ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​ទុរេន​ម៉ា​ឡេ​ស៊ី​នៅ​ក្នុង​ប្រទេស​ចិន កំពុង​​តែ​កើន​លើស​ពី​ការ​ផ្គត់ផ្គង់

15 ម៉ោង មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ការ​នាំ​ចេញ​ផ្លែ​ទុរេន​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ទៅ​កាន់​ប្រទេស​ចិន​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ពី ១៥% ទៅ ២០% នៅ​ឆ្នាំ​នេះ ដែល​ជំរុញ​ដោយ​តម្រូវការ​ពី​អ្នកទិញ​ចិន​កាន់តែ​ខ្លាំង​ឡើង បើ​ទោះបីជា​មាន​បញ្ហា​ប្រឈម​ទាក់ទង​នឹង​អាកាសធាតុ​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ការ​នាំ​ចេញ​ផ្លែ​ទុរេន​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ទៅ​កាន់​ប្រទេស​ចិន​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ពី ១៥% ទៅ ២០% នៅ​ឆ្នាំ​នេះ ដែល​ជំរុញ​ដោយ​តម្រូវការ​ពី​អ្នកទិញ​ចិន​កាន់តែ​ខ្លាំង​ឡើង បើ​ទោះបីជា​មាន​បញ្ហា​ប្រឈម​ទាក់ទង​នឹង​អាកាសធាតុ​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress បាន​ចេញផ្សាយ​។

យោង​តាម​ការ​បញ្ជាក់​ពី​លោក Loh Wee Keng ប្រធាន​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ម៉ា​ឡេ​ស៊ី​ប្រចាំ​ប្រទេស​ចិន​បានឱ្យ​ដឹង​ថា តម្រូវការ​របស់​ចិន​សម្រាប់​ពូជ​ទុរេន ដូច​ជា Musang King និង D24 បន្ត​កើន​លើស​ពី​ការ​ផ្គត់ផ្គង់​។ លោក​បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​ម៉ា​ឡេ​ស៊ី Bernama ថា «​ទោះជា​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ធ្វើ​ឱ្យ​ទុរេន​មួយ​ចំនួន​ជ្រុះ​មុន​កាលកំណត់​ក៏​ដោយ ក៏​ខ្ញុំ​ព្យាករណ៍​ថា បរិមាណ​នាំ​ចេញ​សរុប​នៅ​ឆ្នាំ​នេះ នឹង​កើនឡើង​ពី ១៥% ទៅ ២០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​»​។

លោក​បាន​ចង្អុលបង្ហាញ​ថា ទុរេន​ពូជ Musang King ប្រភេទ​លេខ​១ ឬ Grade A ដែល​ជា​ពូជ​ពិសេស ដែល​ភាគច្រើន​ដាំ​ដុះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ឥឡូវនេះ​មាន​តម្លៃ ៧,១២ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម តម្លៃ​អាច​លោត​ខ្ពស់​ជាង​នេះ ២​ដង​អំឡុង​ពេល​ក្រៅ​រដូវ​។

កាលពី​ឆ្នាំ​មុន ចិន​បាន​នាំ​ចូល​ទុរេន​ពី​ម៉ា​ឡេ​ស៊ីក្នុង​តម្លៃ ២១២​លាន​ដុល្លារ​។ បើ​ទោះបីជា​ម៉ា​ឡេ​ស៊ី​បាន​នាំ​ចេញ​ទុរេន​ទៅ​ប្រទេស​ចិន​តាំងពី​ឆ្នាំ ២០១០ ក៏​ដោយ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​ទើបតែ​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ពិសេស​មួយ​ស្តី​ពី​ការ​នាំ​ចូល​ទុរេន កាលពី​ឆ្នាំ​មុន ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី​ចូល​ទៅ​ក្នុង​ទីផ្សារ​ចិន ដែល​មាន​តម្លៃ​រាប់​ពាន​លាន​ដុល្លារ និង​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​។

ថៃ​ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​ទុរេន​ដ៏​ធំ​បំផុត​ទៅ​កាន់​ប្រទេស​ចិន ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ម៉ា​ឡេ​ស៊ី​ហាក់បីដូចជា​មិន​ទាន់​គិតដល់​ការ​ប្រួត​ប្រជែង​តំណែង​កំពូល​របស់​ថៃ​នៅឡើយ​ទេ​។ ដោយ​លោក Loh Wee Keng បាន​លើក​ឡើង​ថា «​យើង​មិន​ប្រកួតប្រជែង​ជាមួយ​ទុរេន​ថៃ​ទេ ពីព្រោះ​តម្លៃ និង​គុណភាព គឺជា​បញ្ហា​ដាច់​ដោយឡែក​ពី​គ្នា ដោយ​សំដៅ​ទៅ​លើ​ការ​ពិត​ដែល​ថា ទុរេន​ម៉ា​ន​ថង (Monthong) របស់​ថៃ ជា​រឿយ​ៗ​មាន​តម្លៃ​ទាប​ជាង​បើ​ប្រៀបធៀប​ទៅ​នឹង​ពូជ​ពិសេស Musang King របស់​ម៉ា​ឡេ​ស៊ី​»​។

អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​កំពូល​នៅ​ក្នុង​យុទ្ធសាស្ត្រ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី គឺ​រក្សា​ភាព​ពិតប្រាកដ និង​ម៉ាក​យីហោ​ទុរេន​ពូជ Musang King របស់​ខ្លួន​។ ត្រង់​ចំណុច​នេះ លោក Loh Wee Keng បាន​បញ្ជាក់​ថា «​ពាណិជ្ជករ​ខ្លះ​យក​ទុរេន​ពូជ​ផ្សេង ហើយ​បិទ​ស្លាក​លក់​ជា​ពូជ Musang King ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់ ដែល​នេះ​បាន​ធ្វើ​ឱ្យ​ខូច​យីហោ​ពូជ Musang King​។ ដូច្នេះ​ការ​អប់រំ​អ្នក​ទទួលទាន​ចិន​អំពី​ភាព​ខុស​គ្នា​រវាង​ពូជ Musang King និង​ពូជ​ដទៃ​ទៀត គួរតែ​ជា​ការ​ផ្តោត​សំខាន់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ