ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស១០ រងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាងគេ ខណៈកម្ពុជាមិននៅក្នុងបញ្ជីនេះ

2 ខែ មុន

ទឹកជំនន់ គឺ​ពិតជា​វា​.​យ​លុក​កម្ពុជា​សឹងតែ​រាល់​ឆ្នាំ​មែន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​ភាព​រង​គ្រោះ​ដោយសារ​តែ​គ្រោះ​ទឹកជំនន់​នេះ​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ឡើយ បើ​ប្រៀបធៀប​នឹង​ប្រទេស​ដទៃ​ទៀត ។ ពោល គឺ​កម្ពុជា​មិន​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​១០ ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ឡើយ ។…

ទឹកជំនន់ គឺ​ពិតជា​វា​.​យ​លុក​កម្ពុជា​សឹងតែ​រាល់​ឆ្នាំ​មែន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​ភាព​រង​គ្រោះ​ដោយសារ​តែ​គ្រោះ​ទឹកជំនន់​នេះ​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ឡើយ បើ​ប្រៀបធៀប​នឹង​ប្រទេស​ដទៃ​ទៀត ។ ពោល គឺ​កម្ពុជា​មិន​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​១០ ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ឡើយ ។

តាម​របាយការណ៍​មួយ​របស់​អង្គការ​អុក​ស្វា​ម ដែល​បាន​ចេញ កាលពី​ខែមិថុនា ឆ្នាំ​២០២៤ ថ្មី​ៗ​នេះ​បាន​អះអាង​ថា នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ ដោយ​ទឹកជំនន់​ចំនួន​១០​នោះ មាន​មនុស្ស​ត្រូវ​បាន​បង្ខំ​ឱ្យ​ភៀសខ្លួន​រហូត​ដល់​ទៅ​៨​លាន​ដង កាលពី​ឆ្នាំ​មុន ពោល គឺ​ច្រើន​ជាង​ពីរ​ដង​ធៀប​នឹង​អ្វី​ដែល​បាន​កើត​មាន​ឡើង កាលពី​មួយ​ទសវត្សរ៍​មុន ។ ក្រៅពី​នេះ​គ្រោះ​ទឹកជំនន់​វា​បាន​បង្ក​ឲ្យ​មាន​គ្រោះ​អត់ឃ្លាន​ជិត​បី​ដង​នៅ​ក្នុង​ប្រទេស​ចំនួន​ប្រាំ ក្នុង​ចំណោម​ប្រទេស​ទាំងនេះ ក្នុង​រយៈពេល​ដូច​គ្នា ។

ប្រភព​ដដែល​បាន​អះអាង​ថា ប្រទេស​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ និង​អាក្រក់​បំផុត​ជាងគេ កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ គឺ​នៅ​សូ​ម៉ា​លី ចិន ហ្វី​លី​ពី​ន ប៉ា​គី​ស្ថាន កេ​ន​យ៉ា អេ​ត្យូ​ពី ឥណ្ឌា ប្រេ​ស៊ី​ល បង់​ក្លា​ដែ​ស និង​ម៉ា​ឡេ​ស៊ី ។ ប្រទេស​ទាំងនេះ បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុង​បញ្ជី​ប្រទេស​ដែល​បាន​ទទួល​រង​ការ​ផ្លាស់​ទីលំនៅ​ដ៏​ធំ​បំផុត​នៃ​ប្រជាជន​ព​ដោយសារ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត កាលពី​ឆ្នាំ​មុន នេះ​បើ​យោង​តាម​មូលដ្ឋាន​ទិន្នន័យ​ការ​ផ្លាស់​ទីលំនៅ​ផ្ទៃក្នុង​សកល ។

នៅ​ក្នុង​ប្រទេស​ទាំងនោះ ចំនួន​ដែល​មនុស្ស​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ពី​ផ្ទះ​របស់​ពួក​គេ​បាន​កើនឡើង​ពី​៣,៥ លាន​នាក់ ក្នុង​ឆ្នាំ​២០១៣ ដល់ ៧,៩​លាន​នាក់ ក្នុង​ឆ្នាំ​២០២៣ ។ ការ​ប្រែប្រួល​អាកាសធាតុ​បាន​បង្កើន​អាំង​តង់​ស៊ី​តេ និង​ភាព​ញឹកញាប់​នៃ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត ។ ដោយ​គ្រោះ​ធម្មជាតិ ដែល​បាន​កត់ត្រា​នៅ​ក្នុង​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​ទាំង​១០​នោះ បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី​ត្រឹមតែ​២៤ ក្នុង​ឆ្នាំ​២០១៣ រហូត​ដល់​៦៥៦ កាលពី​ឆ្នាំ​មុន ។

ប្រទេស​សូ​ម៉ា​លី​តែ ឯង​បាន​រង​គ្រោះ​ដោយ​គ្រោះ​ទឹកជំនន់ ឬ​គ្រោះ​រាំង​ស្ងួត​ចំ​សរុប​រហូត​ដល់​ទៅ​ចំនួន​២២៣​ផ្សេង​គ្នា ក្នុង​ឆ្នាំ​២០២៣ ខណៈ​ដែល​ឆ្នាំ​២០១៣ គឺ​មាន​តែ​២​ប៉ុណ្ណោះ ។ ហ្វី​លី​ពី​ន​រង​ការ​វា​.​យ​ប្រហារ​៧៤​លើក ហើយ​នៅ​ឆ្នាំ​២០១៣ គឺ​មាន​តែ​៣​លើក ។ ប្រេ​ស៊ី​ល​រង​គ្រោះ​៧៩​លើក​ធៀប​នឹង​៤​លើក ហើយ​ម៉ា​ឡេ​ស៊ី​វិញ គឺ​រង​គ្រោះ​រហូត​ដល់​ទៅ​១២៧​លើក បើ​ធៀប​នឹង​ឆ្នាំ​២០១៣​តែ​ម្តង ។
អង្គការ Oxfam បាន​គណនា​ថា នៅ​ប្រទេស​បង់​ក្លា​ដែ​ស អេ​ត្យូ​ពី កេ​ន​យ៉ា ប៉ា​គី​ស្ថាន និង​សូ​ម៉ា​លី ក្នុង​ចំណោម​ប្រទេស​ដែល​បាន​រៀបចំ​តិចតួច​បំផុត ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដូច្នេះ​ហើយ​ចំនួន​មនុស្ស​ដែល​ទទួល​រង​ការ​អត់ឃ្លាន​ធ្ងន់ធ្ងរ​បាន​កើនឡើង​ពី​១៣​លាន​នាក់​ក្នុង​ឆ្នាំ​២០១៣ ដល់​ជាង ៥៥​លាន​នាក់​ក្នុង​ឆ្នាំ ២០២៣ ។

ប្រភព​ដដែល​បាន​ព្រមាន​ថា ការ​ប្រែប្រួល​អាកាសធាតុ និង​បាតុភូត​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​សង្គមមនុស្ស​ត្រូវ​ត្រៀម​នឹង​ការ​ប្រឈម​មុខ​នឹង​គ្រោះ​នៃ​ភាពរាំងស្ងួត ទឹកជំនន់ និង​ព្យុះ​ស៊ីក្លូន​កាន់តែ​ច្រើន ហើយ គ្រោះ​មហន្តរាយ​ទាំង​អស់នេះ គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​ជះ លើ​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាជន ហើយ​រួម​ផ្សំ​ដោយ​ជម្លោះ​វិបត្តិ​សេដ្ឋកិច្ច និង​វិសមភាព​យ៉ាង​ជ្រាលជ្រៅ វា​បាន​ជំរុញ​ឱ្យ​មាន​ភាព​អត់ឃ្លាន ។

នៅ​កម្ពុជា ទឹកជំនន់​ក៏​កាន់តែ​អាក្រក់​ហើយ​សូ​ម្បី​តែ​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ក៏​បាន​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​លិច​ផ្ទះ លិច​ផ្លូវ ខូច​យានយន្ត ខូច​របស់របរ​ប្រើប្រាស់​ជា​ច្រើន​ដែរ​។ កាលពី​ឆ្នាំ​មុន​វា​បាន​កើត​មាន​ឡើង​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន រហូត​ដល់​បំផ្លាញ​ដំណាំ ស​ម្លា​.​ប់​ជីវិត​មនុស្ស និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ប៉ុន្តែ​វា​មិន​ធ្ងន់ធ្ងរ​ពេក​ឡើយ​បើ​ធៀប​នឹង​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ