ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាត់បង់ជីវិត​ម្នាក់ទៀតហើយ! ​ក្រោយ​ពិសារ​ត្រីក្រពត ជនរងគ្រោះ​ជាមន្ត្រីប៉ូលិសចូលនិវត្តន៍

2 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អតីតប៉ូលីសទេសចរណ៍ ខេត្តកំពង់ឆ្នាំងម្នាក់បានស្លា.ប់បាត់បង់ជីវិត ក្រោយ

ខេត្តកំពង់ឆ្នាំង ៖ អតីតប៉ូលីសទេសចរណ៍ ខេត្តកំពង់ឆ្នាំងម្នាក់បានស្លា.ប់បាត់បង់ជីវិត ក្រោយពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ដែលសង្ស័យថាបានពុលត្រីក្រ​ពត ។ហេតុការណ៍ដែល​សង្ស័យថាជនរងគ្រោះ​ពុលត្រីក្រពតបានកើតឡើង​កាលពី​វេលាម៉ោង៦និង៣០ នាទីយប់ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៤ ។

តាម​ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ រដ្ឋា ភេទប្រុស អាយុ​៦០​ឆ្នាំ ជាអតីតមន្ត្រីនគរបាលការិយាល័យទេសចរណ៍ ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះ​បានចូលនិវត្តន៍ប្រមាណជាង​២ឆ្នាំកន្លងមក​ហើយ។ គាត់មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

តាម​ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ នៅវេលា​ម៉ោងប្រមាណ​៤និង៣០នាទីរសៀល ថ្ងៃទី ៧ ខែកក្កដា ជនរងគ្រោះ និងប្រពន្ធរួមទាំងកូនម្នាក់ទៀតបាន​ពិសារ​ត្រីក្រ​ពត ចំណែករូបគាត់មានពិសាស្រាបៀរមួយកំប៉ុងផងដែរ។

ក្រោយពីពិសារត្រីក្រពតហើយ នៅវេលា​ម៉ោងប្រមាណ​៦និង៣០នាទី​យប់ ជនរងគ្រោះ​មានអាការៈមិនស្រួលហើយត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារស្ថានភាព​ធ្ងន់ធ្ងរក្រុមគ្រូពេទ្យបានបន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ។ ដោយសារស្ថានភាព ជនរងគ្រោះ​មានសភាពធ្ងន់ធ្ងរ ហើយ​ក៏​បានស្លាប់បាត់បង់ជីវិត​នៅវេលាម៉ោង​៣ទៀបភ្លឺថ្ងៃទី ៨ ខែកក្កដា ហើយត្រូវបានបញ្ជូនមកលំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាជនរងគ្រោះពិតជាបានស្លាប់ដោយសារការពុលអាហារធ្ងន់ធ្ងរពិតមែន ដែលតាមក្រុមគ្រួសារបញ្ជាក់ថាគាត់បានពិសារត្រីក្រ​ពត មានគ្នាចំនួន​៣នាក់ ប៉ុន្តែ២​នាក់មិនមានអាការៈពុលទេ គឺពុល​ជនរងគ្រោះ​តែ​ម្នាក់ប៉ុណ្ណោះ ។

លោកវេជ្ជបណ្ឌិតសូមចូលរួមសោកស្ដាយនៃមរណៈភាពរបស់ជនរងគ្រោះ និងបានផ្ញើសាររំលឹក ដាស់តឿនរបស់ក្រសួងសុខាភិបាល សូមឱ្យបងប្អូនមានការប្រុងប្រយ័ត្ន​ចំពោះ​ការពិសារត្រីក្រ​ពត ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ