រាជធានីភ្នំពេញ ៖ បុគ្គលិកដឹកជញ្ជូនទំនិញនិងម្ហូបអាហាររបស់ក្រុមហ៊ុនGRAB FOODប្រមាណ១០០នាក់ បានជួបប្រមូលផ្តុំគ្នាតវ៉ាដើម្បីទាមទារកុំអោយក្រុមហ៊ុន រើសបុគ្គលិកដឹកជញ្ជូនបន្ថែម ជាហេតុធ្វើអោយបុគ្គលិកចាស់ មិនសូវមានទំនិញដឹក រកប្រាក់មិនសូវបាន និងទាមទារកុំអោយទំលាក់ការងារច្រើនគោលដៅ ក្នុងពេលតែ១ ចៀសវាងភ្ងៀវចាំយូរ រករឿងពួកគាត់។

ការតវ៉ាបានផ្ទុះឡើង កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៤ដោយក្រុមអ្នកដឹកជញ្ជូនGRAB FOOD បានមកជួបប្រមូលគ្នា នៅមុខអគាTK CENTRAL ស្ថិតនៅតាមមហាវិថីសម្តេចប៉ែននុត(២៨៩)មុខ ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាម ក្រុមអ្នកតវ៉ា បានអោយដឹងថា បុគ្គលិកដឹកជញ្ជូន GRAB FOOD ប្រមាណជាង១០០នាក់ ក្នុងចំណោម បុគ្គលិក ប្រមាណ២ពាន់នាក់បានជួបប្រមូលផ្តុំគ្នា ដើម្បី ទាមទារនូវ លក្ខខណ្ឌការងារមួយចំនួន។

តាមក្រុមដឹកជញ្ជូន GRAB FOOD បានអោយដឹងថា កន្លងមក ក្រុមហ៊ុន GRAB FOOD ចេះតែរើសបុគ្គលិក ដឹកជញ្ជូនទំនិញតាមអនឡាញ និងម្ហូបអាហាររហូតដល់ ប្រមាណ២ពាន់នាក់ ជាហេតុ ធ្វើអោយបុគ្គលិកចាស់ៗ មួយចំនួន អត់ការងារធ្វើមិនសូវមានអីវ៉ាន់ដឹក ។ ម្យ៉ាងទៀត សោត នៅពេលថ្មីៗ ក្រុមហ៊ុន បានទំលាក់បុង ការងារអោយបុគ្គលិកម្នាក់ ៗនៅពេលខ្លះច្រើនគោលដៅនៅក្នុងពេលតែមួយ ជាហេតុធ្វើអោយពួកគាត់ ដឹកទំនិញឬម្ហូបអោយភ្ញៀវ មានការយឺតយ៉ាវហើយ ត្រូវភ្ញៀវស្តីបន្ទោសនិងរាយការណ៍ទៅក្រុមហ៊ុន ទំលាក់ផ្កាយ (ក្រេឌិត) ហើយ បិតអែបមិនអោយពួកគាត់ដឹកអីវ៉ាន់មួយរយះ ក៍មានដែរ។

ក្រុមអ្នកដឹកជញ្ជូន ក៍បានទទួចស្នើសុំដល់ក្រុមហ៊ុន មេត្តា កុំរើសបុគ្គលិកបន្ថែម ព្រោះពួកគាត់មិនសូវមានអ៊ីវ៉ាន់ដឹកនោះទេ និងស្នើសុំកុំអោយផ្តល់ការងារច្រើនពេកក្នុងពេលតែមួយ ជាហេតុធ្វើអោយពួកគាត់ដឹកអោយភ្ញៀវមានការយឺត និងរាយការណ៍ទៅក្រុមហ៊ុនរករឿងពួកគាត់។ នៅព្រឹកនោះដែល ក្រុមហ៊ុន ក៍បានអោយតំណាងចូលជួប ដោយក្រុមហ៊ុន នឹងសន្យាថា ដោះស្រាយជួន ពួកគាត់។ទោះបីជាយ៉ាងណាកោះសន្តិភាពពុំទទួលបានការបំភ្លឺណាមួយពីក្រុមហ៊ុនឡើយ ៕

ចែករំលែកព័តមាននេះ