ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ចំណូល​បាន​ជិត​៣​ពាន់​លាន​ដុល្លារពី​ការ​នាំ​ចេញ​កសិផល​នៅ​ឆមាស​ទី​១

3 ថ្ងៃ មុន
  • ភ្នំពេញ

ស្ថិតិ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទទួល​កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ ​បាន​អះអាង​ថា ប្រទេស​កម្ពុជា ​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ចំនួន ៦,១៣​លាន​តោន…

ស្ថិតិ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទទួល​កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ ​បាន​អះអាង​ថា ប្រទេស​កម្ពុជា ​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ចំនួន ៦,១៣​លាន​តោន ​នៅ​ក្នុង​ឆមាស​ទី​មួយ ​នៃ​ឆ្នាំ២០២៤ កើនឡើង៥៧ ភាគរយ​ធៀប​នឹង​៣,៩​លាន​តោន​កាលពី រយៈពេល​ឆ្នាំ​មុន ​។

របាយការណ៍​បាន​រាយការណ៍​ថា កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​សរុប​ចំនួន​២,៨៥ ពាន់​លាន​ដុល្លារពី​ការ​នាំ​ចេញ​ទំនិញ​ ក្នុង​អំឡុង​ខែមករា​ ដល់​ខែមិថុនា ​ឆ្នាំ​នេះ កើនឡើង​ជិត១៩ ភាគរយ​ធៀប​នឹង ២,៤ ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ដូច​គ្នា ​កាលពី​ឆ្នាំ​មុន ​។

មុខទំនិញ​កសិកម្ម​សំខាន់​ៗ​ដែល​កម្ពុជា​នាំ​ចេញ​រួម​មាន អង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូង​មី ស្វាយ ចេក​ស្រស់ ម្រេច ពោត និង​ដូង​ប្រែង ជាដើម ​។

ប្រទេស​វៀតណាម ថៃ ចិន និង​កូរ៉េ​ខាងត្បូង ជា​អ្នក​នាំ​ចូល​កសិផល​សំខាន់​របស់​កម្ពុជា​ ។ មក​ដល់​ពេល​នេះ ​កសិកម្ម​ គឺជា​សរសរស្តម្ភ​មួយ​ ក្នុង​ចំណោម​សរសរស្តម្ភ​ទាំង​បួន ​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បន្ថែម​លើ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ការ​នាំ​ចេញ​ទំនិញ​ធ្វើ​ដំណើរទេសចរណ៍ និង​សំណង់ និង​ឧស្សាហកម្ម​អចលនទ្រព្យ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ