ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខូចឈ្មោះ​​អ្នកកាសែត​អាជីព​អស់ហើយ ជនសង្ស័យ​៥​នាក់ កាន់​កាត​កាសែត តែ​ធ្វើ​ចោរលួច​កាំភ្លើងខ្លី​ប៉ូលិស ២​ដើម

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឲ្យ​តែ​យ៉ាង​ៗ​នឹង អ្នកកាសែត​អាជីព នឹង​ត្រូវ​ស្អុយឈ្មោះ​អស់ហើយ ខណៈ​មាន​ជនសង្ស័យ ចំនួន​៥​នាក់ កាន់​សុទ្ធ​កាត​កាសែត​អន​ឡាញ ប៉ុន្តែ​តាម​ពិត​គឺជា​ក្រុម​ចោរ​សោះ បើ​តាម​ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ឲ្យ​តែ​យ៉ាង​ៗ​នឹង អ្នកកាសែត​អាជីព នឹង​ត្រូវ​ស្អុយឈ្មោះ​អស់ហើយ ខណៈ​មាន​ជនសង្ស័យ ចំនួន​៥​នាក់ កាន់​សុទ្ធ​កាត​កាសែត​អន​ឡាញ ប៉ុន្តែ​តាម​ពិត​គឺជា​ក្រុម​ចោរ​សោះ បើ​តាម​ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា កន្លង​មក​ក្រុម​នេះ តែងតែ​ធ្វើ​សកម្មភាព​បន្លំ​លួច​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ នៅ​ពេល​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ម្ដង​ៗ ពួក​គេ​ធ្វើ​សកម្មភាព​លួច​អីវ៉ាន់ ផ្សេង​ៗ និង​របស់របរ​មាន​តម្លៃ ព្រមទាំង​កាបូប​លុយ នៅ​ក្នុង​រថយន្ត​ផង​ដែរ ហើយ​ចុង​ក្រោយ​ថ្លើមធំ​ហ៊ាន​លួច​កាំ​ខ្លី​ម៉ា​កឡុក ចំនួន​២​ដើម​របស់​នគរបាល ដែល​ទុក​នៅ​ក្នុង​រថយន្ត ទើប​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​តែ​ម្ដង ។

យោង​តាម​ព័ត៌មាន​បឋម បាន​ប្រាប់​ឲ្យ​ដឹង​ថា ហេតុការណ៍​ចុង​ក្រោយ លួច​កាំភ្លើង​នគរបាល​នេះ បាន​កើតឡើង​កាលពី​វេលា​យប់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ត្រង់​ចំណុច​ភ្លើងស្តុប​ឫស្សី​សាញ់ ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មាន​គ្នា​សរុប ចំនួន​៥​នាក់ ហើយ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​ហើយ ក្នុង​នោះ ត្រូវ​បាន​ស្គាល់​ម្នាក់ គឺ​ឈ្មោះ សួង បុ​រិ​ន អាយុ​៣៨​ឆ្នាំ កាន់​កាត​កាសែត​អន​ឡាញ «​អង្គភាព​គេហទំព័រ​នគរ​ប៉ុស្តិ៍​ធី​វី​អន​ឡាញ​» ។

ជនសង្ស័យ​រូប​នេះ មាន​ទីលំនៅ​ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ និង​ស្នាក់​នៅ​ខាងក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ចំណែកឯ​បក្ខពួក​៤​នាក់​ទៀត ក្នុង​នោះ​៣​នាក់ ត្រូវ​ឃាត់ខ្លួន និង​ម្នាក់​កំពុង​រត់គេច​ខ្លួន ពុំ​ទាន់​ត្រូវ​បាន​នគរបាល​ប្រាប់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា កន្លង​មក ជនសង្ស័យ​១​ក្រុម​នេះ តែងតែ​ធ្វើ​សកម្មភាព បន្លំ​លួច​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ នៅ​ពេល​មាន​ឧប្បត្តិហេតុ​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ម្ដង​ៗ មិនតែប៉ុណ្ណោះ ក៏​តែងតែ​ធ្វើ​សកម្មភាព​លួច​អីវ៉ាន់​ផ្សេង​ៗ និង​របស់របរ​មាន​តម្លៃ ព្រមទាំង​កាបូប​លុយ នៅ​ក្នុង​រថយន្ត​ផង​ដែរ​។ ដោយឡែក ចុង​ក្រោយ​នេះ ហ៊ាន​ច្បូត​ពុកមាត់​ខ្លា មិន​ខ្លាចញញើត​អ្វី​ឡើយ ដោយ​បាន​ធ្វើ​សកម្មភាព​លួច​យក​កាំភ្លើងខ្លី​ម៉ា​កឡុក ចំនួន​២​ដើម​របស់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដែល​ទុក​ក្នុង​រថយន្ត ។

ប្រភព​ខាងលើ បាន​ប្រាប់​បន្ថែម​ទៀត​ថា បន្ទាប់​ពី​លួច​កាំភ្លើងខ្លី បាន​សម្រេច ក៏​បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌដង្កោ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ជា​បន្តបន្ទាប់ នាំ​យក​ទៅ​ធ្វើការ​សាកសួរ ។

ប្រភព​មួយ​នេះ ក៏​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៤​នេះ កម្លាំង​នគរបាល​ខាងលើ បាន​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សួង បុ​រិ​ន ដល់​កន្លែង​ស្នាក់​នៅ​ក្នុង​ខាងក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ម្នាក់​ទៀត ហើយ​ជន​នេះ​គ្រាន់តែ​ឃើញ​នគរបាល​ទៅ​ដល់​បាន​រត់​ពួន​លើដំបូល​ផ្ទះ និង​យក​ក្រណាត់​គ្រប​រថយន្ត​ទៅ​គ្រប​ពីលើ ប៉ុន្តែ​នៅ​តែ​នគរបាល​រក​ឃើញ និង​ឃាត់ខ្លួន​បាន​រួច​ដកហូត​បាន​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០២០​ផង​ដែរ ។

នៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នោះ កម្លាំង​សមត្ថកិច្ច​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់ ព្រោះតែ​កាំភ្លើង ចំនួន​២​ដើម ដែល​លួច​បាន​នោះ​ពុំ​ដឹង​ថា នៅ​ក្នុង​ដៃ​ជន​ណា​ម្នាក់​ពិតប្រាកដ​ឡើយ ប៉ុន្តែ​ក្រោយ​ពី​ចាប់ខ្លួន​ឈ្មោះ សួង បុ​រិ​ន ដែល​ជា​ជន​ទី​៤​នេះ​បាន​។ ទើប​នគរបាល​ដឹង​ថា កាំភ្លើងខ្លី​នោះ នៅ​ក្នុង​ដៃ​ជនសង្ស័យ​ទី​៥ ហើយ​នគរបាល​សង្ស័យ​ថា ជន​នោះ​យក​ទៅ​លក់​បាត់​ហើយ បន្ទាប់​មក​នគរបាល បាន​តាម​ស្វែងរក​ឃាត់ខ្លួន​ជន​នោះ បន្ត​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ