ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជប៉ុន​បង្កើន​កិច្ច​សហ​ការ​ជា​មួយ​ណាតូ​ដើម្បី​ការ​ពារ​សន្តិ​ភាព​ពិភព​លោក

1 ឆ្នាំ មុន

ទី​ក្រុង​តូក្យូ៖ ថ្មី​ៗ​នេះ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​យល់​ថា​ដោយ​យ​សារ​រុស្ស៊ី និង​កូរ៉េ​ខាង​​ជើង​​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា​ ដូច​នេះ​​ជប៉ុន​​​ត្រូវ​តែ​ពង្រឹង​​កិច្ច​សហ​ការ​​​ជា​មួយ​អង្គ​ការ​ណាតូ​ដែរ​ដើម្បី​ការ​ពារ​សន្តិ​ភាព​ពិភព​លោក​។ ​មុន​ពេល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អង្គ​ការ​ណាតូ​នៅ​វ៉ាស៊ីនតោន​​ លោក​បាន​​សរ​សេរ​លិខិត​១​​​ច្បាប់​​សម្ដែង​ការ​ព្រួយ​បារម្ភ​​​នៅ​ពេល​​ឮ​ថា​ប្រទេស​​ខ្លះ​​​ជួយ​​​រុស្ស៊ីពី​ក្រោយ​ខ្នង​។ ទោះ​បី​​លោក​មិន​បញ្ចេញ​ឈ្មោះប្រទេស​ណា​ ប៉ុន្តែ​គេ​ដឹង​ថា​​លោក​ចង់​សំដៅ​​​ទៅ​លើ​ប្រទេស​ចិន​​។​ លោក​ថ្លែង​ថា​បញ្ហា​សន្តិ​សុខ​អឺរ៉ុប​-​អាត្លង់​ទិច​…

ទី​ក្រុង​តូក្យូ៖ ថ្មី​ៗ​នេះ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​យល់​ថា​ដោយ​យ​សារ​រុស្ស៊ី និង​កូរ៉េ​ខាង​​ជើង​​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា​ ដូច​នេះ​​ជប៉ុន​​​ត្រូវ​តែ​ពង្រឹង​​កិច្ច​សហ​ការ​​​ជា​មួយ​អង្គ​ការ​ណាតូ​ដែរ​ដើម្បី​ការ​ពារ​សន្តិ​ភាព​ពិភព​លោក​។ ​មុន​ពេល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អង្គ​ការ​ណាតូ​នៅ​វ៉ាស៊ីនតោន​​ លោក​បាន​​សរ​សេរ​លិខិត​១​​​ច្បាប់​​សម្ដែង​ការ​ព្រួយ​បារម្ភ​​​នៅ​ពេល​​ឮ​ថា​ប្រទេស​​ខ្លះ​​​ជួយ​​​រុស្ស៊ីពី​ក្រោយ​ខ្នង​។ ទោះ​បី​​លោក​មិន​បញ្ចេញ​ឈ្មោះប្រទេស​ណា​ ប៉ុន្តែ​គេ​ដឹង​ថា​​លោក​ចង់​សំដៅ​​​ទៅ​លើ​ប្រទេស​ចិន​​។​

លោក​ថ្លែង​ថា​បញ្ហា​សន្តិ​សុខ​អឺរ៉ុប​-​អាត្លង់​ទិច​ និង​ឥណ្ឌូ-​ប៉ាស៊ីហ្វិច​​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​​​មិន​អាច​កាត់​ផ្ដាច់​ចេញ​ពី​គ្នា​បាន​ឡើយ​។ ជាក់​ស្ដែង ករណី​រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា​រវាង​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​ជា​​​ឧទាហរណ៍​ស្រាប់​។ ហេតុ​នេះ ​ជប៉ុន​ប្ដេជ្ញា​ថា​ត្រូវ​តែ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​អង្គ​ការ​ណាតូ និង​ប្រទេស​ជា​ដៃ​គូ​។

លោក​ថ្លែង​បន្ត​ទៀត​ថា​ពិភព​លោក​មិន​គួរ​អនុ​គ្រោះ​ចំពោះ​ប្រទេស​ខ្លះទេ​។ នៅ​​ពេល​​ពិភព​លោក​កំពុង​តែ​មាន​សណ្ដាប់​ធ្នាប់​សុខ​ៗ ​ពួក​គេ​បែរ​ជា​យក​ជើង​រា​ទឹក​។ លោក​ព្រមាន​ថា​ថ្ងៃ​នេះ​ភ្នក់​ភ្លើង​សង្គ្រាម​​ឆាប​ឆេះ​នៅ​​​​អ៊ុយ​ក្រែន ថ្ងៃ​ស្អែក​អាច​នឹង​ឆាប​ឆេះ​នៅ​​អាស៊ី​បូព៌ា​ថែម​ទៀត​​​​។ លោក​​ជំរុញ​ឱ្យ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ថ្មី​​ដែល​ហួស​ពី​ព្រំ​ដែន​កំណត់​រវាង​ប្រទេស​១​​ និង​ប្រទេស​​១​ទៀត​។ ឧទាហារណ៍ ការ​វាយ​ប្រហារ​ផ្នែក​ព័ត៌​មាន​វិទ្យា និង​ជម្លោះ​នៅ​ក្នុង​ទី​អវ​កាស​។

​ក្រុ​ម​​​ឥណ្ឌូ-​ប៉ាស៊ីហ្វិច​ហ្វ័រ (Indo-Pacific Four)​ ដែល​មាន​កូរ៉េ​ខាង​ត្បូង​ អូស្ត្រាលី ​នូវែល​ហ្សេឡង់​ និង​​ជប៉ុន​​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ណាតូ​ពី​ថ្ងៃ​ទី​១០-១១​ ខែ​កក្កដា​។ ករណី​រុស្ស៊ី​ និង​កូរ៉េ​ខាង​ជើង​បង្កើត​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​នឹង​ត្រូវ​​កូរ៉េ​ខាង​ត្បូងលើក​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំដើម្បី​ក្រើន​រំលឹក​ថា​​នេះ​ជា​ការ​គំរាម​កំហែង​​​សន្តិ​សុខ​​​អឺរ៉ុប​។ ​​កាល​ពី​ខែ​មិថុនា ព្យុង​យ៉ាង និង​ម៉ូស្គូ​​បានចុះ​​កិច្ច​ព្រម​ព្រៀង​​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​គីម​​គាំ​ទ្រ​​រុស្ស៊ី​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។

ប្រទេស​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​​ចោទ​ប្រកាន់​​ថា​ទី​ក្រុង​ព្យុង​យ៉ាង​បាន​បញ្ជូន​​គ្រាប់​មីស៊ីល និង​គ្រាប់​កាំ​ភ្លើង​ធំ​ទៅ​រុស្ស៊ី​។ ដូច្នេះ​ជា​ការ​តប​ស្នង​មក​វិញ​ រុស្ស៊ី​អាច​នឹង​ផ្ដល់​បច្ចេក​វិទ្យា​នុយ​ក្លេអ៊ែរ​។ វ៉ាស៊ីន​តោន​​ចោទ​ប្រកាន់​ថា​ប្រទេស​ចិន​បាន​ផ្គត់​ផ្គង់​បច្ចេក​វិទ្យា​ផលិត​យន្ត​ហោះ​ដ្រូន និង​មីស៊ីល​ទៅ​ឱ្យ​​រុស្ស៊ី ព្រម​ទាំង​ផ្ដល់​រូប​ភាព​តាម​ផ្កាយ​រណប​ និង​គ្រឿង​បរិក្ខារ​ដែល​អាច​ជួយ​ឱ្យ​រុស្ស៊ី​​ផលិត​អាវុធ​យុទ្ធ​ភ័ណ្ឌ​ដើម្បីធ្វើ​​សង្គ្រាម​​​នៅ​អ៊ុយ​ក្រែន​។​ ប៉ុន្តែ​​ចិន​បាន​​​បដិសេធ​រួច​ហើយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​។​

នៅ​ក្នុង​បទ​សម្ភាស​ថ្មី​ៗ​នេះ នាយក​រដ្ឋមន្ត្រី​ជប៉ុន​មិន​បាន​និយាយ​បញ្ចេញ​ឈ្មោះ​ប្រទេស​ចិន​ទេ​។ លោក​​បាន​និយាយ​ដោយ​ប្រយោល​ថា​ប្រទេស​ខ្លះ​ផ្ដល់​គ្រឿង​បរិក្ខារ​ដែល​អាច​ប្រើ​ប្រាស់​នៅ​ក្នុ​ងវិស័យ​យោធា​ក៏​បាន​​ និង​ស៊ីវិល​ក៏​បាន​​ទៅ​ឱ្យ​រុស្ស៊ី​។ ធ្វើ​បែប​នេះ​ដើម្បី​ងាយ​ស្រួល​បន្លំ​ភ្នែក​។ លោក​យល់​ថា​គេ​ចាំ​បាច់​ត្រូវ​តែ​គ្រប់​គ្រង​ស្ថាន​ការណ៍​​ដោយ​ពហុ​ភាគី និង​មាន​យុទ្ធ​សាស្ត្រ​ច្បាស់​លាស់​​។ គេ​ត្រូ​វតែ​​សម្លឹង​មើល​ឱ្យ​ច្បាស់​ថា​មាន​ប្រទេស​ខ្លះ​​កំពុង​តែ​​​បំពេញ​មហិច្ឆតា​របស់​​រុស្ស៊ី​ដែល​ចង់​ផ្លាស់​ប្ដូរ​សណ្ដាប់​ធ្នាប់​ពិភព​លោក​ដោយ​កម្លាំង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ