ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានទ្រុងបើកចុះពីស្ពានមហាវិថីសុី ជីនពីង ដា.ច់​ហ្រ្វាំងបុ.កឡើងរង្វង់មូលគល់ស្ពាន​ផ្អើល

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តទ្រុង១គ្រឿងខណៈពេលកំពុងបើកបរក្នុងល្បឿនលឿន ចុះពីលើស្ពាន

រាជធានីភ្នំពេញ ៖ រថយន្តទ្រុង១គ្រឿងខណៈពេលកំពុងបើកបរក្នុងល្បឿនលឿន ចុះពីលើស្ពានអាកាស​មហាវិថីសុី ជីនពីង(ផ្លូវក្រវាត់ក្រុងទី៣)ក៏ស្រាប់តែជ្រុលទៅបុកឡើងខឿនរង្វង់មូលគល់ស្ពានអាកាសនោះទាំងកំរោល ។ បណ្ដាលឲ្យខឿនរង្វង់មូលនោះរងការខូចខាតបែកបាក់ ចំណែកឯរថយន្តខាងលើបែកកង់មុខ១គ្រាប់ ប៉ុន្តែពុំបានបណ្ដាលឲ្យអ្នកបើកបររថយន្តនេះរងរបួសឡើយ ។ គាត់បានប្រាប់នគរបាលថា ខណៈកំពុងបើកចុះពីលើស្ពាន ស្រាប់តែរថយន្តគាត់ដាច់ហ្រ្វាំង និងបុកលេខអត់ចូល ទើបជ្រុលទៅបុកខឿនរង្វង់មូលគល់ស្ពានបែបនេះតែម្ដង ។

ឧប្បត្តហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសមហាវិថីសុី ជីនពីង(ផ្លូវក្រវាត់ក្រុងទី៣)ត្រើយខាងជើង ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តទ្រុង១គ្រឿងខាងលើនោះ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6609 បើកបរដោយបុរសម្នាក់មិនបានប្រាប់ឲ្យស្គាល់អត្តសញ្ញាណនោះឡើយ ។

អ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តនេះបើកបរធ្វើដំណើរ ចុះពីលើស្ពានអាកាសមហាវិថីសុី ជីនពីង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ អត់បន្ថយល្បឿន និងកាច់ចង្កូតបត់តាមផ្លូវវាងរង្វង់មូលនោះទេរថយន្តបានទៅមុខត្រង់ភ្លឹង ហើយក៏ជ្រុលទៅបុកឡើងលើខឿនរង្វង់មូលគល់ស្ពាននោះទាំងកំរោលតែម្ដង ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះបណ្ដាលឲ្យខឿនរង្វង់មូលរងការខូចខាតបាក់បែក ចំណែកឯរថយន្តបានបែកកង់មុខ១គ្រាប់ ប៉ុន្តែពុំបានបណ្ដាលឲ្យអ្នកបើកបររថយន្តនេះរងរបួសឡើយ ។ បន្ទាប់មកអ្នកបើកបររថយន្តនោះបាននិយាយប្រាប់នគរបាលថា នៅមុនពេលកើតហេតុគាត់បានបើករថយន្តត្រលប់មកពីទម្លាក់ក្រដាស់កាតុងនៅរោងចក្រស្ថិតនៅតាមមហាវិថីសុី ជីនពីង ហើយបើករថយន្តឆ្ពោះទៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ខណៈពេលកំពុងបើកចុះពីលើស្ពាន ស្រាប់តែរថយន្តដាច់ហ្រ្វាំង បុកលេខអត់ចូលហើយក៏ជ្រុលទៅបុកខឿនរង្វង់មូលគល់ស្ពានបែបនេះតែម្ដងទៅ ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យមើលបន្ទាប់មកបានឲ្យម្ចាស់រថយន្តខាងលើ ធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុនចិនSCG ដែលជាអ្នកថែរក្សាផ្លូវនោះដើម្បីបញ្ចប់រឿង ប៉ុន្តែអត់ទាន់ដឹងថាភាគីទាំង២ដោះស្រាយគ្នាបែបណានៅឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ