ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​! អាកាសធាតុ​បន្ត​មាន​ភ្លៀង​ផ្គរ រន្ទះ និង​ខ្យល់​បោក​ប​.​ក់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​អាកាសធាតុ​នៅ​កម្ពុជា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​លាយ​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​បោកបក់ ​ដូច្នេះ​ សូម​​បងប្អូនប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្នឱ្យបានខ្ពស់ ​។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​អាកាសធាតុ​នៅ​កម្ពុជា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​លាយ​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​បោកបក់ ​ដូច្នេះ​ សូម​​បងប្អូនប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្នឱ្យបានខ្ពស់ ​។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៤ របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា សម្ពាធ​ទាប​គ្របដណ្តប់​មក​លើ​ឈូង​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្តាល នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C ។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសបស្ចឹម មាន​ល្បឿន​មធ្យម ២,៥០​ម៉ែត្រ វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​បោកបក់​គ្របដណ្តប់ លើ​ផ្ទៃដី​៣៥%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣២°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសបស្ចឹម​មាន​ល្បឿន​មធ្យម ២,០០​ម៉ែត្រ វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មាន​ជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​បោកបក់​គ្របដណ្តប់​លើ​ផ្ទៃដី​១៥%​។
ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C ។

ខ្យល់​បក់ មក​ពី​ទិសនិរតី មាន​ល្បឿន មធ្យម ២,៥​ម៉ែត្រ វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​បោកបក់ គ្របដណ្តប់​លើ​ផ្ទៃ ដី​១៥% ។ ក្នុង​រយៈពេល​នេះ​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ