ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលជួបលោកត្រាំនៅសេតវិមាន នាយករដ្ឋ​មន្ត្រីកាណាដា​ថា៖ ​​ដាច់ខាតមិនលក់ប្រទេស

14 ម៉ោង មុន

អា​មេ​រិ​ក​-​កា​ណា​ដា ៖ នាយក​រដ្ឋមន្ត្រី​ថ្មី​កា​ណា​ដា លោក​ម៉ាក់ កា​ណី បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៦ ឧសភា​ថា ប្រទេស​លោក​ដាច់ខាត​នឹង​មិន​លក់​ឡើយ ។ លោក​អះអាង​បែប​នេះ…

អា​មេ​រិ​ក​-​កា​ណា​ដា ៖ នាយក​រដ្ឋមន្ត្រី​ថ្មី​កា​ណា​ដា លោក​ម៉ាក់ កា​ណី បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៦ ឧសភា​ថា ប្រទេស​លោក​ដាច់ខាត​នឹង​មិន​លក់​ឡើយ ។ លោក​អះអាង​បែប​នេះ ពេល​ជួប​ជាមួយ​ប្រធា​នា​ធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​នៅ​សេត​វិមាន ។

បន្ទាប់​ពី​លោក​ត្រាំ​លើក​ឡើងជា​ថ្មី​ម្ដងទៀត​ថា វា​នឹង​ជា​ការ​ល្អ​ដែល​សម្រាប់​កា​ណា​ដា​ក្លាយជា​រដ្ឋ​មួយ​របស់​សហរដ្ឋអាមេរិក ព្រោះ​នោះ​ជា​អា​ពា​ហ៌​ពិ​ពា​ហ៌​ដ៏​អស្ចារ្យ​មួយ ។

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​រូប​នោះ​បាន​ឆ្លើយ​តប​វិញ​ថា ដាច់ខាត​យើង​នឹង​មិន​លក់​ប្រទេស​ឡើយ​។ លោក​ត្រាំ​តប​ថា ចូរ​កុំ​និយាយ​ពាក្យ​ថា ដាច់ខាត ។ លោក​ពោល​បែប​នេះ មុន​លើក​ជា​ថ្មី ពី​ឆន្ទៈ​លោក​ធ្វើ​ឲ្យ​កា​ណា​ដា​ក្លាយជា​រដ្ឋ​ទី​៥១​របស់​សហរដ្ឋអាមេរិក ។

លោក​បន្ត​ថា ទោះបី​យ៉ាងណា យើង​នៅ​តែ​ជា​មិត្ត​ជាមួយ​កា​ណា​ដា ។ លោក​ម៉ាក់​កា​ណី​ក៏​អះអាង​ជា​ថ្មី​ដែរ​ថា ទោះ​បែប​នេះ​ក៏​នឹង​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ដែរ​ដោយ​លោក​រំឭក​ថា អា​មេ​រិ​ក​ជា​ម៉ូយ​សំខាន់​ទី​មួយ​របស់​កា​ណា​ដា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ