រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ស្វែងរកអ្នកមានអំណាចនៅពីក្រោយខ្នង នៃការនាំចូលគ្រឿងញៀ.នជាង២០គីឡូក្រាម ដោយជនជាតិស្បែកខ្មៅ ដូច្នេះត្រូវតែស្វែងរកចាប់ខ្លួន ដើម្បីមកអនុវត្តតាមច្បាប់ឲ្យបាន ។
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ បុគ្គលិក ជនរងគ្រោះ ដោយសារគ្រឿងញៀ.ន និងបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកទ្រឹស្តី និងអនុវត្តផ្ទាល់ ដល់អ្នកញៀ.នគ្រឿងញៀ.នលើកទី៤ នៅមជ្ឈមណ្ឌល បន្សាបព្យាបាល និងស្តារនីតិសម្បទា អ្នកញៀ.នគ្រឿងញៀ.ន កែ ស៊ីនួន ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
កាលពីពេលថ្មីៗនេះនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម មានជនជាតិស្បែកខ្មៅម្នាក់ បាននាំចូលគ្រឿងញៀ.នជាង២០គីឡូចូលមកកម្ពុជា ។ ឯកឧត្តម រដ្ឋមន្ត្រីមហាផ្ទៃ បានឱ្យទៀតថា បើតាមការស្រាវជ្រាវ គឺជនជាតិស្បែកខ្មៅនេះ មានទំនាក់ទំនងជាមួយអ្នកភ្នំពេញ និងមានថ្នាក់ដឹកនាំមួយចំនួននៅពីក្រោយ ក៏ដូចជា មានការបញ្ជាទិញពីតាមក្លិបកម្សាន្តមួយចំនួន ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ត្រូវតែរកឱ្យឃើញអ្នកនៅពីក្រោយដែលលូកលា.ន់រឿងគ្រឿងញៀ.ននេះ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងយ៉ាងដូច្នេះថា៖«យើងបានស្រាវជ្រាវករណីជនជាតិនេស៊ីរីយ៉ា ដែលនាំយកគ្រឿងញៀ.នជាង២០គីឡូក្រាម ចូលមកកម្ពុជាឃើញថា មានជាប់ទាក់ទងជាមួយអ្នកនៅភ្នំពេញហើយ មានការកុម្មង់ទិញ តាមបណ្តាក្លិបកម្សាន្តសប្បាយៗមួយចំនួន ហើយមួយទៀត មានថ្នាក់ដឹកនាំមួយចំនួននៅពីក្រោយខ្នង ។ អីញ្ចឹងទេ ត្រូវធ្វើការងារនេះ បញ្ច្រាស់ទិសវិញថា ត្រូវឲ្យឃើញថា អ្នកណានៅពីក្រោយហើយត្រូវចាប់ដាក់ទោសទណ្ឌតាមច្បាប់ ហើយកន្លែងកម្សាន្ត និងការ៉ាអូខេណាខ្លះពាក់ព័ន្ធ» ៕
ចែករំលែកព័តមាននេះ