ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជន​បរទេសម្នាក់ជួញដូរនិង​ដឹកជញ្ជូនឆ្លងដែន ​រឹបអូសថ្នាំ​ញៀ.ន​ជិត១០គីឡូ

3 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្លាំងនគរបាលជំនាញកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ និង​ដឹកជញ្ជូនគ្រឿង​

ខេត្តស្វាយរៀង ៖ កម្លាំងនគរបាលជំនាញកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ និង​ដឹកជញ្ជូនគ្រឿង​ញៀន ឆ្លងដែនដោយខុសច្បាប់នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីឯកឧត្ត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទីយប់ នៅចំណុចភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំមនោរម្យ សហការជាមួយកម្លាំងប្រជាការពារភូមិនិងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់០១ករណី ជាលទ្ធផល ៖

-ឃាត់ខ្លួនជនសង្ស័យបាន០១នាក់​ជា​ជនជាតិនីហ្សេរីយាឈ្មោះ MADU DANIEL SOPURU ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែនលេខA06478250(ហួសសុពលភាព)មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

ដកហូតយកសម្ភារៈវត្ថុតាងរួមមាន ៖

-សារធាតុញៀនប្រភេទហេរ៉ូអុីនទម្ងន់សុទ្ធ ៦៩៥៤,៦៨ក្រាម(៦គីឡូ៩៥៤.៦៨ក្រាម)

-សារធាតុញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់សុទ្ធ
២៨៦៨,០៩ក្រាម(២គីឡូ៨៦៨.០៩ក្រាម)

សរុបសារធាតុញៀនទាំង២ប្រភេទទម្ងន់សុទ្ធ ៩៨២២,៧៧ក្រាម(៩គីឡូ៨២២.៧៧ក្រាម)។

-លិខិតឆ្លងដែន១ក្បាល

-ទូរសព្ទ័ដៃ២គ្រឿង

-កាបូបស្ពាយពណ៌ខ្មៅដាក់គ្រឿងញៀន១

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់នៅថ្ងៃព្រហស្បតិ៍ទី៤ ខែកក្កដា ឆ្នាំ២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ