ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញហ្វូងសត្វព្រៃជាច្រើនក្នុងតំបន់ការពារទេសភាព

2 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ហ្វូងសត្វខ្ទីង, ទន្សោង, ឈ្លូស។ល។ ជាច្រើនត្រូវបានកំពុងជ្រកកោនរស់នៅក្នុង

ខេត្តស្ទឹងត្រែង ៖ ហ្វូងសត្វខ្ទីង, ទន្សោង, ឈ្លូស។ល។ ជាច្រើនត្រូវបានកំពុងជ្រកកោនរស់នៅក្នុងតំបន់ការពារទេសភាពគ្រប់គ្រងដោយមន្ទីរបរិស្ថានស្ថិតនៅភូមិសាស្ត្រឃុំសំអាង ស្រុកថាឡា
បរិវ៉ាត់។

លោក ឈួន ឆន អនុប្រធានការិយាល័យរ៉ាមសារឱ្យដឹង ថាការប្រទះឃើញហ្វូងសត្វព្រៃខាងលើនេះជាដំបូងក្រុមការងារបានសហការជាមួយ គណ:កម្មការសហគមន៍ព្រៃឈើ(ប្រជុំមិត្ត)ឃុំ សំអាង ចុះល្បាត ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើស គ្រប់ប្រភេទក្នុងតំបន់ការពារទេសភាពស្ទឹងត្រែងក៏បានជួបដានសត្វទន្សោង មួយហ្វូង ប្រហែល៥ ទៅ៦ក្បាល ក៏បានបន្តទៅមើលកាមេរ៉ាថតសត្វ ដែលសហគមន៍ បានបំពាក់ក្នុងព្រៃ ហើយក៏បានឮសំលេងសត្វទន្សោង មួយហ្វូងផ្អើល រត់ក្នុងព្រៃផងដែរ។

លោកបន្តថាមកយោងតាមការផ្ដល់ព័ត៌មាន ពីគណ:កម្មការសហគមន៍ ក្នុងព្រៃនេះ គឺ សំបូរសត្វព្រៃដូចជា ខ្ទីង.ទន្សោង.ឈ្លូស ។ល។​ ហើយសហគមន៍បានបំពាក់កាមេរ៉ា ថតសត្វ៥គ្រឿង ដើម្បីតាមដានសកម្មភពហ្វូងសត្វទាំងនោះដែរ។

សហគមន៍ព្រៃឈើប្រជុំមិត្តមានទំហំផ្ទៃដីចំនួន៣២៥៣ហិកតា ស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ មានព្រៃដុះស្កេកស្កះជាច្រើនដែលមានសក្តានុពលដ៏ល្អសម្រាប់សត្វរស់នៅ។

លោក ឈួន ឆន អនុប្រធានការិយាល័យរ៉ាមសារបានបញ្ជាក់ថែមថា កម្លាំងរបស់លោកបានចុះល្បាតជាប្រចាំបន្តបន្ទាប់ដោយមានការប្តូរតំបន់ដោយសារក្នុងតំបន់ការពារទេសភាពមានសហគមន៍ប្រជុំមិត្ត សហគមន៍ជាំពេជ្រ សហគមន៍អូរស្វាយ សហគមន៍ភ្នំរមៀត សហគមន៍ក្រឡាពាស។

លោកថា តំបន់ខាងលើនេះគណៈកម្មការសហគមន៍ព្រៃឈើប្រជុំមិត្តបាននឹងកំពុងស្នើកាមេរ៉ាពីអង្គការសម្ព័ន្ធសត្វព្រៃបន្ថែមដើម្បីបំពាក់តាមដានពីសកម្មភាពហ្វូងសត្វព្រៃ ។ ព្រមទាំងផ្សព្វផ្សាយផ្ដល់ប្រជាពលរដ្ឋចូលរួមអភិរក្សធនធានធម្មជាតិដើម្បីកុំឲ្យពួកគាត់ធ្វើស្វ័យជីវកម្ម បរបាញ់ ហើយក្នុងសកម្មភាពតទៅមុខយើងនឹងពង្រឹងការល្បាតឲ្យមមាញឹកជាងហ្នឹងបន្ថែមទៀត ដើម្បីការពារធនធានធម្មជាតិមួយនេះឲ្យបានគង់វង្សយូរអង្វែង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ