើបសួរ តាម​រយៈ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ៤៨៥០ អ​.​យ​,​ប​ចុះ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​ឆ្នាំ ២០២៣ ដោយ​ស្នើ​សុំ​ចៅក្រម​ស៊ើបសួរ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​កាពិ​និត្យ​លើ ៖

១.​ឈ្មោះ ចេ​ង វៀត (CHENG VEUT) ភេទ​ប្រុស ជនជាតិ​ឡាវ (​ឃាត់ខ្លួន​)
២.​ឈ្មោះ វ៉ា​ស៊ី​ន សែក​គឺ (WASIN SAEKUE) ភេទ​ប្រុស ជនជាតិ​ថៃ (​ឃាត់ខ្លួន​)
៣.​ឈ្មោះ ជី​ន​ណា​វ៉ា​ត សែ​លឺ (CHINNAWAT SAELI) ភេទ​ប្រុស ជនជាតិ​ថៃ (​ឃាត់ខ្លួន​)
៤.​ឈ្មោះ លី ម៉េ​ង ភេទ​ប្រុស ជនជាតិ​ឡាវ (​គេចខ្លួន​)
៥.​ឈ្មោះ VANG TOUYER ភេទ​ប្រុស ជនជាតិ​ឡាវ (​គេចខ្លួន​)ពី​បទ រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០ ២៣ បទល្មើស​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួត រ​ត្យ​គ្រឿងញៀន ។

កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទ ល្មើស​គ្រឿងញៀន បាន​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ឡាវ និង​ថៃ​ចំនួន ៣​នាក់ ក្នុងភូមិ​សា ស្ត្រ​រាជធានី​ភ្នំពេញ ចំណែក​បក្ខពួក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ ដោយ​អនុវត្តន​តាម​បទបញ្ជា​ពី​នាយ​ឧត្តម​សេនី ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ