ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃភ្ជុំបិណ្ឌ៣ថ្ងៃ កើតឡើង៣៤លើកស្លា.ប់ ៣០នាក់ កើន៨នាក់ធៀបនឹងឆ្នាំមុន

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ រយៈពេល​៣​ថ្ងៃ (​ថ្ងៃ​១​ដល់​៣ ខែតុលា​) មច្ចុរាជ​លើ​ដងផ្លូវ​បាន​ផ្តាច់ជីវិត​មនុស្ស​អស់​៣០​នាក់ ក្នុង​ចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣៤​លើក ពោល គឺ​អ្នក​ស្លា​.​ប់​កើន​៨​នាក់…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ រយៈពេល​៣​ថ្ងៃ (​ថ្ងៃ​១​ដល់​៣ ខែតុលា​) មច្ចុរាជ​លើ​ដងផ្លូវ​បាន​ផ្តាច់ជីវិត​មនុស្ស​អស់​៣០​នាក់ ក្នុង​ចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣៤​លើក ពោល គឺ​អ្នក​ស្លា​.​ប់​កើន​៨​នាក់ បើ​ធៀប​នឹង​ឆ្នាំ​មុន ។ នេះ​បើ​តាម​អ្នកនាំពាក្យ​អគ្គស្នងការ​នគ​បាល​ជាតិ ។

ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ឃឿ​ន អ្នកនាំពាក្យ​អគ្គស្នងការ​នគ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​ចំនួន​២៤​លើក ស្មើនឹង​៤១​ភាគរយ ខណៈ​ឆ្នាំ​នេះ​កើតឡើង​៣៤​លើក ហើយ​ឆ្នាំ​មុន​កើតឡើង​៥៨​លើក តែ​គួរ​ឲ្យ​សោកស្ដាយ​អ្នក​ស្លា​.​ប់​ឆ្នាំ​នេះ​មាន​រហូត​ដល់​៣០​នាក់​កើនឡើង​ចំនួន​៨​នាក់ បើ​ធៀប​នឹង​ឆ្នាំ​មុន ។

តែ​យ៉ាងណា​ក្តី ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ឃឿ​ន បាន​ថ្លែង​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១ ដល់ទី​៣ ខែតុលា ឆ្នាំ​២០២៤ ស្ថានភាព​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​មាន​ភាពល្អ​ប្រសើរ ដោយ​ប្រជាពលរដ្ឋ​បាន​ទៅ​ធ្វើបុណ្យ​នៅ​តាម​វត្ត​អារាម ឬ​ទី​សក្ការបូជា​នានា និង​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​ផ្សេង​ៗ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ និង​សន្តិសុខ​ល្អ ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគ​បាល​ជាតិ​បាន​ថា ថ្ងៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ជួបជុំ​គ្រួសារ​ការ​នាំ​យក​ចង្ហាន់​ទេយ្យទាន ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម ឬ​តាម​ទី​បូជនីយដ្ឋាន​ផ្សេង​ៗ​ក្រោម​បរិយាកាស​កក់​កៅ្ត ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បន្ត​ថា ជា​ពិសេស​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន នៅ​ទូ​ទាំង​ប្រទេស​នៅ​ប្រមាណ​ជាង​១​ពាន់​គោលដៅ​ប្រកបដោយ​ការ​សប្បាយ​រីករាយ គ្មាន​អ្វី​ជា​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​អសន្តិសុខ​នោះ​ទេ ។

ដោយឡែក​បើ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស នៅ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៤ ថា គិត​ត្រឹម​ពី​ម៉ោង​១៤៖០០ ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ ដល់​ម៉ោង​១៤៖០០ ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៤​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​១០​លើក (​យប់​២​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លា​.​ប់​៥​នាក់ (​ស្រី ០​នាក់​), រង​របួស​សរុប​៨​នាក់ (​ស្រី​១​នាក់​), រង​របួសធ្ងន់ ៦​នាក់ (​ស្រី ១​នាក់​) រង​របួសស្រាល ២​នាក់ (​ស្រី ០​នាក់​) និង​មិន​ពាក់មួក​សុវត្ថិភាព​៨​នាក់ (​យប់ ៣​នាក់​)​។

របាយការណ៍​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​រួម​មាន ៖ ល្មើស​ល្បឿន​៤​លើក (​ស្លា​.​ប់​៣​នាក់​, របួសធ្ងន់​២​នាក់​, របួសស្រាល​០​នាក់​), មិន​គោរព​សិ​ទ្ឋិ​២​លើក (​ស្លា​.​ប់​១​នាក់​, របួសធ្ងន់ ១​នាក់​, របួសស្រាល​២​នាក់​), មិន​ប្រកាន់​ស្តាំ​៣​លើក (​ស្លា​.​ប់​១​នាក់​, របួសធ្ងន់​៣​នាក់​, របួសស្រាល ០​នាក់​) និង​ស្រវឹង ១​លើក (​ស្លា​.​ប់​០​នាក់​, របួសធ្ងន់ ០​នាក់​, របួសស្រាល ០​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ