កំពូលអ្នកកីឡាកាស John Cena បានប្រកាសចូលនិវត្តន៍នាឆ្នាំក្រោយ
(កាណាដា)៖ ការបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ Money in the Bank នៅទីក្រុងតូរ៉ុនតូ (កាណាដា) លោក John…
(កាណាដា)៖ ការបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ Money in the Bank នៅទីក្រុងតូរ៉ុនតូ (កាណាដា) លោក John…
(កាណាដា)៖ ការបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ Money in the Bank នៅទីក្រុងតូរ៉ុនតូ (កាណាដា) លោក John Cena បានប្រាប់អ្នកគាំទ្រ ថាគាត់នឹងចូលនិវត្តន៍ពី WWE នៅឆ្នាំ២០២៥ខាងមុខ នេះបើយោងតាម Deadline បានរាយការណ៍ នៅថ្ងៃទី០៦ ខែកក្កដា។
កំពូលអ្នកកីឡាកាស John Cena ជើងឯកពិភពលោក ១៦សម័យ បានឱ្យដឹងថា “យប់នេះខ្ញុំប្រកាសជាផ្លូវការពីការចូលនិវត្តន៍របស់ខ្ញុំពី WWE” ។ ព្រឹត្តិការណ៍ចុងក្រោយរបស់ Cena នឹងមាននៅ Royal Rumble, Elimination Chamber និង WrestleMania នៅឆ្នាំក្រោយ។ លោកក៏មិនភ្លេចថ្លែងអំណរគុណដល់ទស្សនិកជនដែលបានតាមដាននិងគាំទ្រគាត់ពេញមួយអាជីពដែលមានរយៈពេលជាង២ទសវត្សរ៍មកហើយ។
John Cena បានចុះកិច្ចសន្យាជាមួយ WWE ក្នុងឆ្នាំ២០០១ បន្ទាប់មកលោកបានចាប់អាជីពជាតារាសម្តែងក្នុងឆ្នាំ២០១៨។ ក្នុងអំឡុងពេលអាជីពកីឡាកាសក្នុង WWE តារាវ័យ ៤៧ ឆ្នាំរូបនេះបានឈ្នះខ្សែក្រវាត់ជើងឯកសរុបចំនួន ២៥គ្រប់ប្រភេទដោយកាន់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក ១៦ដង (ជើងឯក WWE ១៣ ដងនិងជើងឯកទម្ងន់ធ្ងន់ពិភពលោក ៣ ដង) ។ ក្រៅពីអាជីពកីឡាកាសដ៏អស្ចារ្យរបស់គាត់ John Cena ក៏បានធ្វើឱ្យគេស្គាល់កាន់តែខ្លាំងក្នុងភាពយន្តល្បីៗមួយចំនួនដែលគាត់បានចូលរួមរួមមាន Daddy’s Home , Blockers , The Suicide Squad ក៏ដូជា Fast & Furious 9។
ចែករំលែកព័តមាននេះ