ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ថ្លែង​ថា​ខ្លួន​មិន​ទទួល​យក​ការ​ចរ​ចា​គ្នា​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​ទេ

2 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​មិន​ដឹង​ជា​លោក​គិត​យ៉ាង​ម៉េច​ទេ​​បាន​ជា​លោក​ហាក់​ដូច​ជា​មិន​ចង់​ចរ​ចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​ទេ​ទោះ​បី​ភាគី​រុស្ស៊ី​ខំ​បោះ​ដៃ​​​ទៅ​រក​លោក​​ជា​ច្រើន​លើក​ច្រើន​សា។ ​ថ្មី​ៗ​នេះ​ទៀត​ ទោះ​បី​សម្ព័ន្ធ​មិត្ត​របស់​លោក​ពូទីន​​គឺ​​​នា​យក​រដ្ឋ​មន្ត្រី​​ហុង​គ្រី​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​កៀវ​ដើម្បី​និយាយ​គ្នា​​ពី​រឿង​នេះ ប៉ុន្តែ​លោក​​​ហ្សឺលែន​ស្គី​នៅ​តែ​បដិ​សេធ​។​​ អ៊ុយ​​ក្រែន​មិន​ទាន់​ប្រញាប់​ប្រញាល់​ពេក​ទេ​ក្នុង​ការ​សម្រប​សម្រួល​ជា​មួយ​​​រុស្ស៊ី​។ អ៊ុយ​ក្រែន​មិន​អាច​បណ្ដោយ​​ឱ្យ​បាត់​បង់​ទឹក​ដី​​​ដើម្បី​គ្រាន់​តែ​ដើម្បី​បញ្ចប់​សង្គ្រាម​​នោះ​ទេ​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​​មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ុយ​ក្រែន​ម្នាក់។ នេះ​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​លោក​ដូណាល់​ត្រាំ​​ដែល​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​គូស​បញ្ជាក់​ថា​​​បើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​អាមេរិក​នៅ​អាណត្តិ​ថ្មី​ លោក​ប្រើ​ពេល​តែ​មួយ​ប៉​ប្រិច​ភ្នែក​​ប៉ុណ្នោះ​អាច​បិទ​​បញ្ចប់​​សង្គ្រាម​អ៊ុយ​ក្រែន​ជា​ស្ថា​ពរ​។​​…

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​មិន​ដឹង​ជា​លោក​គិត​យ៉ាង​ម៉េច​ទេ​​បាន​ជា​លោក​ហាក់​ដូច​ជា​មិន​ចង់​ចរ​ចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​ទេ​ទោះ​បី​ភាគី​រុស្ស៊ី​ខំ​បោះ​ដៃ​​​ទៅ​រក​លោក​​ជា​ច្រើន​លើក​ច្រើន​សា។ ​ថ្មី​ៗ​នេះ​ទៀត​ ទោះ​បី​សម្ព័ន្ធ​មិត្ត​របស់​លោក​ពូទីន​​គឺ​​​នា​យក​រដ្ឋ​មន្ត្រី​​ហុង​គ្រី​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​កៀវ​ដើម្បី​និយាយ​គ្នា​​ពី​រឿង​នេះ ប៉ុន្តែ​លោក​​​ហ្សឺលែន​ស្គី​នៅ​តែ​បដិ​សេធ​។​​

លោក​ហ្សេឡិនស្គីទទួល​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ហុង​គ្រី​ទៅ​ទី​ក្រុង​កៀវ

អ៊ុយ​​ក្រែន​មិន​ទាន់​ប្រញាប់​ប្រញាល់​ពេក​ទេ​ក្នុង​ការ​សម្រប​សម្រួល​ជា​មួយ​​​រុស្ស៊ី​។ អ៊ុយ​ក្រែន​មិន​អាច​បណ្ដោយ​​ឱ្យ​បាត់​បង់​ទឹក​ដី​​​ដើម្បី​គ្រាន់​តែ​ដើម្បី​បញ្ចប់​សង្គ្រាម​​នោះ​ទេ​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​​មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ុយ​ក្រែន​ម្នាក់។ នេះ​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​លោក​ដូណាល់​ត្រាំ​​ដែល​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​គូស​បញ្ជាក់​ថា​​​បើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​អាមេរិក​នៅ​អាណត្តិ​ថ្មី​ លោក​ប្រើ​ពេល​តែ​មួយ​ប៉​ប្រិច​ភ្នែក​​ប៉ុណ្នោះ​អាច​បិទ​​បញ្ចប់​​សង្គ្រាម​អ៊ុយ​ក្រែន​ជា​ស្ថា​ពរ​។​​

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​​ទៅ​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​​ ​​​អគ្គ​សេនា​ធិការ​កង​ទ័ព​អ៊ុយ​ក្រែន​ ឧត្ដម​សេនីយ៍​​អាន​ឌ្រី យេម៉ាក (Andriy Yermak) ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​រដ្ឋាភិបាល​របស់​​លោកមិន​បដិសេធ​ទេ​នូវ​ការ​ផ្ដល់​មតិ​យោបល់​ផ្សេង​ៗ​។ ប៉ុន្តែ​ត្រូវ​ពិនិត្យ​មើល​ដែរ​។ លុះ​ត្រា​តែ​មតិ​យោបល់​នោះ​​​​នាំ​ទៅ​ដល់​ការ​​​បញ្ចប់​សង្គ្រាម​​ និង​នាំ​មក​នូវ​សន្តិ​ភាព​​ដ៏​​ពិត​ប្រា​កដ​ប្រកប​ដោយ​ភាព​យុត្តិ​ធម៌​ទើប​អាច​ទទួល​យក​បាន​​។ មាន​ន័យ​ថា​​អ៊ុយ​ក្រែន​មិន​​សុខ​ចិត្ត​​​បាត់​បង់​ទឹក​ដី​​​ដើម្បី​ជា​ថ្នូរ​​នឹង​សន្តិ​ភាព​ទេ​​។

អគ្គ​សេនា​ធិការ​កង​ទ័ព​អ៊ុយ​ក្រែន ឧត្ដម​សេនីយ៍​អាន​ឌ្រី យេម៉ាក (Andriy Yermak)

នាយ​អគ្គ​សេនា​ធិការ​រូប​នេះ​​​ថ្លែង​​បន្ត​ទៀត​ថា​សម្រាប់​ពេល​នេះ យើង​មិន​ទាន់​ត្រៀម​ខ្លួនចរ​ចា​គ្នា​ដើម្បី​ជា​ថ្នូរ​នឹង​តម្លៃ​ដែល​យើង​ចង់​បាន​ដូច​ជា​ឯក​រាជ្យ​ភាព​, សិទ្ធិ​សេរី​ភាព, លទ្ធិ​ប្រជា​ធិប​តេយ្យ​, បូរណ​ភាព​ទឹក​ដី​, អធិបតេយ្យ​ភាព​។ល។​ ដំណើរ​ទស្សន​កិច្ច​របស់​លោក​យេម៉ាក​ទៅ​វ៉ាស៊ីន​តោន​លើក​នេះ​ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​កំពូល​របស់​អង្គ​ការ​ណាតូ​នៅ​វ៉ាស៊ីនតោន​នា​សប្ដាហ៍​ក្រោយ​។ នៅ​ក្នុង​ឱកាស​នោះ គេ​រំពឹង​ថា​បញ្ហា​អុយ​ក្រែន​នឹង​ក្លាយ​ជា​របៀប​វារៈ​សំខាន់​ជាង​គេ​នៅ​ក្នុង​កិច្ច​ពិភាក្សា​។

​សូម​រំលឹក​ថា​នៅ​ក្នុង​វេទិកា​ត​ទល់​មតិ​គ្នា​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​​​ លោក​ត្រាំ​​សន្យា​ថា​ឱ្យ​តែ​ដឹង​ថា​ឈ្នះ​ឆ្នោត​ភ្លាម លោក​នឹង​មិន​បង្អង់​យូរ​ឡើយ នឹង​ចាប់​ផ្ដើម​គិត​គូរ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ភ្លាម​ៗ​តែ​ម្ដង​ មិន​ចាំ​បាច់​រង់​ចាំ​ដល់​ពេល​ស្បថ​ឡើង​កាន់​តំណែង​ទេ​​​។ លោក​​មិន​បាន​បង្ហាញ​ផែន​ការ​លម្អិត​​ទេ​។ ប៉ុន្តែ​សារ​ព័ត៌​មាន​ផ្សាយ​​ថា​ទី​ប្រឹក្សា​សំខាន់​ៗ​​២​រូប​​បាន​បង្ហាញ​ផែន​ការ​​ដោះ​ស្រាយ​បញ្ហា​នេះ​ទៅ​លោក​ត្រាំ​​​​។ ក្នុង​នោះ​មាន​លក្ខ​ខណ្ឌ​មួយដែល​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ (បើ​សិន​ជាប់​ឆ្នោត​នៅ​អាណត្តិ​ថ្មី) នឹង​ចាប់​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​ត្រូវ​​តែ​ចូល​តុ​ចរ​ចា​។ បើ​មិន​ដូច្នេះទេ​ វ៉ាស៊ីនតោន​នឹង​កាត់​ផ្ដាច់​ជំនួយ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី បើ​តាម​អ្វី​ដែល​លោក​ត្រាំ​និយាយ​នៅ​ក្នុង​ការ​ត​ទល់​មតិ​នោះ លក្ខ​ខណ្ឌ​របស់​លោក​ពូ​ទីន​ក៏​លោក​មិន​​​អាច​ទទួល​យក​បាន​ឡើយ​​​​។ នៅ​ក្នុង​លក្ខ​ខណ្ឌ​​​នោះ មាន​ចំណុច១​​​​ដែល​លោក​​ពូទីន​ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែន​ទទួល​ស្គាល់​​តំបន់​​ចំនួន​៤​ជា​ទឹក​ដី​រុស្ស៊ី ហើយ​ដែល​កំពុង​កាន់​កាប់​ដោយ​កង​ទ័ព​រុស្ស៊ី​​៖ ដូញែត, លូហាន, ខឺសុន និង​ហ្សាប៉ូរីហ្សៀ។ នេះ​មិន​ទាន់​គិត​ទៅ​ដល់​តំបន់​គ្រីមៀ​ដែល​​រុស្សី​បាន​កាត់​ខ្វៀល​យក​តាំង​ពី​ឆ្នាំ​២០១៤​នោះ​ផង​ទេ​​​។ ​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​អ៊ុយ​ក្រែន​ កុំ​ថា​ឡើយ​​ត្រូវ​ប្រគល់​តំបន់​៤​​​ទៅ​រុស្ស៊ី​ សូម្បី​តែ​តំបន់​គ្រីមៀ​ក៏​អ៊ុយ​ក្រែន​ចិញ្ចឹម​ចិត្ត​ថា​ត្រូវ​តែ​វាយ​យក​មក​វិញ​ឱ្យ​បាន​។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​អាមេរិក​ផ្ដល់​ជំនួយ​​​យោធា​ជាង​៥០​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​​អ៊ុយ​ក្រែន។ ​នេះ​មិន​ទាន់​គិត​ទៅ​ដល់​ជំនួយ​សេដ្ឋ​កិច្ច​ ជំនួយ​ស្ដារ​ប្រទេស​ឡើង​វិញ និង​ជំនួយ​មនុស្ស​ធម៌​នៅ​ឡើយ​ទេ​​។ លោក​ត្រាំ​​ថ្លែង​ថា​អាមេរិក​ចាយ​លុយ​អស់​ជាង​១០០​ពាន់​លាន​ដុល្លារ​រួច​ហើយ​​ដើម្បី​អ្វី​ដែល​លោក​ចាត់​​ទុក​ថា​ជា​សង្គ្រាម​បង្ហូរ​ឈាម​ដ៏​ឥត​ន័យ។ សង្គ្រាម​នេះ​ធ្វើ​ឱ្យ​ ខាត​បង់​ទាំង​រុស្ស៊ី​ អ៊ុយ​ក្រែន អាមេរិក​ អឺរ៉ុប និង​ប្រទេស​ដទៃ​ទៀត​ទូទាំង​ពិភព​លោកដែល​​សុទ្ធ​តែ​រង​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​សេដ្ឋ​កិច្ច​ និង​ពាណិជ្ជ​កម្ម​។ ​វ៉ាស៊ីនតោន​ត្រៀម​​​ផ្ដល់​ជំនួយ​សន្តិ​សុខ​ជាតិ​២៣០០​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​អ៊ុយ​ក្រែន​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ