ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំងកំពុងមានការវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសមកពីអ៊ឺរ៉ុប

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ប្រទេស​បារាំង​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា ក្នុង​ចំណោម​បណ្តា​ប្រទេស​មក​ពី​អ៊ឺ​រ៉ុ​ប…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ប្រទេស​បារាំង​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា ក្នុង​ចំណោម​បណ្តា​ប្រទេស​មក​ពី​អ៊ឺ​រ៉ុ​ប ខណៈ​ធំ​ហំ​ពាណិជ្ជកម្ម​ទ្វេភាគី ត្រឹម​៥​ខែ​ដើមឆ្នាំ​២០២៤ មាន​ទៅ​ដល់​២០៦,៤១​លាន​ដុល្លារ​អា​មេ​រិ​ក ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​បារាំង នា​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៤​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្ហាញ​នូវ​ការ​ជឿជាក់​ថា «​ជាមួយនឹង​ទស្សនវិស័យ​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​របស់​កម្ពុជា ខ្ញុំ​ជឿជាក់​ថា ធុរជន​បារាំង​នឹង​អាច​មើលឃើញ​ពី​កាលានុវត្តន៍​ភាព​ដ៏​ធំ​ទូលាយ​នៅ​ទិដ្ឋភាព​ធុរកិច្ច និង​ការ​វិនិយោគ​របស់​កម្ពុជា​» ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ថា «​ពាក់ព័ន្ធ​នឹង​កិច្ចសហការ​សេដ្ឋកិច្ច បារាំង​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា​ក្នុង​ចំណោម​ប្រទេស​អ៊ឺ​រ៉ុ​ប ។ ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង​បាន​កើន​ឡើងជា​លំដាប់ ដែល​មាន​ទំហំ​ទឹកប្រាក់ ៥១៥,២១​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០២៣ និង​២០៦,៤១​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២៤» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បានឱ្យ​ដឹង​ដែរ​ថា ការ​វិនិយោគ​ពី​បារាំង រួមចំណែក​ដល់​ការ​បង្កើត​ការងារ ការ​ផ្ទេរ​ជំនាញ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បង្កើត​ជា​មូលដ្ឋាន​គ្រឹះ សម្រាប់​កំណើនសេដ្ឋកិច្ច ប្រកបដោយ​ចីរភាព នៅ​កម្ពុជា ។ ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា តែង​គិតគូរ​ពី​សុខុមាលភាព​របស់​វិនិយោគិន​ទាំងអស់ ដោយ​យកចិត្តទុកដាក់​ស្ដាប់​ជា​ប្រចាំ​នូវ​បញ្ហា​ប្រឈម ដែល​វិនិយោគិន​លើក​ឡើង ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា វិនិយោគិន​បរទេស​អាច​បង្កើត​គម្រោង​វិនិយោគ​ជាមួយនឹង​កម្មសិទ្ធិ​បរទេស​១០០% នៅ​ក្នុង​វិស័យ​ភាគច្រើន ដោយ​មិន​មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​វិនិយោគិន​ក្នុងស្រុក ។ ករណី​លើកលែងតែ​មួយ​គត់​នោះ គឺ​កម្មសិទ្ធិ​លើ​ដីធ្លី ។

សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា ៖ រាជរដ្ឋាភិបាល​កម្ពុជា​តែង​គិតគូរ​ពី​សុខុមាលភាព​របស់​វិនិយោគិន​ទាំងអស់ ដោយ​យកចិត្តទុកដាក់​ស្ដាប់​ជា​ប្រចាំ​នូវ​បញ្ហា​ប្រឈម​ដែល​វិនិយោគិន​លើក​ឡើង និង​ពង្រឹង​ទំនាក់ទំនង​ឥត​ឈប់​ឈរ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ថ្មី​ៗ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ដិ​សិទ្ធ​ភាព​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ «​គិត​រួម​គា្ន​, ធ្វើ​សកម្មភាព​រួម​គ្នា និង​ទទួលខុសត្រូវ​រួម​គ្នា​» ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បន្ដ​ថា ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​បាន និង​កំពុង​បង្កើត និង​អនុវត្ត​ជា​បន្តបន្ទាប់​នូវ​យន្តការ ដែល​ផ្តល់​មធ្យោបាយ​ងាយស្រួល​បំផុត សម្រាប់​វិស័យ​ឯកជន​ក្នុង​ការ​បញ្ចេញមតិ​, កង្វល់​, និង​សំណូមពរ ។ យន្តការ​ដែល​លេចធ្លោ​ជាងគេ គឺ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ។ សម្ដេច ក៏​បាន​ធ្វើ​អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន​លើក​ទី​១៩ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែល​បាន​អនុវត្ត​កញ្ចប់​វិធានការ​ជាក់ស្ដែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ