ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​ជឿ​ជាក់​ថា​លោក​ត្រាំ​ចង់​ដោះ​ស្រាយ​វិបត្តិ​អ៊ុយ​ក្រែន​ពិត​មែន

3 ថ្ងៃ មុន

កាហ្សាក់​ស្ថាន​៖ នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ «អង្គ​ការ​​សហ​ប្រតិ​បត្តិ​ការ​សៀង​ហៃ​» លោក​ពូទីន​​រំលេច​​ឱ្យ​​ឃើញ​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ និង​ការ​ស្វែង​រក​​សន្តិ​ភាព​។ បន្ទាប់​ពី​​​លោក​ត្រាំ​សន្យា​នៅ​ក្នុង​​​វេទិកា​ត​ទល់​មតិ​ថា​លោក​នឹង​ខិត​ខំ​​​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន, លោក​ពូទីន​ទទួលស្គាល់​ថា​អ្វី​ដែល​លោក​ត្រាំ​និយាយ​នេះ​គឺ​និយាយ​ដោយ​ស្មោះ​។ លោក​ពិត​ជា​ចង់​បញ្ចប់​សង្គ្រាម​ពិត​មែន​។​​ ទន្ទឹម​នឹង​ការ​ទទួល​ស្គាល់​ការ​ពិត​នេះ លោក​ពូទីន​ក៏​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​វិធី​បញ្ចប់​សង្គ្រាម​របស់​លោក​ត្រាំ​នោះបញ្ចប់​ដោយ​វិធី​ណា​ទេ​។​…

កាហ្សាក់​ស្ថាន​៖ នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ «អង្គ​ការ​​សហ​ប្រតិ​បត្តិ​ការ​សៀង​ហៃ​» លោក​ពូទីន​​រំលេច​​ឱ្យ​​ឃើញ​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ និង​ការ​ស្វែង​រក​​សន្តិ​ភាព​។ បន្ទាប់​ពី​​​លោក​ត្រាំ​សន្យា​នៅ​ក្នុង​​​វេទិកា​ត​ទល់​មតិ​ថា​លោក​នឹង​ខិត​ខំ​​​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន, លោក​ពូទីន​ទទួលស្គាល់​ថា​អ្វី​ដែល​លោក​ត្រាំ​និយាយ​នេះ​គឺ​និយាយ​ដោយ​ស្មោះ​។ លោក​ពិត​ជា​ចង់​បញ្ចប់​សង្គ្រាម​ពិត​មែន​។​​

ទន្ទឹម​នឹង​ការ​ទទួល​ស្គាល់​ការ​ពិត​នេះ លោក​ពូទីន​ក៏​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​វិធី​បញ្ចប់​សង្គ្រាម​របស់​លោក​ត្រាំ​នោះបញ្ចប់​ដោយ​វិធី​ណា​ទេ​។​ ថ្មី​ៗ​នេះ លោក​ត្រាំ​​ប្រកាស​ថាបើ​​​ដឹង​ថា​ឈ្នះ​ឆ្នោត​ភ្លាម លោក​នឹង​ចាប់​ផ្ដើម​គិត​គូរ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​​ភ្លាម​ៗ​តែ​ម្ដង​ មិន​ចាំ​បាច់​រង់​ចាំ​ដល់​ពេល​ស្បថ​ចូល​កាន់​តំណែង​ទេ​​។ លោក​ចង់​បង្ហាញ​​ពី​ទំហំ​ចិត្ត​ដែល​ចង់​បញ្ចប់​សង្គ្រាម​ដ៏​មហន្ត​រាយ​នេះ។ មួយ​ពិភព​លោក​រង​ទុក្ខ​ដោយ​សារ​សង្គ្រាម​អ៊ុយ​ក្រែន​។ អាមេរិក​ខ្លួន​​ឯង​ក៏​អស់​លុយ​មិន​តិច​ដែរ​។​

​លោក​ពូទីន​ថ្លែង​ថា​លោកបាន​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​ការ​​​ប្រកាស​របស់​លោក​ត្រាំ​​។​ ប៉ុន្តែ​លោក​​​មិន​ទាន់​ដឹង​ផែន​ការ​​របស់​លោក​ត្រាំ​​មាន​អ្វី​ខ្លះ​ទេ​​។ ​នេះ​ហើយ​ជា​ចំណោទ​បញ្ហា​ដ៏​ធំ​មួយ​។ ​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​, ​​លោក​ត្រាំ​ថ្លែង​​ថា​លោក​សុខ​ចិត្ត​ទទួល​ស្គាល់​តំបន់​គ្រីមៀ​​ និង​​តំបន់​ដុន​បាស់​ជា​ទឹក​ដី​របស់​រុស្ស៊ី​​​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​។

ទី​ប្រឹក្សា​លោក​ត្រាំ​២​នាក់​បាន​បង្ហាញ​ផែន​ការ​ដោះ​ស្រាយ​វិបត្តិ​អ៊ុយ​ក្រែន​ជូន​លោក​ពិនិត្យ​។ ក្នុង​នោះ ​អ៊ុយ​ក្រែន​ត្រូវ​តែ​ចូល​តុ​ចរ​ចា​ដើម្បី​ទទួល​បាន​ជំនួយ​របស់​អាមេរិក​​។ កាល​ពី​ខែ​មិថុនា លោក​ពូទីន​ក៏​ធ្លាប់​និយាយ​ដែរ​ថា​សង្គ្រាម​នឹង​បញ្ចប់​ភ្លាម​បើ​អ៊ុយ​ក្រែន​លែង​ចង់​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ ​និង​ទទួល​ស្គាល់​តំបន់​៤​ដែល​រុស្ស៊ី​កំពុង​កាន់​កាប់​ជា​ទឹក​ដី​ស្រប​ច្បាប់​របស់​រុស្ស៊ី​។ ​រដ្ឋាភិបាល​ទីក្រុង​កៀវ​ចេញ​មក​បដិសេធ​​ភ្លាម និង​ចាត់​ទុក​ថា​ធ្វើ​បែប​នេះ​មិន​ខុស​ពី​​​ទម្លាក់​អាវុធ​ចុះ​ចាញ់​នោះ​ទេ​​។​

លោក​ពូទីន​ថ្លែង​ថា​ដោយ​សារ​​ប្រទេស​អាមេរិក​កំពុង​​ត្រៀម​បោះ​ឆ្នោត​ ដូច្នេះ​​ការ​​សន្ទនា​គ្នា​រវាង​ម៉ូស្គូ និង​វ៉ាស៊ីន​តោន​មិន​​​អាច​ទៅ​រួច​ទេ​។ លោក​សុខ​ចិត្ត​រង់​ចាំ​លទ្ធ​ផល​ឆ្នោត​នៅ​ចុង​ឆ្នាំ​២០២៤​នេះ​។ ចំពោះ​សំណួរ​ថា​តើ​លោក​គិត​ដូច​ម្ដេច​ចំពោះ​ការ​ជជែក​គ្នា​រវាង​លោក​ត្រាំ និង​លោក​បៃដិន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បិ៍​សប្ដាហ៍​មុន​នោះ? លោក​ពូទីន​តប​ថា​ការ​ជជែក​គ្នា​នោះ​មាន​លក្ខណៈ​ដាច់​ជា​កំណាត់​ៗ​។

លោក​ពូទីន​ធ្លាប់​និយាយ​ជា​ច្រើន​ដង​ថា​លោក​ចង់​ឃើញ​លោក​បៃដិន​ជាប់​ឆ្នោត​នៅ​អាណត្តិ​ថ្មី​។ សូម្បី​តែ​លោក​បៃដិន​ឡើង​វេទិកា​ត​ទល់​មតិ​គ្នា ហើយ​និយាយ​មិន​សូវ​បាន​ល្អ​យ៉ាង​ណា​ក្ដី លោក​ពូទីន​នៅ​តែ​មិន​ក្រឡាស់​ពាក្យ​សម្ដីទេ​។ លោក​នៅ​តែ​ចង់​ឃើញ​លោក​បៃដិនឈ្នះ​ឆ្នោត​ដដែល​។ លោក​ពូទីន​ថ្លែង​ថា​លោក​មិន​សូវ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ​ទៅ​នឹង​​ព័ត៌​មាន​ដែល​ចុះ​ផ្សាយ​មាន​ភាព​លំអៀង​​​ពាក់ព័ន្ធ​នឹង​ការ​ជជែក​ដេញ​ដោល​​គ្នា​នោះ​។ ប៉ុន្តែ​លោក​ក៏​មិន​បដិសេធ​ថា​​អាមេរិក​នៅ​តែ​ជា​ប្រទេស​មហា​អំណាច​​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ