ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះផ្ទះល្វែងជាន់ទី១ ខណៈម្ចាស់សង្ស័យថា ឆ្លងចរន្តដុំ WiFi

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លើងបានឆាបឆេះជាន់ទី១ផ្ទះល្វែងមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នក

រាជធានី​ភ្នំពេញ ៖ ភ្លើងបានឆាបឆេះជាន់ទី១ផ្ទះល្វែងមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងតទុយោម៉ូទ័របូមទឹកបាញ់ពន្លត់ ទើបរលត់ទៅវិញភ្លាមៗទាំងស្រុង ខណៈម្ចាស់ផ្ទះបានដាក់ការសង្ស័យថា ការឆាបឆេះបណ្ដាលមកពីឆ្លងចរន្តភ្លើងដុំWiFi ដែលដាក់នៅក្នុងផ្ទះនោះ ។

ហេតុការណ៍ខាងលើ​នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមស្រ្តីដែលជាម្ចាស់ផ្ទះខាងលើនោះបានប្រាប់ថា គាត់មានឈ្មោះសាន ឡៃយ៉េ អាយុ៣៨ឆ្នាំមុខរបរលក់ខោអាវ ចំណែកផ្ទះរបស់គាត់ ដែលត្រូវភ្លើងឆេះនេះសាងសង់ពីថ្មទំហំ៥ម៉ែត្រគុណនឹង១៦ម៉ែត្រ កម្ពស់គឺជាប្រភេទផ្ទះល្វែង ក្នុងមានជាន់ផ្ទាល់ដី និងជាន់ទី១ ជាន់ទី២ និងជាន់ទី៣ ។ សព្វថ្ងៃគ្រួសារគាត់បានស្នាក់នៅជាន់ទី១ ដោយឡែកជាន់ទី២និងទី៣បានជួលឲ្យអ្នកផ្សេងស្នាក់នៅ រីឯជាន់ផ្ទាល់ដីដាក់លក់ខោអាវ ។

ស្រ្តីរូបនះបានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ខណៈគាត់កំពុងលក់ខោអាវនៅជាន់ផ្ទាល់ដី ស្រាប់តែអ្នកជិតខាងស្រែកប្រាប់ថា មានភ្លើងបានឆាបឆេះនៅជាន់ទី១ ដែលជាកន្លែងគាត់ស្នាក់នៅ ។ ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយអ្នកភូមិបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងយកម៉ូទ័រតទុយោបូមទឹកបាញ់ពន្តត់ ទើបរលត់ទៅវិញទាំងស្រុង ។

ភ្លើងមិនបានបណ្ដាលឲ្យឆេះរាលទៅកន្លែងផ្សេងឡើយ តែបានបណ្ដាលឲ្យខូចខាតពូកនិងសម្ភារៈមួយចំនួន ហើយគាត់មានការសង្ស័យថាការឆាបឆេះនេះ បណ្ដាលមកពីទុស្សេដុំWiFi ដែលដាក់ជាន់ទី១ដែលគាត់ស្នាក់នៅនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ