ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រានចោលសារសំឡេង​​ ពាក់ព័ន្ធការប្រើប្រាស់​Power Bank​លួចយកលុយក្នុងគណនីទូរស័ព្ទ

5 ខែ មុន
  • ភ្នំពេញ

​រាជធាភ្នំពេញ ៖ នាប៉ុន្មានថ្ងៃនេះ មានការចែក​ចាយ​តាម​ឆាត​បន្ត​គ្នា​នូវសំឡេង​សារមួយ​ដែល​ស្ត្រី​ម្នាក់​បាន​ហាមប្រាម ​ពាក់ព័ន្ធ​ការការយក​Power Bank ទៅដោតជាមួយ​ទូរស័ព្ទ​របស់យើង ដើម្បី​លួច​ទិន្ន​ន័យ​ ឬលុយចេញ​ពី​គណនី​​ ។…

​រាជធាភ្នំពេញ ៖ នាប៉ុន្មានថ្ងៃនេះ មានការចែក​ចាយ​តាម​ឆាត​បន្ត​គ្នា​នូវសំឡេង​សារមួយ​ដែល​ស្ត្រី​ម្នាក់​បាន​ហាមប្រាម ​ពាក់ព័ន្ធ​ការការយក​Power Bank ទៅដោតជាមួយ​ទូរស័ព្ទ​របស់យើង ដើម្បី​លួច​ទិន្ន​ន័យ​ ឬលុយចេញ​ពី​គណនី​​ ។

ទាក់ទិនករណី​ខាងលើ បើយោងតាម​ផេក​អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺបានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ​ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ ។

ក្នុងនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់សាធារណៈជន ពិសេស អ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្ដចែកចាយព័ត៌មានប្រឌិតតាមរយៈសារសំឡេងរបស់នារីដែលជាជន​អនាមិកម្នាក់នោះ ។ ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ ។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល នាំឲ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ