ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! ថ្ងៃ​បើក​ការដ្ឋាន ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ សម្ដេច​ធិ​បតីឱ្យ​គោះ​ជួង និង​ទូងស្គរព្រម​ៗ​គ្នាវេលា​ម៉ោង​៩​ព្រឹក

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​បើក​ការដ្ឋាន គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ខាង​មុខ​នេះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​បើក​ការដ្ឋាន គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ខាង​មុខ​នេះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​ណែនាំ​ស្ថាប័ន​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ចូលរួម​គ្រប់​រូបភាព​ផ្សេង​ៗ នៅ​ទូ​ទាំង​ប្រទេស តាម​រយៈ​ការ​គោះ​ជួង និង​ទូងស្គរ ជាដើម ព្រម​ៗ​គ្នា នៅ​វេលា​ម៉ោង​៩​ព្រឹក ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដី​ពី លទ្ធផល​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ដ្រី នា​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៤ នៅ​វិមាន​សន្តិភាព សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រីរាជការ​គ្រប់​ក្រសួង ស្ថាប័ន ប្រជា ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​និន្នាការ​នយោបាយ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​គាំទ្រ គម្រោង​ព្រែកជីក ហ្វូ​ណ​ន​តេ​ជោ ដោយ សម្តេច បាន​ស្នើ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ត្រៀមលក្ខណៈ​ដើម្បី​ចូលរួម និង​រៀបចំ​ពិធី​បញ្ចុះ បឋម​សីលា​បើក​ការដ្ឋាន​ព្រែកជីក​នេះ​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ ប្រកបដោយ​ជោគជ័យ និង​អធិកអធម​បំផុត ។

សម្តេច​ធិ​បតី បាន​ណែនាំ​ឱ្យ​ស្ថាប័ន​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ចូលរួម​គ្រប់​រូបភាព​ផ្សេង​ៗ នៅ​ទូ​ទាំង​ប្រទេស តាម​រយៈ​ការ​គោះ​ជួង និង​ទូងស្គរ ជាដើម ព្រម​ៗ​គ្នា​នៅ​វេលា​ម៉ោង ៩​នាទី​ព្រឹក ស្រប​ពេល ដែល​សម្តេច ចុច​ប៊ូ​តុង សម្ពោធ​បើក​ការដ្ឋាន ដើម្បី​អបអរសាទរ​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ ដោយ​ចាត់ទុកជា​ព្រឹត្តិការណ៍​ជាតិ​ដ៏​ធំ​បំផុត​មួយ​។ នៅ​យប់​ថ្ងៃ​ដដែល​នោះ ក៏​មានការ​រៀបចំ​ប្រគំ​តន្ត្រី និង​បាញ់​កាំជ្រួច នៅ​ទូ​ទាំង​ប្រទេស​តាម​ដែល​អាច​ធ្វើ​បាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ