ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីផ្អើលរត់ជាន់គ្នាក្នុងពិធីបុណ្យសាសនានៅ​ប្រទេស​ឥណ្ឌា មនុស្សជាង១០០នាក់បានបាត់បង់ជីវិត

2 ថ្ងៃ មុន

(ឥណ្ឌា)៖ ស្ថានីយ៍ទូរទស្សន៍ NDTV បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស១១៦នាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នានៅឯពិធីសាសនាហិណ្ឌូនៅភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃទី២ ខែកក្កដា។ មន្ត្រីសុខាភិបាលបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង នេះបើយោងតាម កាសែត…

(ឥណ្ឌា)៖ ស្ថានីយ៍ទូរទស្សន៍ NDTV បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស១១៦នាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នានៅឯពិធីសាសនាហិណ្ឌូនៅភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃទី២ ខែកក្កដា។ មន្ត្រីសុខាភិបាលបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង នេះបើយោងតាម កាសែត New York Times ។

ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលមនុស្សជាច្រើនបានប្រមូលផ្តុំគ្នាដើម្បីថ្វាយបង្គំព្រះហិណ្ឌូព្រះសិវៈ នៅក្នុងភូមិមួយក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា  ប្រហែល១៤០គីឡូម៉ែត្រពីរដ្ឋធានីញូវដែលី។

អាជ្ញាធរបាននិយាយថា ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នាបន្ទាប់ពីការអំពាវនាវពីមេដឹកនាំសាសនាក្នុងតំបន់។ លោក Ashish Kumar អ្នកគ្រប់គ្រងតំបន់ Hathras បានប្រាប់អ្នកយកព័ត៌មានថា «ឧបទ្ទវហេតុនេះបានកើតឡើងដោយសារតែមានមនុស្សច្រើនកំពុងព្យាយាមចាកចេញពីកន្លែងអធិស្ឋាន»។

សាក្សី​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​និយាយ​ថានៅ​ពេល​ការ​អធិប្បាយ​បាន​បញ្ចប់ មនុស្ស​ម្នា​ចាប់​ផ្ដើម​នាំគ្នាប្រជ្រៀតចេញ ពួក​គេ​ចាប់​ផ្តើមសង្កត់ពីលើ​គ្នា។ សាក្សី ម្នាក់បានប្រាប់ទូរទស្សន៍ India Today ថាច្រកចេញគឺតូចចង្អៀតណាស់។ សាក្សី​រូប​នេះ​បាន​និយាយ​ថា​៖ «​នៅ​ពេល​យើង​ព្យាយាម​ចេញ​ពី​កន្លែង​បួងសួង ស្រាប់តែ​មាន​ភាព​ចលាចល​បាន​កើត​ឡើង ហើយ​យើង​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ»។

លោក Umesh Kumar Tripathi នាយក​ផ្នែក​សុខាភិបាល​ក្នុង​តំបន់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នក​ស្លាប់​ភាគ​ច្រើន​ជា​ស្ត្រី។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីសាកសពដេកនៅលើដីនៅខាងក្រៅមន្ទីរពេទ្យក្នុងស្រុកមួយ។

សោកនាដកម្ម​ដ៏​សាហាវ​តែងតែ​កើតឡើង​នៅ​កន្លែង​គោរព​បូជា​ក្នុង​ប្រទេស​ឥណ្ឌា​ក្នុង​អំឡុង​ពិធីបុណ្យ​សាសនា​ធំៗ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ