ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលលួចម៉ូតូ១គ្រឿងយកទៅបញ្ចាំកាស៊ីណូ នៅក្រុងប៉ោយប៉ែត

3 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​លួច​ម៉ូតូ​១​គ្រឿង យក​ទៅបញ្ចាំ​កាស៊ីណូ យីហោ​៣៣ ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា​នេះ​។…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​លួច​ម៉ូតូ​១​គ្រឿង យក​ទៅបញ្ចាំ​កាស៊ីណូ យីហោ​៣៣ ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា​នេះ​។

លោក​វរៈសេនីយ៍ទោ ឌី ទាវ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ប្រាប់​ថា ៖​ជនសង្ស័យ​ដែល​ឃាត់​ជនសង្ស័យ​២​នាក់ មាន​១.​ឈ្មោះ អៀ​ត លី​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២.​ឈ្មោះ អាន ថុ​នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ។

លោក​បាន​បញ្ជាក់​ថា ៖ ជនសង្ស័យ​២​នាក់​នេះ បាន​រួម​គ្នា​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ហុងដា​ឌ្រី​ម ពាក់​ផ្លា​ក​លេខ​បាត់ដំបង 1AO-7536 ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ ចាន់ វី​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែល​ធ្វើ​សកម្មភាព​លួច កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤​នៅ​ផ្សារ​ថ្មី​ភ្នំ​តូច​ស្ថិត​ភូមិ​ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ។

លោក​វរៈសេនីយ៍ទោ ឌី ទាវ បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ធ្វើ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ មាន​១.​ឈ្មោះ អៀ​ត លី​ហេង កាលពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ភូមិ​ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី បន្ត​ឃាត់​បាន​២​នាក់ មាន​១.​ឈ្មោះ អាន ថុ​នា ដែល​ឃាត់​នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៤ ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

គួរ​រំលឹក​ថា ៖ តាម​ចម្លើយ​សារភាព​ជនសង្ស័យ​២​នាក់ ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ម៉ាក់​ហុងដា​ឌ្រី​ម នៅ​ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី បាន​យក​ទៅ​បញ្ចាំ​ម៉ូតូ​១​គ្រឿង តម្លៃ​៥.០០០​បាត់ នៅ​កាស៊ីណូ​យីហោ​៣៣ ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជា​កន្លែង​ទទួល​ទិញ និង​បញ្ចាំ​ម៉ូតូ​ចោរលួច​និង​ប្លន់ គួរតែ​សមត្ថកិច្ច​ស្រាវជ្រាវ​លុប​បំបាត់​កន្លែង​បញ្ចាំ និង​ទិញ​ផល​ចោរកម្ម​មាន​ម៉ូតូ​ឡាន​សម្ភារៈ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ