ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកម៉ូតូវ៉ាជែងទៅបុ.ក​ឡានបង្កជាគ្រោះថ្នា.ក់បន្តបន្ទាប់ ស្លា.ប់និងរបួសធ្ងន់ស្រាល៥នាក់ទាំងព្រឹក

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មករម្នាក់​បានស្លា.ប់ និង៤នាក់ទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងគ្រោះថ្នាក់

រាជធានីភ្នំពេញ ៖ កម្មករម្នាក់​បានស្លា.ប់ និង៤នាក់ទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយម៉ូតូ១គ្រឿង បានបើកវ៉ាជែងជ្រុលទៅបុក រថយន្តម៉ាក TOYOTA CAMRYពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2B-8486មួយគ្រឿងហើយបង្កជាគ្រោះថ្នាក់ជាបន្តបន្ទាប់ដួលម៉ូតូចំនួន២គ្រឿងទៀត ដែលធ្វើដំណើរមកពីក្រោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ១០៨០(ខាងជើងវត្តភ្នាត) ភូមិបឹងខ្នំ សង្កាត់​ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះម្នាក់​ដែលស្លា.ប់ឈ្មោះ ថន ធា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករកាត់ដេរ ស្នាក់នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (បានស្លាប់នៅកន្លែងកើតហេតុ)ជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AL-8662 ដែលជាម៉ូតូបង្កបើកវ៉ាជែង។

ចំណែក អ្នករងរបួសរួម​មាន ៖ ១-ឈ្មោះ សុខ ភារុណ ភេទប្រុស អាយុ​២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យតេជោសន្តិភាព, ២-ឈ្មោះ គ្រី ឧត្តម ភេទប្រុស អាយុ​២០ឆ្នាំ មុខរបរកម្មករ (របួសស្រាល), ៣-ឈ្មោះ សុខ ស្រីមាន ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរកម្មការីនី (របួសស្រាល) និង​៤-ឈ្មោះ គ្រី សុម៉ាលី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរកម្មាការីនី (របួសស្រាល) ។ អ្នកទាំងបីស្នាក់នៅភូមិដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះម្នាក់​ជិះម៉ូតូ១គ្រឿង​ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AL-8662 ធ្វើដំណើរតាមផ្លូវលេខ​១០៨០ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿន​លឿន ហើយបើក វ៉ាជែង ជ្រុលទៅបុករថយន្តម៉ាក TOYOTA CAMRY ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2B-8486 មួយគ្រឿង ដែលធ្វើដំណើរពីកើតទៅលិច ក្នុងទិស​ដៅទិសបញ្ច្រាស់គ្នាពេញទំហឹង បណ្តាលអោយបោកក្បាលនឹងរថយន្ត បាក់ដៃបាក់ជើងស្លាប់នៅកន្លែង។

តាមសាក្សីអោយដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់ ក៍មានម៉ូតូចំនួន២ទៀត ​ក្នុង​នោះ​១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-1628 ជិះម្នាក់ឯង និង១គ្រឿងទៀត ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1O-9761 ជិះគ្នា៣នាក់មកពីក្រោយបានបុកម៉ូតូជនរងគ្រោះដែលបានស្លាប់ជាបន្តបន្ទាប់ បណ្តាលរងរបួសចំនួន៤នាក់ ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ អ្នកបើក​រថយន្តពុំស្គាល់អត្តសញ្ញាណក៍បាន​បើក​ទៅមុខបន្តិច រួចក៏ឈប់ និង​រត់គេចខ្លួនបាត់។

តាមនគរបាលមូលដ្ឋាន បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលអោយស្លាប់១នាក់ និងរងរបួសចំនួន៤នាក់ (ធ្ងន់១នាក់, ស្រាល៣នាក់) និង​បណ្តាលអោយម៉ូតូខូចខាត៣គ្រឿង,(ខូចធ្ងន់ ០២គ្រឿង និងស្រាល ០១គ្រឿង), រថយន្តខូចធ្ងន់០១គ្រឿង។

ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូ ត្រូវបានប្រគល់ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ