ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់បានស្លា.ប់ភ្លាមៗនៅលើរោងកន្លែងចម្ការបន្លែ ខណៈដែលតខ្សែភ្លើងដើម្បីដាក់ម៉ូទ័របូមទឹកត្រពាំងស្រោចបន្លែ ហើយបានឆ្លងចរន្តភ្លើង ។
ហេតុការណ៍ឆ.ក់ខ្សែភ្លើងស្លា.ប់ បុរសវ័យចំណាស់នេះ បានភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចដីវាលចម្ការបន្លែ ស្ថិតនៅក្នុងភូមិតានាង ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកសំរោងទង បាននិយាយឱ្យដឹងថា ស.ពបុរសវ័យចំណាស់ខាងលើ មានឈ្មោះ អៀង វឺន អាយុ៥៦ឆ្នាំ មុខរបរកសិករ និងដាំបន្លែ រស់នៅក្នុងភូមិតានាង ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទង បានបន្តថា បើតាមការឱ្យដឹងពីឈ្មោះ វែន អ៊ីន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិតានាង ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានប្រទះឃើញស.ពឈ្មោះ អៀង វឺន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិជាមួយគ្នាស្លា.ប់នៅលើរោង ចំណុចវាលស្រែ ដែលមានចម្ការបន្លែខាងកើត ភូមិតានាង ចម្ងាយប្រមាណ៤០០ម៉ែត្រ ។ ឃើញដេកស្លា.ប់ គាត់ក៏បានស្រែកឱ្យអ្នកជិតខាងមកមើល និងរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ច ។ ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ច និងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ ។

នគរបាលស្រុកដដែលបានបន្តថា មូលហេតុដែលបណ្តាលឱ្យបុរសវ័យចំណាស់ឆ.ក់ខ្សែភ្លើងស្លា.ប់នេះ គឺបណ្តាលមកពីតខ្សែភ្លើង ដើម្បីដាក់ម៉ូទ័របូមទឹកត្រពាំងស្រោចបន្លែ ហើយក៏ឆ.ក់ខ្លួនឯងតែម្តងទៅ ។
ក្រោយធ្វើការពិនិត្យរួចក្រុមគ្រួសារស.ព ទទួលស្គាល់ថា ស.ពបុរសខាងលើពិតជាស្លា.ប់ដោយឆ.ក់ខ្សែភ្លើងពិតប្រាកដមែន ។ ក្នុងការពិនិត្យស.ពនោះក៏មានការចូលរួមជំនាញព្រហ្មទណ្ឌស្រុកជំនាញពិនិត្យនិងវិភាគកន្លែងកើតហេតុ មានការចូលស្រុក ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ មេភូមិផងដែរ ។
ក្រោយធ្វើការពិនិត្យរួចរាល់ ស.ពបុរសខាងលើនគរបាលជំនាញប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែកព័តមាននេះ