ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ស្ត្រី​​​ថៃ​ម្នាក់​ព្យាយាម​គេចខ្លួន​តាម​បង្អួច​​​​សណ្ឋាគារ​​

11 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ស្ត្រី​ជនជាតិថៃម្នាក់ព្យាយាមគេចខ្លួនចេញពីសណ្ឋាគារ​តាមបង្អួច ហើយត្រូវបានអាជ្ញាធរជំនាញធ្វើការ​ជួយសង្គ្រោះ​ទាន់ពេល ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៨ ខែ កក្កដា ឆ្នាំ​២០២៤​ ស្ថិត​នៅ​ស​ណ្ឋា​​គារ​មួយ​កន្លែង…

ខេត្តព្រះសីហនុ ៖ ស្ត្រី​ជនជាតិថៃម្នាក់ព្យាយាមគេចខ្លួនចេញពីសណ្ឋាគារ​តាមបង្អួច ហើយត្រូវបានអាជ្ញាធរជំនាញធ្វើការ​ជួយសង្គ្រោះ​ទាន់ពេល ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៨ ខែ កក្កដា ឆ្នាំ​២០២៤​ ស្ថិត​នៅ​ស​ណ្ឋា​​គារ​មួយ​កន្លែង ​ជិត​រង្វង់​មូល​ត្រី​ដូ​ហ្វី​ន ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ​។

​ស្ត្រី​​ជនជាតិ​ថៃខាងលើ ​ឃើញ​​​ប្រើ​ខ្សែពួរ​ទម្លាក់​ខ្លួន​ចុះ​មក​ក្រោម​តាម​បង្អួច ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹងពី​​​​មូលហេតុនៅឡើយ​ ។ ​​ដោយសារ​តែ​ខ្សែពួរ​ដែល​នារី​រង​គ្រោះ​ប្រើ​សម្រាប់​ទំលាក់​ខ្លួន​ចុះ​មក​ក្រោម​ខ្លី​ពេក​ នាង​ត្រូវ​តែលតោល​ពាក់កណ្តាល​ជញ្ជាំង​សណ្ឋាគារ​។​

នៅ​ក្នុង​ហេតុ​ការ​ភ្ញាក់ផ្អើល​ខាងលើ​នេះ ក៏​សង្កេត​ឃើញ​វត្តមាន​លោក សរ កក្កដា​ អភិបាល​ក្រុងព្រះសីហនុ​ និង​សមត្ថកិច្ច​ជំនាញ​កំពុង​ជួយ​សង្គ្រោះ​យក​រថយន្ត​មាន​កន្ត្រក​យោង​មក​រុញ​ឡើង
​ដើ​ម្បី​​ដាក់​នារី​រង​គ្រោះ​មក​ក្រោម​វិញ​បាន​ដោយ​សុវត្ថិភាព ​។

លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៣​បាន​ឲ្យ​ដឹង​ថា ​ចំពោះ​ករណី​ខាង​លើ​នេះ​ នៅ​មិ​ទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ ដោយសារ​ខាង​ប៉ុស្តិ៍​មិន​ចេះ​ភាសា​ថៃ ហើយ​ក្រោយ​ជួយ​សង្គ្រោះ​នារី​រង​គ្រោះ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សាកសួរ​បន្ត ​។​

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ