ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឡាន​ចាក់​ដី​អាង​លោក​ផ្កាយ​៣ ណូ​ន រ៉​ន ចឹ​ង​តើ​ហ៍ ទើប​ហ៊ាន​បំពាន​សេចក្តីសម្រេច​របស់​តុលាការ

5 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​ចាក់​ដី​ធ្វើ​រោងចក្រ​នៅ​ទំនប់​អូរ​ក្រាំង​អំបិល​ដឹង​មូលហេតុ​ខ្លះ​ៗ​ហើយដោយ​សារ​ក្រុម​អ្នក​ចាក់​ដី​អាង​ថា​ពួក​គេ​មាន​លោក​ផ្កាយ​៣​ណូ​ន​រ៉​ន ធ្វើ​ជា​ខ្នងបង្អែក ទើប​មិន​ខ្លាច​សេចក្តីសម្រេច​របស់​តុលាការ ហើយ​នៅ​តែ​បន្ត​ដឹក​ដី​ចាក់​លើ​ដី​ដែល​មាន​សេចក្តីសម្រេច​រក្សា​ការពារ​ទាំង​បំពាន​ច្បាប់​ ។ ប្រភព​ដែល​ស្និត​នឹង​លោក​ណូ​ន​រ៉​ន បាន​បង្ហើប​ប្រាប់​ថា បានជា​ក្រុម​ឡាន​នៅ​តែ​ហ៊ាន​ដឹក​ដី​ទៅ​ចាក់​លើ​ដី​ដែល​មាន​សេចក្តីសម្រេច​រក្សា​ការពារ…

ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​ចាក់​ដី​ធ្វើ​រោងចក្រ​នៅ​ទំនប់​អូរ​ក្រាំង​អំបិល​ដឹង​មូលហេតុ​ខ្លះ​ៗ​ហើយដោយ​សារ​ក្រុម​អ្នក​ចាក់​ដី​អាង​ថា​ពួក​គេ​មាន​លោក​ផ្កាយ​៣​ណូ​ន​រ៉​ន ធ្វើ​ជា​ខ្នងបង្អែក ទើប​មិន​ខ្លាច​សេចក្តីសម្រេច​របស់​តុលាការ ហើយ​នៅ​តែ​បន្ត​ដឹក​ដី​ចាក់​លើ​ដី​ដែល​មាន​សេចក្តីសម្រេច​រក្សា​ការពារ​ទាំង​បំពាន​ច្បាប់​ ។

ប្រភព​ដែល​ស្និត​នឹង​លោក​ណូ​ន​រ៉​ន បាន​បង្ហើប​ប្រាប់​ថា បានជា​ក្រុម​ឡាន​នៅ​តែ​ហ៊ាន​ដឹក​ដី​ទៅ​ចាក់​លើ​ដី​ដែល​មាន​សេចក្តីសម្រេច​រក្សា​ការពារ គឺ​លោក​ណូ​ន រ៉​ន បាន​ក្បាលកាក់​ក្នុង​មួយ​ម៉ែត្រគូប​០.៥០$ ។

ប្រភព​បន្ត​ថា ​ដំបូង​ឡើយ​លោក​ណូ​ន​រ៉​ន​ដើរតួ​ជា​អ្នកដឹកនាំ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​លោក​ថៅកែ​រណ្តៅ​ដី​លឹ​ម ចាន់​ថុ​ល ហើយ​តេ​ទូរស័ព្ទ​ទារ​លុយ​ពី​ថៅកែ​ម្នាក់​ទៀត​ចំនួន​២០០​ដុល្លារ​ដោយ​ប្រាប់​ថា​ឲ្យ​មេ​ភូមិ​ដើរ​ផ្តិត​មេដៃ​ពលរដ្ឋ​ដើម្បី​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​ថៅកែ​ថុ​ល ពេល​បាន​លុយ​ហើយ​លោក​ណូ​ន រ៉​ន​យក​ទៅ​ផឹកស៊ី​អស់​ទៅ ។

ក្រោយមក​លោក​ណូ​ន​រ៉​ន​ដែល​ជា​អ្នក​ស៊ី​ក្បាលកាក់​ក្នុង​ការ​ចាក់​ដី​បាន​ទាក់ទង​ថៅកែ​ថុ​ល​និង​ឧកញ៉ា សួង ចំណាន វិញ​ម្តង​តាម​រយ​:​ការ​ហៅ​ផឹកស៊ី​ជាមួយ​ខ្លួន​ព្រោះ​ក្រុម​ឡាន​ចាក់​ដី​ទាំងអស់​គឺ​ខ្លួន​ជា​អ្នក​ហៅ​មក ហើយ​ក៏​បន្ត​ចាក់​ដី​បំពាន​សេចក្តីសម្រេច​របស់​តុលាការ​រហូត​មក​។

យោង​តាម​ប្រភព​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ទទួល​លុយ​ថ្លៃ​ដី​នៅឡើយ​ទេ ដែល​លុយ​ទាំងនោះ​ត្រូវ​បានដឹង​ថា​ថៅកែ​ចិន​បាន​ទម្លាក់​មក​ឲ្យ​លោក​វរសេនីយ៍ទោ អ៊ី​លាង​អេ​ង មន្ត្រី​យោធា​ក្រសួងការពារជាតិ​ដើម្បី​ចាត់ចែង​ទូទាត់​ជាមួយ​ប្រជា​ពលរដ្ឋ តែ​លោក​អ៊ី​លាង​អេ​ង​ឱប​លុយ​នោះ​ទុក​មិន​ព្រម​ទម្លាក់​មក​ឲ្យ​អ្នក​ទទួល​ការ​តាម​កុងត្រា​កិច្ច​សន្យា​ឡើយ​។

យោង​តាម​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​លោក​អ៊ី​លាង​អេ​ង មិន​ព្រម​ទម្លាក់​លុយ​ដែល​ទទួល​ពី​ថៅកែ​ចិន​ដោយសារ​តែ​លោក​អ៊ី​លាង​អេ​ង​ហៅ​ឲ្យ​ក្រុម​ឡាន​ចាក់​ដី​មួយ​ក្រុម​ផ្សេង​ទៀត​គឺ​ក្រុម​ឡាន​របស់​លោក​ផ្កាយ​៣​ណូ​ន រ៉​ន​តែ​ម្តង ។

ម្យ៉ាងទៀត អ្វី​ដែល​ប្រភព​បែកធ្លាយ​បាន​បន្ត​ទៀត​ថា លោក​អ៊ី លាង​អេ​ង​បាន​ដក​លុយ​ប្រើប្រាស់​ខុស​ខ្ទង់ចំណាយ​ក្នុង​ការ​ចាក់​ដី​សាងសង់​រោងចក្រ​ឱ្យ​ថៅកែ​ចិន​។ មូលហេតុ​ដែល​លោក​អ៊ី​លាង​អេ​ង​ធ្វើ​បែប​នេះ​ដោយ​អាង​ថា​ខ្លួន​គឺជា​មន្ត្រី​យោធា​បម្រើ​ការ​នៅ​ក្រសួងការពារជាតិ​និង​មាន​ខ្នងបង្អែក​ម្នាក់​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង ជា​ពិសេស គឺ​លោក​ផ្កាយ​៣​ណូ​ន រ៉​ន តែ​ម្ដង ព្រោះតែ​អាងខ្នង​បង្អែក​ទាំងនេះ​ហើយ ទើប​លោក​អ៊ី​លាង​អេ​ង​ហ៊ាន​ហៅ​ក្រុម​ឡាន​ដី​ដែល​ជីក​ក្នុង​រណ្ដៅ​ទំនប់​អូរ​ក្រាំង​អំបិល​យក​ទៅ​ចាក់​លើ​ទីតាំង​គ្រោង​សាងសង់​រោងចក្រ​ដោយ​បំពាន​សេចក្តីសម្រេច​របស់​តុលាការ ។

ការ​ធ្វើ​បែប​នេះ គឺ​ដោយសារ​លោក​អ៊ី​លាង​អេ​ង​ចង់​ឲ្យ​ថៅកែ​ចិន​មើលឃើញ​ថា ខ្លួន​ធ្វើការ​ងារ​បាន​ល្អ​។ ស្រប​ពេល​ដែល​ក្រុម​ឡាន​ដែល​កំពុង​ចាក់​ដី​សព្វថ្ងៃ​ពុំ​មាន​ធ្វើ​កុងត្រា​ជាក់លាក់​ណាមួយ​ជាមួយ​តំណាង​រោងចក្រ​ឡើយ​។

ប្រភព​បន្ត​ថា ជាក់ស្ដែង កាលពី​ពេល​កន្លង​ទៅ ជើង​ក្រោម​ដែល​ជា​អ្នក​ប្រតិបត្តិ​អនុវត្ត​ផ្ទាល់​ជា​អ្នក​ទទួល​ធ្វើ​កុងត្រា​ចាក់​ដី​សាងសង់​រោងចក្រ​បាន​បិទផ្លូវ​មិន​ឲ្យ​ក្រុម​ឡាន​ដី​ទាំងនោះ​រត់​ដឹក​ដី​ចាក់ ស្រាប់តែ​លោក វិ​ន​ឡេ​ង​ហួង មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ថុ​ស្រុក​សំរោង​ទង​ចេញ​មុខ​អន្តរាគមន៍ ស្រប​ពេល​ជាមួយ​លោក​ផ្កាយ​៣​ណូ​ន រ៉​ន ទៀត​ផង ។ ក្រោយមក​ដោយ​មានការ​សម្របសម្រួល​គ្នា ទើប​អ្នក​ប្រតិបត្តិ​ខាងក្រោម​យល់ព្រម​ឲ្យ​ឡាន​ដឹក​ដី​រត់​សារ​ជា​ថ្មី​។

ពាក់ព័ន្ធ​ការ​លើក​ឡើង​ខាងលើ​នេះ​ដែរ​អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​ពន្យល់​ពី​លោក​អុ​ី​លាង​អេ​ង​និង​លោក វិ​ន ឡេ​ង​ហួង បាន​ឡើយ​ដោយ​មិន​មាន​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង ។ ដោយឡែក លោក​ផ្កាយ​៣​ណូ​ន​រ៉​ន បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិន​បាន​ពាក់ព័ន្ធ​រឿង​ចាក់​ដី​នៅ​ទំនប់​អូរ​ក្រាំង​អំបិល​នេះ​ទេ ហើយ​លោក​ក៏​មិន​បាន​កាង​ឲ្យ​ក្រុម​ឡាន​ចាក់​ដី​ណា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ