ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! គ្រួសារបង្កៃខ្សែភ្លើងការពារចោរលួ.ច​រ៉ឺម៉ក ឆ.ក់ស្លា.ប់ក្មេ.ងម្នាក់ ចូលសារភាព និងប្រាប់កន្លែងទម្លា.ក់ស.ពចោល

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រួសារអ្នកលក់បន្លែដែលបង្កៃខ្សែភ្លើងការពាររ៉ឺម៉ករបស់ខ្លួន បណ្ដាលឲ្យឆក់ក្មេង

រាជធានីភ្នំពេញ ៖ គ្រួសារអ្នកលក់បន្លែដែលបង្កៃខ្សែភ្លើងការពាររ៉ឺម៉ករបស់ខ្លួន បណ្ដាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់ ហើយដឹកសពគេចខ្លួនបាត់ទាំងគ្រួសារ កាលពីវេលាម៉ោងជាង១២យប់រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ ។ ទីបំផុតនៅមិនសុខឡើយ ដោយមិនអាចគេចខ្លួនតទៅទៀតបាន ក៏បានសម្រេចចូលសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាព្រឹកព្រលឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ហើយ ។ គួររំលឹកថា ត​ខ្សែភ្លើង​ភ្ជាប់​នឹង​រ៉ឺ​ម៉ក​ការពារ​ចោរ​លួ​.​ច បែរជា​ក្មេ​.​ង​ម្នាក់​ទៅ​កាន់​ឆ​.​ក់​ស្លា​.​ប់ រួច​ដឹក​ស​.​ព​គេច​បាត់​ទាំង​គ្រួសារ

មន្រ្តីនគរបាលមួយរូបបានបង្ហើបប្រាប់ឲ្យដឹងថា ជនសង្ស័យ១គ្រួសារដែលបានចូលខ្លួនសារភាពនោះរួមមាន ប្ដីឈ្មោះ អ៊ាត ចាន់ធឿន ហៅ តាយក្ស​ អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ សោម ធូ អាយុ៥២ឆ្នាំ រួមទាំងកូនស្រីមិនទាន់ស្គាល់ឈ្មោះម្នាក់ផងដែរ ។ ជនសង្ស័យមានទីលំនៅភូមិធ្លក ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបានមកស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ ។

ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ សន វណ្ណា អាយុ១៣ឆ្នាំ មានស្រុកកំណើតភូមិផ្សាលិច ឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល និងស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិកើតហេតុនោះដែរ មាន​ឪពុក​​ឈ្មោះ​ឈួ​ន សុផល អាយុ​៤៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ និង​ម្ដាយ​ឈ្មោះ​នុ​ត សា​មាន អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មការិនី​រោងចក្រ ។

មន្រ្តីនគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ជនសង្ស័យជាប្ដីបានសារភាពថា គាត់ពិតជាបានរាយខ្សែភ្លើង តបង្កៃជាប់រ៉ឺម៉កដើម្បីការពារកុំឲ្យចោរលួច ហើយបណ្ដាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់មែន ។ ដោយខ្លាចអ្នកភូមិដឹងបែកការណ៍នោះ គាត់ក៏បាននាំប្រពន្ធនិងកូនគេចខ្លួន ហើយបានដឹកសាកសពក្មេងប្រុសចេញពីកន្លែងកើតហេតុទៅជាមួយដែរ ។ បន្ទាប់មកគាត់បានឲ្យប្រពន្ធនិងកូនគេចទៅស្រុកកំណើតនៅភូមិធ្លក ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំណែកគាត់បានដឹកសាក​សពក្មេងប្រុសយកទៅទម្លាក់ចោលនៅក្រោមដើមឈើម្តុំស្ពានព្រែកក្ដាម ស្ថិត​ក្នុង​ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

នគរបាលខាងលើបានប្រាប់ពីចម្លើយសារភាពរបស់ជនសង្ស័យនោះទៀតថា ក្រោយពី​ទម្លាក់​សព​ចោល​រួចហើយ គាត់បានលក់រ៉ឺម៉កម៉ូតូចោលបានប្រាក់ចំនួន២៥ម៉ឺនរៀល ហើយជិះម៉ូតូទៅកាន់គល់ស្ពានព្រែកក្ដាម រួចជិះរថយន្តឈ្នួលគេចខ្លួនទៅផ្ទះបងប្អូននៅឯខេត្តព្រះវិហារ ។ ខណៈពេលទៅដល់ខេត្តព្រះវិហារ បងប្អូនមិនទទួលឲ្យស្នាក់នៅនោះទេ ព្រោះបានដឹងរឿង​តាមរយៈសារព័ត៌មានផ្សាយ​ថា គាត់តខ្សែភ្លើងបណ្ដាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់ ។ ទើបគាត់ស្នាក់នៅទីនោះបាន១យប់ប៉ុណ្ណោះ លុះដល់ថ្ងៃទី២ ខែកក្កដា ក៏បានជិះរថយន្តត្រឡប់មកភ្នំពេញវិញ ហើយនៅវេលាព្រឹកថ្ងៃទី៣ ខែកក្កដា ក៏បានសម្រេចចិត្តនាំប្រពន្ធនិងកូនចូលសារភាព នៅប៉ុស្តិ៍​នគរបាលសំរោងក្រោមតែម្ដង ។

តាម​ប្រភពដដែលបានឲ្យដឹងបន្តថា ជនសង្ស័យជាប្ដីរួមជាមួយប្រពន្ធនិងកូនស្រីត្រូវបានឃាត់ខ្លួនទាំងអស់ ដើម្បីសាកសួរឲ្យលម្អិតនិងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនោះកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម រួមជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានជនសង្ស័យខាងលើទៅកាន់កន្លែងដែលទម្លាក់សពក្មេងប្រុសចោលនោះហើយ ។ ដើម្បីធ្វើកោសល្យវិច័យ ព្រមទាំងប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមរំឭកឡើងវិញ​ថា ជនសង្ស័យខាងលើបានរាយខ្សែភ្លើងតជាប់រ៉ឺម៉កម៉ូតូលក់បន្លែរបស់ខ្លួន១គ្រឿងដែលទុកនៅតាមផ្លូវមុខបន្ទប់ជួលការពារដើម្បីកុំឲ្យចោរលួច ហើយបណ្ដាលឲ្យឆក់ក្មេងប្រុសរងគ្រោះខាងលើស្លាប់ភ្លាមៗ ។ កាលពីវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បន្ទាប់មកគាត់បានដឹកសពចេញគេចខ្លួនទាំងគ្រួសារ ចំណែកឪពុកម្ដាយក្មេងប្រុសរងគ្រោះមិនបានដឹងថាកូនស្លាប់នោះទេ ក្រោយពីបាត់កូនពួកគាត់បានដើររកគ្រប់កន្លែងតែមិនឃើញសោះ ។

រហូតដល់វេលាម៉ោង១១យប់ថ្ងៃដដែលនោះទើបភ្ញាក់ផ្អើលនិងរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅពិនិត្យទីតាំងកើតហេតុ ក្រោយពីឆែកកាមេរ៉ា ឃើញកូនស្លាប់ដោយសារអន្ទាក់ខ្សែភ្លើងរបស់ជនសង្ស័យខាងលើ ហើយត្រូវបានជននេះដឹកសពកូនប្រុសគាត់ចេញទៅបាត់ទៀត ។ បន្ទាប់មកនគរបាលបានស្រាវជ្រាវតាមរកជនសង្ស័យយ៉ាងដុតដៃដុតជើង រហូតដល់ពេលនេះស្រាប់តែជនសង្ស័យនាំគ្នាចូលខ្លួនសារភាពទាំងគ្រួសារតែម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ