ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ខ្មែរ​គួរ​ដឹង ! ភ្នំ​ចំនួន​១០ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​នៅ​កម្ពុជា

2 ខែ មុន
  • ពោធិ៍សាត់

ភ្នំ​គឺជា​ទីទួល​ខ្ពស់​ធម្មជាតិ ដែល​ភាគច្រើន​គ្របដណ្តប់​ដោយ​ព្រៃឈើ និង​ជាទី​ជម្រក​របស់​សត្វព្រៃ​ ។

ភ្នំ​គឺជា​ទីទួល​ខ្ពស់​ធម្មជាតិ ដែល​ភាគច្រើន​គ្របដណ្តប់​ដោយ​ព្រៃឈើ និង​ជាទី​ជម្រក​របស់​សត្វព្រៃ​ ។ ចង់​ដឹង​ថា​ ភ្នំ​ទាំង​១០​ណាខ្លះ​ដែល​ខ្ពស់​ជាងគេ​នៅ​ក្នុង​ប្រទេស​របស់​យើង ។ សូម​តាមដាន​ជាមួយ​គ្នា​ដូច​ខាង​ក្រោម ដោយ​រាប់​ពី​ភ្នំ​ដែល​មាន​កម្ពស់​ខ្ពស់​ទី​១ ទៅ​ដល់​ភ្នំ​ដែល​មាន​កម្ពស់​ខ្ពស់​ទី​១០​ ៖

ទី​១-ភ្នំ​ឱ​រ៉ា​ល់ ៖ ​ភ្នំ​ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​ក្នុង​ប្រទេស​កម្ពុជាគឺ​ភ្នំ​ឱ​រ៉ា​ល់ ​។ ភ្នំ​ឱ​រ៉ា​ល់​
​មាន​កម្ពស់​ខ្ពស់​ជាងគេ​លំដាប់​ទី​១​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​កម្ពស់​រហូត​ដល់​ទៅ​ ១ ៨១៣​ម៉ែត្រ ​ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ ។​

ទី​២-ភ្នំ​សំ​កុស ៖ ​ជា​ភ្នំ​ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​លំដាប់​ទី​២​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​កម្ពស់​រហូត​ដល់​ ​១ ៧១៧​ម៉ែត្រ ។ ​ភ្នំ​នេះ​ស្ថិត​នៅ​ជួរ​ភ្នំ​ក្រ​វាញ ក្នុង​ខេត្តពោធិ៍សាត់​ ។
ទី​៣-ភ្នំ​ខ្មោច ៖ ​ជា​ភ្នំ​ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​លំដាប់​ទី​៣ ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​កម្ពស់​រហូត​ដល់​​ ១ ៦៦៦​ម៉ែត្រ ។ ​ស្ថិត​នៅ​ក្នុង​ខេត្តពោធិ៍សាត់​ ។

ទី​៤-ភ្នំ​ជ្រៃ​ម្លូ ៖ ​មាន​កម្ពស់​ខ្ពស់​ជាងគេ​លំដាប់​ទី​៤​ គឺ​មាន​កម្ពស់​ ​១ ៦១៨​ម៉ែត្រ ​ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ ។
ទី​៥-ភ្នំ​ក្រចៅ ៖ ​មាន​កម្ពស់​ខ្ពស់​ជាងគេ​លំដាប់​ទី​៥​គឺ​ ១ ៥៩៥​ម៉ែត្រ ​ស្ថិត​នៅ​ក្នុង​ខេត្ត
ពោធិ៍សាត់​ ។
ទី​៦-ភ្នំ​ក្បាល​ឫ​ស្សី ៖ ​មាន​កម្ពស់​ខ្ពស់​ជាងគេ​លំដាប់​ទី​៦​ គឺ ១ ៤០៣​ម៉ែត្រ ​ស្ថិត​នៅ​ក្នុង​ខេត្ត
ពោធិ៍សាត់​ ។

ទី​៧-ភ្នំ​យ៉ាវ​យ៉ៃ ៖ ​មាន​កម្ពស់​ខ្ពស់​ជាងគេ​លំដាប់​ទី ៧​ គឺ ១ ៣៥៨​ម៉ែត្រ ​ស្ថិត​នៅ​ក្នុង​ខេត្តពោធិ៍សាត់​ ។
ទី​៨-ភ្នំ​ទំ​ពណ៌ ៖ ​មាន​កម្ពស់​ខ្ពស់​ជាងគេ​លំដាប់​ទី​៨​ គឺ ១ ៣១២​ម៉ែត្រ ​ស្ថិត​នៅ​ក្នុង​ខេត្តពោធិ៍សាត់​ ។
ទី​៩-ភ្នំ​ថ្ម​ចាំង ៖ ​ជា​ភ្នំ​​មាន​កម្ពស់​ខ្ពស់​ជាងគេ​លំដាប់​ទី​៩​ គឺ ​១ ២៧៩​ម៉ែត្រ ​ស្ថិត​នៅ​ក្នុង​ខេត្តពោធិ៍សាត់​ ។
ទី​១០-ភ្នំ​ខ្លាឃ្មុំ ៖ ​មាន​កម្ពស់​ខ្ពស់​ជាងគេ​លំដាប់​ទី​១០​ គឺ ១ ២៥៥​ម៉ែត្រ ​ស្ថិត​នៅ​ក្នុង​ខេត្តពោធិ៍សាត់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ