ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! ក្មេងស្រីអាយុ៥ឆ្នាំ្នម្នាក់បាន​ឆ្លង​វីរុស​ (H5N1)

2 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស​រក​ឃើញ​មាន​ករណី​ជំងឺផ្តាសាយបក្សី​លើ​ក្មេង​ស្រី​អាយុ ៥​ឆ្នាំ ដែល​រស់នៅ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង្ស ខេត្តតាកែវ​ ។ តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​៨…

​រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស​រក​ឃើញ​មាន​ករណី​ជំងឺផ្តាសាយបក្សី​លើ​ក្មេង​ស្រី​អាយុ ៥​ឆ្នាំ ដែល​រស់នៅ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង្ស ខេត្តតាកែវ​ ។

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ ២០២៤​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មាន​ជំងឺផ្តាសាយបក្សី កើត​លើ ក្មេង​ស្រី អាយុ​៥​ឆ្នាំ ចំនួន ០១​ករណី​ទៀត និង​ត្រូវ​បាន​បញ្ជាក់​ថា វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី ប្រភេទ​ហាស់​៥ អ៊ុ​ន​១ (H5N1) ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៤ ដែល​មាន​ទីលំនៅ ក្នុងភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង្ស ខេត្តតាកែវ​។

ក្មេង​ស្រី​នេះ មាន​គ្រុនក្តៅ និង​ត្រូវជា​បងជីដូនមួយ ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​វិជ្ជមាន​កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៤ ព្រមទាំង​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​។ បច្ចុប្បន្ន ស្ថានភាព​អ្នកជំងឺ​មាន​អាកា​រៈ​ស្រាល និង​កំពុង​ទទួល​បានការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូ ពេទ្យ​។ តាម​ការ​សាកសួរ​បង្ហាញ​ថា ប្រហែល​១០​ថ្ងៃមុន​ចាប់ផ្តើម​ឈឺ នៅ​ភូមិ​មាន​មាន់​ទា​ងាប់ ហើយ​នៅផ្ទះ អ្នកជំងឺ​បាន​យក​មក​ធ្វើ​ម្ហូប​បរិភោគ ក្មេង​ស្រី​បាន​ប៉ះពាល់​មាន់​ងាប់​។

ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បាន​និង​កំពុង​សហការ ជាមួយ​ក្រុមការងារ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់ លំដាប់ថ្នាក់ ធ្វើការ​អង្កេត​ស្រាវជ្រាវ​យ៉ាង​សកម្ម​លើ​ការ​កើតឡើង​នូវ​ជំងឺផ្តាសាយបក្សី និង​ធ្វើការ​ឆ្លើយ​តប ទៅ​តាម​វិធីសាស្ត្រ និង​ពិធីសារ​បច្ចេកទេស បន្ត​ការ​ស្វែងរក​ប្រភព​ចម្លង ទាំង​លើ​សត្វ និង​មនុស្ស និង​បន្ត ស្វែងរក​ករណី​សង្ស័យ និង​អ្នក​ប៉ះពាល់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​បន្ត​ទៅ​អ្នក​ដទៃ​ទៀត​ក្នុង​សហគមន៍ ព្រមទាំង ចែក​ជូន​ឱសថ​តា​មី​ហ្គូ (Tamiflu) ដល់​អ្នក​ប៉ះពាល់​ជិត​ស្និទ្ធ និង​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ដែល​កើតហេតុ​ខាងលើ​។

ក្រសួងសុខាភិបាល ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា សូម​យកចិត្តទុកដាក់​ប្រុង ប្រយ័ត្ន​លើ​ជំងឺផ្តាសាយបក្សី​ជា​និច្ច ពីព្រោះ​ជំងឺផ្តាសាយបក្សី H5N1 នៅ​តែ​បន្ត​គំរាមកំហែង​ដល់​សុខភាព ប្រជាពលរដ្ឋ​យើង ហើយ​ក៏​សូម​ជម្រាប​ដល់​បងប្អូន ប្រសិនបើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ហៀរ​សំបោរ ឬ​ពិបាក ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ស្លាប់​ក្នុង​អំឡុង​១៤​ថ្ងៃ មុន​ថ្ងៃ​ចាប់ផ្តើម​មាន រោគ​សញ្ញា សូម​កុំទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែងរក​ការ ពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​តាម​មូលដ្ឋាន​សុខាភិបាល ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ឱ្យ​បាន ឆាប់​ទាន់​ពេលវេលា​៕​​​


សូម​អាន​សេចក្តី​ប្រកា​សមាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ