ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លង់ខ្លួនជាមួយប្ដីអត់ខាន់ស្លាមានផ្ទៃពោះ២ខែមិនទទួលស្គាល់និងដេញចេញ នាងប៉ងបញ្ច.ប់ គ្រប់​យ៉ាងលើស្ពានជ្រោយចង្វា២លើក

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានព្យាយាមធ្វើដំណើរទៅលោតទឹកពីលើស្ពានជ្រោយចង្វារជា

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានព្យាយាមធ្វើដំណើរទៅលោតទឹកពីលើស្ពានជ្រោយចង្វារជាបន្តបន្ទាប់ចំនួន២លើក នៅថ្ងៃទី ៥ខែកក្កដា ឆ្នាំ២០២៤នេះ តែត្រូវបានប្រជាពលរដ្ឋរួមទាំងនគរបាលឃាត់ទាន់។

នារីមានវិបត្តិរូបនោះឈ្មោះ យ៉ង់ ចន្នី អាយុ ២៨ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើត នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២៤ ស្ថិតនៅចំណុចស្ពានមិត្តភាព កម្ពុជា-ជប៉ុន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមនារីរូបនោះបានឲ្យដឹងថា មូលហេតុដែលធ្វើអោយនាងមិនចង់រស់នៅ ព្រោះប្តីរបស់នាងមិនទទួលស្គាល់កូនក្នុងផ្ទៃទើបតែ២ខែ ។ ដំបូងរូប​នាង​បំរើការនៅហាងមួយកន្លែង ក៏មានទាក់ទងស្នេហាជាមួយបុរសម្នាក់ ហើយឈានដល់ការរស់នៅជាមួយគ្នាជាប្ដីអត់ខាន់ស្លានៅភូមិអូលីវ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់មានផ្ទៃ២ខែ តែប្ដីមិនទទួលស្គាល់រួចបណ្ដេញនាងចេញពីផ្ទះ មិនដឹងថា ទៅរស់នៅឯណាបន្តទៀត ។

នារីខាងលើបន្តថា ទៅស្រុកខ្មាស់គេ ក៏ជិះរថយន្តតាក់សុីឡើងមកភ្នំពេញដើម្បីលោតទឹកតាំងពីវេលាម៉ោង៨ព្រឹកម្តងមកហើយ តែត្រូវប្រជាពលរដ្ឋក៍ដូចសមត្ថកិច្ចឃាត់ ។ បន្ទាប់ពីឃាត់លួងលោមនិងបានទំនាក់ទំនងទៅវិទ្យុមួយដើម្បីទទួលឲ្យគាត់ទៅស្នាក់នៅជាមួយ ក្រោយមកខាងប៉ុស្ដិ៍វិទ្យុយល់ព្រមអោយគាត់ស្នាក់នៅ ហើយព្រមជិះកង់បីចេញទៅបាត់ ។ លុះក្រោយមកនៅវេលាថ្ងៃត្រង់ស្រាប់តែឃើញមកឡើងលើស្ពានប៉ងលោតទឹកម្ដងទៀត ត្រូវបានប្រជាពលរដ្ឋឃើញនាំមកក្រោម រាយការណ៏ជូនសមត្ថកិច្ច។

ក្រោយកម្លាំងសមត្ថកិច្ចបានមកដល់ឃើញនារី​រងគ្រោះមានការអាការ:មិនស្រួល ស្លេកស្លាំង ក៏បានទំនាក់ទំនងទៅរថយន្តសង្រ្គោះដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ