ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​សន្តិសុខ​ម្នាក់​ទៀត ដែល​បើកដៃ​ឲ្យ​ក្រុម​ចោរ​ចូល​លួច​សម្ភារៈ ក្នុង​បុរី

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់ ម្នាក់​ជា​សន្តិសុខ​បុរី ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ចាំ​មើលផ្លូវ​អោយ​ក្រុម​ជនសង្ស័យ ចូល​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​លួច​យក​សម្ភារៈ នៅ​ក្នុង​បុរី ចំនួន​០៧​លើក…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់ ម្នាក់​ជា​សន្តិសុខ​បុរី ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ចាំ​មើលផ្លូវ​អោយ​ក្រុម​ជនសង្ស័យ ចូល​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​លួច​យក​សម្ភារៈ នៅ​ក្នុង​បុរី ចំនួន​០៧​លើក ។

បើ​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ មាន​ករណី​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ កើតឡើង​នៅ​ចំណុច​ផ្ទះល្វែង ក្នុង​បុរី​មួយ​កន្លែង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ក្រោយមក កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ សុខ ចិន្តា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ព្រម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន រួម​មាន ៖ ខ្សែភ្លើង​កាត់កង់​ៗ ចំនួន​០២ វ៉ា​ឡូ​, ម៉ូ​ទ័​រ​ស្វាន ០១​គ្រឿង​, រណា​អា​ដែក ០១​ដើម​, ដង្កាប់ ០២​ដើម​, ម៉ា​លេ​ត ០១, ពិល ០១, កាំបិត​តាំង​តោ ០១ និង​ជំ​ពាម​កៅស៊ូ​ចំនួន​០១ ព្រម​ជាមួយ​គ្រាប់កង់​សំរាប់​បាញ់​ចំនួន​០១​ស្បោង ។

ក្រោយ​ពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ ឈ្មោះ សុខ ចិន្តា បាន​សារភាព​ថា ខ្លួន​អាច​ចូល​គាស់​ផ្ទះ​ខាងលើ​បាន ដោយសារ​មានការ​សហការ​ពី​សន្តិសុខ​បុរី ជា​អ្នក​ផ្តល់​ព័ត៌មាន និង​ចាំ​មើលផ្លូវ ។

បន្ទាប់​មក​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​បន្ត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ កែវ សុខ​វ៉េ​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ដែល​ជា​សន្តិសុខ​បុរី​ខាងលើ ។

ជនសង្ស័យ​ឈ្មោះ សុខ ចិន្តា បាន​បន្ថែម​ថា ខ្លួន​មាន​បក្ខពួក ១២​នាក់ (​ប្រុស ០៨​នាក់ និង​ស្រី​០៤​នាក់​) បាន​ដើរ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​នៅ​តាម​បុរី លួច​យក​ទ្រព្យសម្បត្តិ បាន​មួយ​ចំនួន ដូច​ជា ៖ ខ្សែភ្លើង សម្ភារ​បន្ទប់ទឹក ទុយោ ម៉ាស៊ីនត្រជាក់ អំ​ពូ​ល​ភ្លើង​។​ល​។ ចំពោះ​ទីតាំង​បុរី​ខាងលើ​នេះ ខ្លួន​ធ្លាប់​លួច​បាន​សម្រេច ០៧​លើក​មក​ហើយ ដោយ​មាន​សន្តិសុខ​យាម​បុរី​ខាងលើ​ជា​អ្នក​បោះដៃ និង​ចាំ​មើលផ្លូវ ។

ជនសង្ស័យ កែវ សុខ​វ៉េ​ត ក៏​បានឱ្យ​ដឹង​ដែរ​ថា ខ្លួន​ជា​សន្តិសុខ​យាម​វេន​យប់ ក្នុង​បុរី​ខាងលើ ហើយ​ខ្លួន​បាន​ស្គាល់​បុរស​ឈ្មោះ សុខ ចិន្តា រយៈពេល​០៧​ខែ​មក​ហើយ ហើយ​ពិតជា​បាន​ចាំ​មើលផ្លូវ​អោយ​បុរស​ម្នាក់​នោះ ចូល​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​លួច​យក​សម្ភារ​មួយ​ចំនួន នៅ​ក្នុង​បុរី​ដែល​ខ្លួន​ធ្វើការ ចំនួន ០៧​លើក​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ រួម​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ដែល​កំពុង​រត់គេច​ខ្លួន អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត ៕

អត្ថបទសរសេរ ដោយ