ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន ខណៈ​ចម្លើយ​សារភាព​ទិញ​បន្ត​ពី​គេ​ម្តង​ៗ​ជិត​២០០០​ដុល្លារ

2 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ស្រុក​កៀនស្វាយ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ធ្វើការ​បង្ក្រាប​បាន​ដកហូត​បាន​គ្រឿងញៀន​ចំនួន​០៤​កញ្ចប់​ធំ​តូច និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ។ ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់​ថ្ងៃ​ទី​៥ ឧសភា…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ស្រុក​កៀនស្វាយ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ធ្វើការ​បង្ក្រាប​បាន​ដកហូត​បាន​គ្រឿងញៀន​ចំនួន​០៤​កញ្ចប់​ធំ​តូច និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ។

ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០២៥ ចំណុច​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ បើ​តាម​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ស៊ឺ រ​ដ្ឋា ហៅ​ស៊ឺ ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ក្នុង​នោះ នគ​បាល​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​.​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន ០៤​កញ្ចប់​(​ធំ​៣ តូច​១) ទំងន់​១៥០,៧១​ក្រាម ។ ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក Honda dream ព​ណ័​ខ្មៅ ពាក់​ស្លាក​លេខ ន 9898 ភ​1 សម្ភារ​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ទូរ​សព្ទ​១​គ្រឿង​ម៉ាក​oppo ។

នគ​បាល​បានឱ្យ​ដឹង​ទៀត​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពង់ស្វាយ សហការ​ជាមួយ​នគ​បាល​នៃ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ បាន​ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់ស្វាយ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ប្រទះ​ឃើ​ជនសង្ស័យ​ម្នាក់ ឈ្មោះ ស៊ឺ រ​ដ្ឋា ហៅ (​ស៊ឺ​ធី​) កំពុង​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ន 9898 ភព​1 ដោយ​មានការ​សង្ស័យ កម្លាំង​នគរបាល​បាន​ហៅ​ជនសង្ស័យ​ឱ្យ​ឈប់ និង ឆែកឆេរ​រក​ឃើញ​ម្សៅ ក្រាម​ពណ៌​.​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ម៉ា​ទឹកកក ចំនួន​០៤​កញ្ចប់ (​ធំ​៣ តូច​១) និង​បន្ត​ឆែកឆេរ​នៅផ្ទះ​រក​ឃើញ​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ក្រោយ​ត្រួតពិនិត្យ រួច​កម្លាំង​នគរបាល​បាន​នាំ​ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​យក​ទៅ​កាន់ អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​នគ​បាល ជនសង្ស័យ​ឈ្មោះ ស៊ឺ រ​ដ្ឋា ហៅ (​ស៊ឺ ធី​)​បាន​សារភាព​ថា ថ្នាំ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០៤​កញ្ចប់​(​ធំ​៣ តូច​១) ដែល​នគរបាល​រក​ឃើញ​ជា​របស់​ខ្លួន​ពិតប្រាកដ​មែន ដោយ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ហ្វី ភេទ​ប្រុស មាន​ទីលំនៅ ភូមិ​អូរ​អណ្តូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ តំលៃ​១៧០០​ដុល្លារ (​មួយ​ពាន់​ប្រាំពីរ​រយ​ដុល្លា​) វេរ​លុយ​តាម QR​កូដ និង​ធ្លាប់​យក​ថ្នាំ​ញៀន​ពី​ឈ្មោះ ហ្វី ចំនួន​២០​ដង​មក​ហើយ ក្នុង​ម្តង​ៗ៥០០​ដុល្លារ ៨៥០​ដុល្លារ ទៅ​១៧០០​ដុល្លារ ( ១៧០០​ដុល្លារ ចំនួន​២​ដង ៨៥០​ដុល្លារ ចំនួន​៤​ដង ៥០០​ដុល្លារ ចំនួន​១៤​ដង​) ដើម្បី​យក​មក​លក់​បន្ត ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ