ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ រំជួលចិត្ត​​ខ្លាំង ចំពោះ​មរណភាព​លោក Roland Dumas អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៤ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៤ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ជូន​លោក Laurent Fabius ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ទី​ក្រុងប៉ារីស ប្រទេស​បារាំង ដោយ​បង្ហាញ​ការ​រំជួលចិត្ត​យ៉ាង​ខ្លាំង ចំពោះ​មរណភាព​លោក Roland Dumas អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បារាំង ដែល​ធ្លាប់​បាន​ជួយ​កម្ពុជា បង្កើត​ឱ្យ​មាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ស្តី​ពី​កម្ពុជា ចុះហត្ថលេខា នៅ​ឆ្នាំ​១៩៩១ ។

យោង​តាម​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​សរសេ​យ៉ាង​ដូច្នេះ​ថា ៖ «​ក្នុង​នាម​ប្រជាជន​កម្ពុជា​ទាំងអស់ និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ស្មោះស្ម័គ្រ និង​ប្រកបដោយ​ក្តី​រំជួលចិត្ត​យ៉ាង​ខ្លាំង​ជាមួយនឹង​ឯកឧត្តម ចំពោះ​មរណភាព​ឯកឧត្តម Roland Dumas អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ ។

សម្តេច​តេ​ជោ បាន​សរសេ​ទៀត​ថា ប្រជាជន​កម្ពុជា​ភ្ជាប់​ឈ្មោះ​ឯកឧត្តម Roland Dumas ទៅ​នឹង​ភាព​ជោគជ័យ នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ស្តី​ពី​កម្ពុជា ដែល​ត្រូវ​បាន​ចុះហត្ថលេខា នៅ​ឆ្នាំ​១៩៩១​។ សកម្មភាព​ដ៏​ហ្មត់ចត់ និង​ប្តូរផ្តាច់​របស់​ឯកឧត្តម Roland Dumas បាន​អនុញ្ញាត​ឱ្យ​បង្កើត​មាន​ឡើង​នូវ​លក្ខខណ្ឌ អំណោយផល​សម្រាប់​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ និង​បង្កើត​ក្រប​ខណ្ឌ​សម្រាប់​ការ​កសាង​ប្រទេស​របស់ខ្ញុំ​ឡើង​វិញ បន្ទាប់​ទទួល​រង​ការ​បំផ្លិចបំផ្លាញ ដោយ​សង្គ្រាម​ជាង​ម្ភៃ​មួយ​ឆ្នាំ និង​ជម្លោះ​ហែកហួរ​គ្នា ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា ៖ “​ខ្ញុំ​មានឱកាស​ដ៏​រីករាយ​បាន​ជួប​ឯកឧត្តម Roland Dumas លើក​ចុង​ក្រោយ ក្នុងអំឡុងពេល​មុន​ឯកឧត្តម ចូល​កាន់​តំ​ណែ​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ឆ្នាំ​១៩៩៥ និង​បាន​សម្តែង​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​របស់​ជនរួមជាតិ​របស់ខ្ញុំ ចំពោះ​មិត្តភាព ដែល​ឯកឧត្តម Roland Dumas មាន​ចំពោះ ព្រះរាជាណាចក្រ​កម្ពុជា​” ៕

អត្ថបទសរសេរ ដោយ