ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​គំរូ​កម្ពុជា​ច្រ​ដូង​៧​ដើម បែរជា​ស្ងាត់ជ្រងំ​មិន​មាន​​អ្នក​​លក់​ដូរទេ

2 ថ្ងៃ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​ ស្ថិត​នៅ​ជ្រ​ដូង​៧​ដើម ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​វៀតណាម​ជូន​ដល់​កម្ពុជា បាន​បើក​ឱ្យ​ដំណើរការ​លក់ដូរ​បាន​តែ​មួយ​រយៈពេល​ខ្លី ក៏​បាន​បិទទ្វារ​ទៅ​វិញ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​មិន​មាន​អ្នក​ណា​ម្នាក់​លក់ដូរ​សោះ​ឡើយ…

0:00
0:00

ខេត្ត​ត្បូងឃ្មុំ ៖ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​ ស្ថិត​នៅ​ជ្រ​ដូង​៧​ដើម ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​វៀតណាម​ជូន​ដល់​កម្ពុជា បាន​បើក​ឱ្យ​ដំណើរការ​លក់ដូរ​បាន​តែ​មួយ​រយៈពេល​ខ្លី ក៏​បាន​បិទទ្វារ​ទៅ​វិញ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​មិន​មាន​អ្នក​ណា​ម្នាក់​លក់ដូរ​សោះ​ឡើយ ខណៈ​ការ​សាងសង់​បាន​ចំណាយ​ថវិកា​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ ។

លោក​ម៉ៅ ច​យ មេឃុំ​ដា​មាន​ប្រសាសន៍​ឲ្យ​ដឹង កាលពី​រសៀល​ថ្ងៃ​ទី​០២ កក្កដា ឆ្នាំ​២០២៤ ក្រោយ​ពីស្ថាបនា​ផ្សារ​នេះ​រួចរាល់​ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​ប្រមុខ​រាជរដ្ឋាភិ​បាល​កម្ពុជា ក្នុង​ថ្ងៃ​សម្ពោធ​នោះ​គេ​ឃើញ​មាន​ស្តង់​លក់ទំនិញ​ជា​ច្រើន​ប្រភេទ​មាន​ផលិតផល​ក្នុងស្រុក ក្នុង​នោះ​រួមមាន​៖ ម្រេច គ្រាប់ស្វាយចន្ទី អង្ករ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​កសិកម្ម​ដែល​មាន​ប្រមាណ​ជា​៦០​ស្តង់ ។

លោក​មេឃុំ​ដារ​មាន​ប្រសាសន៍​បន្ត​ថា ក្រោយ​ពីរ​សម្ពោធ​ហើយ​ផ្សារ​នេះ​ឃើញ​បាន​ដំណើរការ​លក់ដូរ​ដែល​មាន​ស្តង់​ប្រមាណ​៨០​ទៅ​៩០​ស្តង់ សម្រាប់​ដំណើរការ​ឱ្យ​ដាក់​លក់​ផលិតផល​ផ្សេង​ៗ ក្នុង​នោះ មាន​ផ្លែ​ឈើ បាយ​សម្ល ហើយ​ក៏​មាន​រថយន្ត​ខ្លះ​ដែល​បើក​ដឹក​ទំនិញ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​បាន​ចូល​ឈប់​ក្នុង​បរិវេណ​ផ្សារ​នេះ​ទទួលទាន​អាហារ​រួច​បន្តដំណើរ​ទៅ​មុខ​ទៀត​។

សកម្មភាព​លក់ដូរ​បាន​ប្រមាណ​រយៈពេល​២​ខែ គឺ​មាន​សភាព​ស្ងប់ស្ងាត់ មិន​មាន​មនុស្ស​ចេញចូល​ក្នុង​ផ្សារ​នេះ​ហើយ​ក៏​បាន​បិទទ្វារ​លែង​ដំណើរការ​រហូត​មក​ដល់​សព្វថ្ងៃ ។ តាម​ពិត​ទៅ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នៅ​ច្រក​ដូង​៧​ដើម​នេះ ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ជា​ច្រក​មួយ​សំខាន់​សម្រាប់​ដឹក​ទំនិញ​ចេញចូល​ទៅ​វិញ​ទៅ​មក ។ ក្នុង​នោះ មាន​កសិផល​ដូច​ជា​ដំឡូង​មី​ស្រស់ គឺ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេសវៀតណាម​តាម​ច្រក​នេះ ។

​អាជ្ញាធរ​ឃុំ​ដា​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​គឺជា​អ្នកចម្ការ​ជាមួយ​នោះ​ក៏​សូម​អំពាវនាវ​ដល់​ឧកញ៉ា​អ្នក​ដែល​មាន​លុយ​ច្រើន​គួរតែ​មក​វិនិយោគទុន​នៅ​ផ្សារ​ព្រំដែន​នេះ​ដើម្បី​ឱ្យ​ដំណើរការ​ឡើង​វិញ ។ សូម​បញ្ជាក់​ថា ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ គឺជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ប្រទេស​វៀតណាម​ជូន​ដល់​ប្រទេស​កម្ពុជា ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​១៦ មក​រា ឆ្នាំ​២០១៨ ហើយ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ឆ្នាំ​២០១៩ ។

នៅ​ក្នុង​បរិវេណ​ផ្សារ​នេះ មិន​មាន​ដាំ​ដើមឈើ​សម្រាប់​ជា​ម្លប់​នោះ​ទេ ហើយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា​នឹង​ដាំ​ដើមឈើ​ជា​ច្រើន​ដើម​ដើម្បី​បង្កើត​ម្លប់​ត្រជាក់ សម្រាប់​បងប្អូន​ប្រជា​ពលរដ្ឋ​មិន​ថា​កម្ពុជា ឬ​វៀតណាម​ដែល​មក​ចូល​ផ្សារ​នេះ​ដើម្បី​ទិញ​ទំនិញ​ផ្សេង​ៗ ។ តាម​មន្ត្រី​មួយ​រូប​នៅ​ច្រ​ដូង​៧​ដើម​នេះ​បាន​បញ្ជាក់​ថា ផ្សារ​គំរូ​កម្ពុជា​នៅ​ព្រំដែន​ច្រក​ដា​នេះ គឺ​បាន​បិទទ្វារ​ដែល​មាន​សភាព​ស្ងាត់ជ្រងំ​មក​ដល់​សព្វថ្ងៃ គឺ​មិន​ដំណើរការ​ទាល់តែ​សោះ ។

ចំណែក​លោក តូច សុ​ខន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ​វិញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ផ្សារ​នេះ ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៩ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។ ហើយដោយ​សារ​ជំងឺ​កូ​វីត​បាន​ផ្ទុះ​ឡើង​មានការ​អាក់ខាន ។ លុះ​មក​ដល់​ឆ្នាំ​២០២២ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នៅច្រ​ដូង​៧​ដើម​នេះ​ត្រូវ​បាន​រៀបចំ​ដំណើរការ​ឡើង​វិញ​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត ។ ហើយ​ផ្សារ​នេះ សព្វថ្ងៃ​មិន​ដំណើរការ​បើ​ចង់​ឲ្យ​មាន​សកម្មភាព​លក់ដូរ​ទាល់តែ​ថ្នាក់ដឹកនាំ ព្រោះ​ជា​ផ្សារ​ដែល​ឆ្លង​ប្រទេស ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ