ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦ខែដំបូង ឆ្នាំនេះ! ប្រាក់ចំណូលពីការលក់ប្រេង និងឧស្ម័នរបស់រុស្ស៊ី កើនឡើងជាង៤០%

2 ខែ មុន

ប្រទេសរុស្ស៊ី ៖ បើតាមទិន្នន័យក្រសួងហិរញ្ញវត្ថុរុស្ស៊ី ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា

ប្រទេសរុស្ស៊ី ៖ បើតាមទិន្នន័យក្រសួងហិរញ្ញវត្ថុរុស្ស៊ី ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា ប្រាក់ចំណូលពីការលក់ប្រេង និងឧស្ម័នរបស់រុស្ស៊ី កើបចំណូលបាន ៦៥.១២ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ពោលកើនឡើងប្រហែល ៤១% បើធៀបរយៈដូចគ្នា កាលពីឆ្នាំមុន។ មូលហេតុដោយសារតែការកើនឡើងតម្លៃប្រេង និងប្រាក់រូប្លិ៍រុស្ស៊ីចុះខ្សោយ។

អំឡុងឆមាសទី១ តម្លៃប្រេងម៉ាក Urals របស់រុស្ស៊ី ជាមធ្យមមានតម្លៃ ៦៩.១ ដុល្លារក្នុង១បារ៉ែល លើសពីតម្លៃដែលកំណត់ដោយលោកខាងលិចត្រឹម ៦០ដុល្លារ កើនឡើងពី ៥២.៥ដុល្លារក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នៅក្នុងពេលជាមួយគ្នានេះ អត្រាប្តូរប្រាក់រូប្លិ៍របស់រុស្ស៊ីបានធ្លាក់ចុះដល់ ៩០.៨រូប្លិ៍ក្នុង១ដុល្លារ ខណៈរយៈពេល៦ខែដំបូង កាលពីឆ្នាំមុន ៧៦.៩រូប្លិ៍ក្នុង១ដុល្លារ។

ប្រាក់ចំណូលបានមកពីការប្រេង និងឧស្ម័ន គឺជាប្រភពបង្កើតប្រាក់ចំណូលដ៏សំខាន់បំផុតរបស់ប្រទេសរុស្ស៊ី។ ជម្លោះយោធានៅប្រទេសអ៊ុយក្រែន បានជំរុញឱ្យប្រទេសលោកខាងលិចដាក់ទណ្ឌកម្មជាច្រើនក្នុងគោលបំណងទប់ស្កាត់ប្រាក់ចំណូលប្រេង និងឧស្ម័នរបស់រុស្ស៊ី ដែលមានចំនួនប្រហែលមួយភាគបី នៃថវិកាសរុបរបស់ប្រទេសមួយនេះ។

សម្រាប់ពេញមួយឆ្នាំ ២០២៤ រដ្ឋាភិបាលទីក្រុងមូស្គូបានដាក់គោលដៅប្រាក់ចំណូលសហព័ន្ធចំនួន ១២១ពាន់លានដុល្លារពីការលក់ប្រេង និងឧស្ម័ន ដែលនឹងកើនឡើង ២១% បើធៀបនឹងឆ្នាំ ២០២៣ នៅពេលដែលតម្លៃប្រេងធ្លាក់ចុះ និងការធ្លាក់ចុះការនាំចេញឧស្ម័ន ដោយបានកាត់បន្ថយប្រាក់ចំណូល ២៤% ។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន (Vladimir Putin) បានសាទរចំពោះអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ដោយបាននិយាយថា សេដ្ឋកិច្ចរុស្ស៊ីលើសពីសេដ្ឋកិច្ចប្រទេសលោកខាងលិច។ សេដ្ឋកិច្ចរុស្ស៊ីបានកើនឡើង ៣.៦% កាលពីឆ្នាំ ២០២៣ បន្ទាប់ពីការធ្លាក់ចុះនៅ ១.២% កាលពីឆ្នាំ ២០២២។ បណ្តាអ្នកសេដ្ឋកិច្ចដែលកំពុងរស់នៅប្រទេសរុស្ស៊ី បានគូសបញ្ជាក់ពីគុណភាពមិនរឹងមាំនៃកំណើនសេដ្ឋកិច្ចរុស្ស៊ី ដោyអះអាងថា ការផលិតមីស៊ីល និងគ្រាប់ផ្លោងអាចរួមចំណែកដល់កំណើន GDP ខ្ពស់ ប៉ុន្តែការផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនគឺនៅមានកម្រិត៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ