ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកមេភូមិ និងក្រុមគ្រួសារ ត្រូវ​គេដឹក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ សង្ស័យពុ.លត្រីក្រពត

3 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោកមេភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ និងក្រុមគ្រួសារត្រូវ

0:00
0:00

ខេត្តកំពង់ឆ្នាំង ៖ លោកមេភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ និងក្រុមគ្រួសារត្រូវបានគេ​ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២៤ បន្ទាប់ពីសង្ស័យថាបានពុ.លត្រីកំពត ។

តាមការបញ្ជាក់ពីស្ត្រីម្នាក់ដែលក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ​កាលពី​រសៀលថ្ងៃទី៤ ខែកក្កដាឆ្នាំ ២០២៤ លោក ហ៊ុន ចន្ថា អាយុ៥៧ឆ្នាំ ជាមេភូមិដំបូកកោះ ឃុំភ្នំក្រាំងដីមាស និងប្រពន្ធបានទៅទិញត្រីកំពតចំនួន១គីឡូកន្លះពីអ្នកលក់មិនស្គាល់ឈ្មោះនៅខាងជើងផ្សារលើ ខេត្តកំពង់ឆ្នាំង ព្រមទាំងទិញបន្លែមានសាឡាត់ស្រួយ ត្រសក់ ដឹងជីគ្រប់មុខ ហើយបានយកមកចំអិនធ្វើម្ហូបហូបជុំគ្នាជាមួយប្រពន្ធកូន កូនប្រសារ និងចៅ នៅវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃដដែល​ ដែលមានសមាជិកទាំងអស់ចំនួន១០នាក់ ។

តាម​ប្រភពដដែលបានបន្តថាក្រោយពីហូបកំពតនិងបន្លែ រួចហើយ ស្រាប់តែមានអាការៈ​​ស្ពឺកដៃ ស្ពឹកមាត់ ស្ពឹកជើង ក្រុមគ្រួសារជនរងគ្រោះបាន​ខលទូរសព្ទទៅ​មណ្ឌលសុខភាពឃុំស្វាយជ្រុំ ​​ឈ្មោះលោកគ្រូពេទ្យឆាន ហើយពេទ្យប្រាប់វិញឲ្យដាក់ទឹកក្តៅ ក្រូចឆ្មា ផឹកសិនទៅ បើមិនមានអាការៈធូរ​ស្រាល​ទេចាំមកមណ្ឌលសុខភាព ។ លុះនៅវេលាម៉ោង១០និង ១៥នាទីយប់ថ្ងៃដដែល​ គ្រួសារ​គាត់ក៏នាំគ្នាទៅព្យាបាលលោកគ្រូពេទ្យឆាន ហើយពេទ្យដាក់សេរ៉ូមម្នាក់មួយកំប្លោក ។ លុះវេលា​ម៉ោង៥និង៣០ នាទីព្រឹកថ្ងៃទី ៥ ខែកក្កដា អាការៈនៅតែមិនបានធូរស្រាល ក៏សម្រេចចិត្តមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះដែលមានអាការៈពុលចំនួន​៥នាក់រួម​មាន​ ១ឈ្មោះ ហ៊ុន ចន្ថា ភេទប្រុស អាយុ៥៧ ឆ្នាំ ជាមេភូមិដំបូកកកោះ ២-ឈ្មោះ តុប អឿន ភេទស្រី អាយុ​៥៦ឆ្នាំ ត្រូវជាប្រពន្ធ ៣-ឈ្មោះហ៊ុន ចាន់ធី ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាកូន ៤-ឈ្មោះ ហ៊ុន ចាន់ធឿន ភេទប្រុស អាយុ​៣៤ឆ្នាំ ត្រូវជាកូន និង៥-ឈ្មោះ ចាន់ថា ដាណែត ភេទស្រី អាយុ​១៤ឆ្នាំ ត្រូវជាចៅ ចំណែក៥នាក់ទៀតដែលមិនបានរៀបរាប់ឈ្មោះគឺមិនបានពុលអ្វីឡើយ ។

លោកវេជ្ជបណ្ឌិត សុខ គង់ អនុប្រធានមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាមកដល់ពេលនេះអ្នកជំងឺបានធូរស្រាលអស់ហើយ មិនមានអាការៈធ្ងន់ធ្ងរនោះទេ ។ ចំណែកការពុលទៀត​សោត លោកមិនហ៊ានសន្មត់ថាបណ្តាលមកពីពុលត្រីក្រពត ឬក៏ពុលអ្វីនោះដែរ គ្រាន់តែដឹងថាអ្នកជំងឺមានអាការៈពុលអាហារ និងតាមដានជាបន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ