ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តធុនយក្សប្រភេទវេរអងដឹកទំនិញ​លើស​ទម្ងន់ទៅព្រំដែនវៀតណាមកំពុងបំផ្លា.ញផ្លូវសង្ស័យជាទំនិញគេចពន្ធ

2 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ មានរថយន្តធុនធំយីឌុបប្រភេទវ៉េអងជាច្រើនគ្រឿងដឹកទំនិញលើសទ្រុងសង្ស័យជាទំនិញគេចពន្ធធ្វើចរាចរណ៍លើដងផ្លូវឆ្ពោះទៅប៉ុស្តិ៍ច្រកទ្វាព្រំដែន ដោយផ្ទេរដាក់ក្នុងឃ្លាំង​ស្តុកទំនិញចំនួន០៣នៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងសំយ៉ោង ហើយរថយន្តវៀតណាមឆ្លងដែនមកដឹក​យក​ទៅប្រទេសវៀតណាម ដោយពុំមានឃើញសមត្ថកិច្ចណាមករំខាន ឡើយ។ករណីនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី៥ តុលា…

ខេត្តស្វាយរៀង៖ មានរថយន្តធុនធំយីឌុបប្រភេទវ៉េអងជាច្រើនគ្រឿងដឹកទំនិញលើសទ្រុងសង្ស័យជាទំនិញគេចពន្ធធ្វើចរាចរណ៍លើដងផ្លូវឆ្ពោះទៅប៉ុស្តិ៍ច្រកទ្វាព្រំដែន ដោយផ្ទេរដាក់ក្នុងឃ្លាំង​ស្តុកទំនិញចំនួន០៣នៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងសំយ៉ោង ហើយរថយន្តវៀតណាមឆ្លងដែនមកដឹក​យក​ទៅប្រទេសវៀតណាម ដោយពុំមានឃើញសមត្ថកិច្ចណាមករំខាន ឡើយ។ករណីនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី៥ តុលា ​ឆ្នាំ​២០២៤នេះនៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែននៃច្រករបៀងសំយ៉ោង ស្ថិតនៅឃុំ​សំយ៉ោង ស្រុកកំពង់រោទិ៍ ។

បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំយ៉ោងបានឲ្យដឹងថា មានរថយន្តយីឌុប ធុនយក្ស ជាច្រើនគ្រឿងនិងរថយន្តទ្រុងបិទជិត សង្ស័យជាទំនិញគេចពន្ធ បានមកផ្ទេរដាក់ក្នុងឃ្លាំងនៅជិតប៉ុស្ត៍ច្រករបៀងព្រំដែនសំយ៉ោងក្នុងមួយថ្ងៃៗ ចាប់ពី០៥ទៅ០៦គ្រឿង ហើយក្នុងមួយខែមិនក្រោមពី ១៥០គ្រឿងនោះទេ សង្ស័យជាទំនិញគិចពន្ធ រួមមាន ស្កសរ និងដុំ ក្រណាត់ គីប និងទំនិញជាច្រើនមុខផ្សេងទៀតគេដាក់ក្នុងទៃបិទជិតមិនអាចដឹងថាជាទំនិញអ្វី ។តាមប្រជាពលរដ្ឋ បានឲ្យដឹងថាឡានដឹកទំនិញចំណុះ៤៥តោនទៅ៥០តោន។

បន្ទាប់មកក៏មានរថយន្តវៀតណាមនិងត្រាក់ទ័សណ្តោងរ៉ឺម៉កមកផ្ទេរដឹកឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹក គគ្រេង ឮស្នូសម្លេងម៉ាស៊ិនទ្រហឹងចាប់ពីម៉ោង៥និង៣០នាទីល្ងាចរហូតដល់យប់កណ្តាលអាធ្រាតដោយគ្មានរំខានដល់សមត្ថកិច្ចណាឡើយ ។ បើតាមសមត្ថកិច្ចមូលដ្ឋានសុំមិនបញ្ចេញឈ្មោះបានប្រាប់កោះសន្តិភាពថា ច្រករបៀងសំយ៉ោងនេះមានប៉ុស្ត៍ ទាហានវរៈការពារព្រំដែនគោកនៃប្រតិបត្តិការសឹករងស្វាយរៀង មានប៉ុស្តិ៍នគបាលវរៈការពាព្រំដែនលេខ៦០៩និងមានមនុស្សស្លៀកពាក់ស៊ីវិលដែលមហាជនហៅថាចៃគយ ដាក់កុងត្រូលជជុះ​ចាំយកលុយក្បាលរថយន្តទាំងយប់ទាំងថ្ងៃគឺមិនឃើញមន្ត្រីគយមកពិនិត្យទំនិញបង់ពន្ធទេ សង្ស័យគេបានរត់ការដល់មេៗក្នុងតំបន៉នោះ​យ៉ាងត្រជាក់មេជើងរួចរាល់ ។

មហាជន មានការព្រួយបារម្ភយ៉ាងខ្លាំងហើយបានលើកឡើងថា បើអាជ្ញាធរមានសមត្ថកិច្ច គ្មានចំណាត់ការទេ រថយន្តដឹកទំនិញលើសទម្ងន់ទាំងនេះនិងបង្កឲ្យផ្លូវស្រុតខូចក្លាយជាល្បាប់រអឹលនិងរបើកដុំថ្ម ធ្វើឲ្យពិបាកធ្វើដំណើយ៉ាងខ្លាំងជាពិសេសដឹកកសិផលនៅរដូវច្រូតកាត់ខាងមុខហើយផ្លូវក្រាលកៅស៊ូក៏និងអាចស្រុតខូចនៅថ្ងៃខាងមុខជាមិនខាន ។

ទាក់ទិនករណីនេះដែរកោះសន្តិភាពមិនអាចរកការបំភ្លឺ ពីលោក រស់ ភឿន មេប៉ុស្តិ៍ច្រករបៀង​សំយ៉ោងបានទេ រហូតមកដល់ថ្ងៃទី៥តុលានេះ ទូរសព្ទ័មិនចូល។ទាក់ទិនករណីនេះដែរមិនអាចទំនាក់ទំនងលោកហេងសំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងបានទេមកដល់ម៉ោង៤រសៀលនេះ ។​

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ