ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរឆក់​ប្លន់ ​និង​ជា​ក្មេង​ទំនើង​ផង ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ឃាត់ខ្លួន​បាន ៨​នាក់ បញ្ជូន​ទៅ​តុលាការ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ក្រុម​ជនសង្ស័យ​ចោរប្លន់​ និង​ជា​ក្មេង​ទំនើង​រហស្សនាម DMS (​ក្រុម​ដើម​ស្តៅ​) ដែល​កន្លង​មក ​តែងតែ​ធ្វើ​សកម្មភាព​កាប់​ប្លន់​ម៉ូតូ និងឆក់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​បាន​គេចខ្លួន​រួច​ដោយ​សុវត្ថិភាព​នោះ…

រាជធានីភ្នំពេញ ​៖ ក្រុម​ជនសង្ស័យ​ចោរប្លន់​ និង​ជា​ក្មេង​ទំនើង​រហស្សនាម DMS (​ក្រុម​ដើម​ស្តៅ​) ដែល​កន្លង​មក ​តែងតែ​ធ្វើ​សកម្មភាព​កាប់​ប្លន់​ម៉ូតូ និងឆក់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​បាន​គេចខ្លួន​រួច​ដោយ​សុវត្ថិភាព​នោះ ពេល​នេះ​អស់លក្ខណ៍​ក្រោម​កណ្ដាប់ដៃកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ហើយ ។

ក្រុម​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់​ចំនួន​០៨​នាក់ ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំ​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ ដើម្បី​ផ្ដន្ទាទោស​និ​តិ​វិធី ​នៃ​តាម​ច្បាប់​ ។

ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​ និង​ជា​ក្មេង​ទំនើង​រហស្សនាម DMS (​ក្រុម​ដើម​ស្តៅ​) នេះ​រួម​មាន ៖
១-​ឈ្មោះ ចាន់ ប្រុស​ពៅ ហៅ​ឆ្លូញ អាយុ​២០​ឆ្នាំ​
២.​ឈ្មោះ ហ៊ឹ​ម សុខ​សេរី​វ​ឌ្ឍ​នា ហៅ​ប្រេស អាយុ​១៨​ឆ្នាំ​
៣.​ឈ្មោះ សូ​វ៉ុ​ន រតនៈ អាយុ ១៨​ឆ្នាំ​
៤.​ឈ្មោះ វ៉ា​ត សីហា អាយុ ១៥​ឆ្នាំ​
៥.​ឈ្មោះ ឡុ​ង ដា​រ៉ា អាយុ ១៥​ឆ្នាំ​
៦.​ឈ្មោះ ថន ភា​រុណ អាយុ ១៨​ឆ្នាំ​
៧.​ឈ្មោះ ជ័យ សុខា ហៅ​ជាំ អាយុ ១៨​ឆ្នាំ​
និង៨-​ឈ្មោះ ឡេ​ង វ៉ា​ន់​ឌី អាយុ ១៧​ឆ្នាំ ​។

កងរាជអាវុធហត្ថ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ខាងលើ​នោះ​ កន្លង​មក​តែងតែបាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​ម៉ូតូ និងឆក់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ជា​ច្រើន​លើក​ច្រើន​សារ នៅ​សង្កាត់​ព្រែក​កំពឹស វត្ត​ឬ​ស្សី​សាញ់​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ។ ​នៅ​ម្ដុំ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពេល​នេះ​ ក៏​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ តែ​ម្ដង ។

ក្រោយ​ការ​ចាប់ខ្លួន​ ជនសង្ស័យ​ទាំង​០៨​នាក់​ បាន​សារភាព​ប្រាប់​កងរាជអាវុធហត្ថ​ថា ពួក​ខ្លួន ​និង​បក្ខពួក​ជា​ច្រើន​នាក់​ផ្សេង​ទៀត ពិតជា​បាន​ប្រព្រឹត្ត​អំពើ ឆក់​ កាប់​ប្លន់​ និង​ប្រើ​អំពើ​ហិ.ង្សា​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ មាន​ដូច​ជា ​៖ ឆក់​ទូរសព្ទ​ ចំនួន​០២​លើក​នៅ​តាម​ផ្លូវជាតិ​លេខ​៣ និងផ្លូវ​៦០​ម៉ែត្រ កាលពី​៦​ខែ​មុន ។ កាប់​ប្លន់​ម៉ូតូ​ចំនួន​០៤​លើក នៅ​តាម​ផ្លូវជាតិ​លេខ​៣ ជិត​ដល់​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ ចំណុច​វត្ត​ឬ​ស្សី​សាញ់ សង្កាត់​ព្រៃ​ស ចំណុច​ភូមិ​ព្រែក​កំពឹស ខណ្ឌដង្កោ និង​ចំណុច​ភូមិ​ទួល​ពង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ធ្លាប់​វាយ​កាប់​គ្នា នៅ​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​ ផ្សារ​អ៊ី​អន​៣​ផ្លូវ​៦០​ម៉ែត្រ​ ផ្លូវ​លេខ​២១៧ ជិត​ស្រា​បៀរ​កម្ពុជា ខណ្ឌដង្កោ​ ចំណុច​លូ​ប្រាំ ខណ្ឌមានជ័យ និង​ម្តុំ​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស មាន​ស្រាល និង​មាន​ធ្ងន់ ផង​ដែរ ​។

បច្ចុប្បន្ន​ បក្ខពួក​ផ្សេង​ទៀត​របស់​ក្រុម​ពួក​គេ ដែល​កំពុង​រត់គេច​ខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត ​៕

អត្ថបទសរសេរ ដោយ