ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​គោ​អត់​ម្ចាស់ ព្រ​លែង​ដើរ​ពេញ​ផ្លូវ ប្រឈម​គ្រោះ​.​ថ្នា​.​ក់​.​នៅ​ពេល​យប់

3 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ហ្វូងគោ​ត្រូវ​ម្ចាស់​ព្រ​លែង​ដើរ​ពេញ​ផ្លូវ​យ៉ាង​អនាធិបតេយ្យ​ចំណុច​ស្តុ​ប​ផ្សារកណ្តាល កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដែល​វា​អាច​ប្រឈម​គ្រោះថ្នាក់​ណាមួយ​ទៅ​លើ​អ្នកដំណើរ​តាម​ផ្លូវ ។…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ហ្វូងគោ​ត្រូវ​ម្ចាស់​ព្រ​លែង​ដើរ​ពេញ​ផ្លូវ​យ៉ាង​អនាធិបតេយ្យ​ចំណុច​ស្តុ​ប​ផ្សារ
កណ្តាល កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដែល​វា​អាច​ប្រឈម​គ្រោះថ្នាក់​ណាមួយ​ទៅ​លើ​អ្នកដំណើរ​តាម​ផ្លូវ ។

អ្នកដំណើរ​បាន​លើក​ឡើង​ថា គោមួយ​ហ្វូង​នេះ មិន​តិច​ជាង​៣០​ទៅ​៤០​ក្បាល​ទេ មាន​គោ​ធំ​និង​កូន​គោ​ដែល​ដើរ​ពេញ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ស្តុ​ប​ផ្សារ​កណ្តាល ដោយ​ម្ចាស់​មិន​ខ្វល់​យ៉ាង​រំភើយ ដែល​ធ្វើ​អ្នកដំណើរ​បើកបរ​រថយន្ត​ម៉ូតូ​ស្ទះ​ពេញ​ផ្លូវ​បើកបរ​មិនកើត ។

អ្នកដំណើរ​បាន​បញ្ជាក់​ទៀត​ថា គោ​១​ហ្វូង​នេះ​ឃើញ​ដើរ​តាម​ផ្លូវ​សឹង​រាល់​យប់​តាំងពី​ផ្សារ​កណ្តាល​រហូត​ដល់​រង្វង់​មូល​ក្បែរ​ច្រក​ទ្វារ​ក៏​មាន​ដែរ មិន​ថា​យប់​ឬ​ថ្ងៃ​ដែល​ស៊ី​ដើមឈើ​និង​ផ្កា​នៅ​សួន​ប៉ោយ​ប៉ែ​ត​ដើរ​ស៊ី​រហូត​ដល់​រង្វង់​មូល​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ពេល​យប់​ធ្វើ​អ្នកដំណើរ​ជួប​ការ​លំបាក​បើកបរ​ព្រោះ​កន្លង​មក មាន​អ្នក​រង​គ្រោះ​ដោយ​បើកបរ​រថយន្ត និង​ជិះ​ម៉ូតូ​បាន​បុក​គោ​២​ទៅ​៣​លើក​មក​ហើយ​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ពេល​បុក​មិន​ដែល​រក​ម្ចាស់​ឃើញ​នោះ​ទេ​។

អ្នកដំណើរ​សុំ​អោយ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​អាជ្ញាធរ​សង្កាត់​ត្រូវ​ពិនិត្យ​មើល​ផង បើ​ហ្វូងគោ​គ្មាន​ម្ចាស់​ទេ គួរតែ​ធ្វើ​ក្រោល​សម្រាប់​ដាក់​គោ​នេះ ទុក​បើ​គ្មាន​ម្ចាស់​ពេល​ដាក់​ក្រោល ហើយ​ម្ចាស់​មក​សួរនាំ​ធ្វើ​កិច្ចសន្យា​ណែនាំ​និង​ធ្វើការ​ផាក​វិន័យ​គាត់ កុំ​ព្រ​លែងគោ​អោយ​ដើរ​ស៊ីពេល​យប់​បំផ្លាញ​ដើមឈើ​និង​ផ្កា​តាម​សួន​និង​ប្រឈម​គ្រោះ​ដល់​អ្នកដំណើរ​បើកបរ​ពេល​យប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ