ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តតាកែវថ្មី បញ្ជាឲ្យទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលទាំងអស់

3 ថ្ងៃ មុន
  • តាកែវ

រាជធានី​ភ្នំពេញ ៖ អភិបាល​ខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​ៗ​នេះ​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​ទម្លាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ នៅ​ក្នុងភូមិ​សាស្ត្រ​ខ្លួន​គ្រប់គ្រង​ទាំងអស់ ។ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត…

រាជធានី​ភ្នំពេញ ៖ អភិបាល​ខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​ៗ​នេះ​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​ទម្លាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ នៅ​ក្នុងភូមិ​សាស្ត្រ​ខ្លួន​គ្រប់គ្រង​ទាំងអស់ ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត នៅ​ថ្ងៃ​ទី​៥ ខែកក្កដា​នេះ ដែល​ជា​កិច្ចប្រជុំ​លើក​ដំបូង​នោះ​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​នៃ​គណៈ​អភិបាល អភិបាលក្រុង​ស្រុក​ស្នងការ​នឹង​មេបញ្ជាការ ព្រមទាំង​លោក លោកស្រី​ជា​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អធិការ​និង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង ស្រុក អភិបាលខេត្ត​ថ្មី​ខេត្តតាកែវ ដែល​ទើបតែ​ផ្លាស់​មក​ពី​ខេត្តកំពង់ស្ពឺ បាន​បញ្ជា​ដល់​ជំនាញ​ពាក់ព័ន្ធ​ពាក់​ត្រូវ​ដោះ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​ចោល​ទាំងអស់ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ ។

អភិបាលខេត្ត​ដែល​ពលរដ្ឋ​ពេញចិត្ត​នឹង​ការ​ដឹកនាំ​រូប​នេះ បាន​បញ្ជាក់​ថា ៖«​ការ​ដាក់​ចេញ​បទបញ្ជា​ទម្លាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​ចោល​នេះ ក្នុង​គោលដៅ​ចូលរួម​លើកកម្ពស់​សុមា​ល​ភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ទៅ​លើ​កុមារ​តែ​ម្តង ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​មិនល្អ​ទៅ​ដល់​កុមារ ហើយ​អាច​ឈាន​ទៅ​ដល់​ការ​ផឹក​គ្រឿង​ស្រវឹង​ទាំងនេះ​ទៀត​» ។

ឯកឧត្តម វ៉ី សំណាង បន្ត​ទៀត​ថា លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ក៏​ដូច​ជា ជំនាញ​ពាក់ព័ន្ធ​ក៏​ដូច​ជា អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ជូនដំណឹង​ទៅ​ដល់​ក្រុមហ៊ុនស្រា​បៀរ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ទាំងអស់​ដែល​កំពុង​តែ​ដាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​របស់​ខ្លួន​ចោល​ទាំងអស់ ឬ​អាច​ប្តូរ​មក​វិញ​នូវ​ការ​លើក​ផ្ទាំង​ផ្សាយ​របស់​ខ្លួន​ដែល​ទាក់ទង​នឹង​សុខភាព​ប្រជាពលរដ្ឋ ខ្លឹមសារ​អប់រំ​ល្អ​ៗ​ឬ ឬ​ក៏​ដាក់​ផ្សាយ​ជា​ទឹក​សុទ្ធ​ជំនួស​វិញ ។

ក្នុង​នាម​រដ្ឋបាល​ខេត្តតាកែវ ឯកឧត្តម​បាន​អះអាង គឺ​ហាមឃាត់​ខាត​ចំពោះ​ការ​ដាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​ប្រភេទ​គ្រឿង​ស្រវឹង គ្រឿង​ញៀ​.​ន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ហើយ​ការ​ផ្សព្វផ្សាយ​ប្រភេទ​នេះ​ក៏​មិន​មាននៅ​ក្នុង​គំនិត​របស់​គណៈ​អភិបាល​ខេត្តតាកែវ​នោះ​ទេ ជា​ពិសេស​រាល់​ការ​ផ្សព្វ​ផ្យា​យ​ដែល​ប៉ះពាល់​ទៅ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ គឺ​មិន​បាន​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ