រាជធានីភ្នំពេញ ៖ បុរសជនសង្ស័យខឹងជនរងគ្រោះសួរនាំពីយប់មិញមានទៅលួចបេះផ្កាម្ល៉ះគេអត់ ខឹងចិត្តទាញកាំបិតបុ័ងតោពីចង្កេះកា.ប់ជនរងគ្រោះរយៈប្រអប់ដៃ សមត្ថកិច្ចអន្តរាគមន៍ឃាត់បានជនសង្ស័យយកមកសាកសួរនាំ ចំណែកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះឈ្មោះ ផា សុភ័ក្ត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរបួសចំប្រអប់ដៃឆ្វេង (របួសធ្ងន់) បច្ចុប្បន្នសម្រាកនៅគ្លីនិកឯកជន ក្បែរកន្លែងកើតហេតុខាងលើ សមត្ថកិច្ចបានទៅទទួលពាក្យបណ្ដឹងនៅគ្លីនិកឯកជនទាំងយប់ ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ឈឿន សម្ភស្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃាត់ខ្លួនពីបទហិ.ង្សា ដោយចេតនា មានស្ថានទម្ងន់ទោសយកកាំបិតបុ័ងតោកា.ប់ជនរងគ្រោះបណ្ដាលរងរបួសធ្ងន់ ។
យោងតាមប្រភពព័ត៍មានបានអោយដឹងថា ហេតុការណ៍មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិនាំគ្នាអង្គុយលេងនៅមុខផ្ទះពេលនោះជនសង្ស័យដើរមកដល់ជនរងគ្រោះក៏និយាយដៀមដាមឲ្យជនសង្ស័យថា យប់មិញអ្ហែងលួចបេះផ្កាម្ល៉ះគេអត់0x017d7 រួចជនសង្ស័យ និងជនរងគ្រោះប្រកែកតឹងសរសៃកដាក់គ្នាទៅវិញទៅមក ហើយក៏ទាស់ពាក្យសម្តីឈានដល់បង្កហិ.ង្សា ស្រាប់តែជនសង្ស័យយកកាំបិតប៉័ងតោ ចេញពីចង្កេះមកកា.ប់ជនរងគ្រោះចំប្រអប់ដៃឆ្វេង (របួសធ្ងន់) និងដៃខាងឆ្វេងមុតកាំបិតខ្លួនឯងតិចតួច ភ្លាមនោះសមត្ថកិច្ចកំពុងតែដឹកនាំកម្លាំងល្បាតបង្ការបទល្មើសផ្សេងក្នុងមូលដ្ឋានក៏បានឃើញហេតុការណ៍ខាងលើ ជួយចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួម និងវត្ថុតាងកាំបិតប៉័ងតោ១ បានយកជនសង្ស័យទៅមន្ទីរពេទ្យបង្អែកច្បារអំពៅទៅលាងរបួសរួចក៏បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី ។
ដើម្បីបន្តការសាកសួរនាំ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅគ្លីនិកឯកជនក្បែរកន្លែងកើតហេតុខាងលើ ។ ក្រោយពីសាកសួរនាំសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យកសាងសងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។ ជនសង្ស័យលទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យវិជ្ជមាន (មានសារធាតុញៀន) ៕
ចែករំលែកព័តមាននេះ